24/04/2016 10:33 GMT+7 Email Print Like 0

មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ បិទបញ្ចប់​ប្រក​ប​ដោយជោ​គ​ជ័យ​


មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ បិទ បញ្ចប់ប្រកបដោយជោគជ័យ (Image: VOV)

ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ នាយប់ថ្ងៃទី២២ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុង​ Nha Trang ខេត្ត Khanh Hoa មហោស្រព​ផ្សាយ​សម្លេង ក្នុងទូទាំងប្រទេសវៀត​ណាមលើកទី ១២ បានបិទបញ្ចប់ប្រកប​ដោយជោគជ័យ។ រង្វាន់​ពាន​មាស​ចំនួន​១៣ ពានប្រាក់ចំនួន ៤៧ ពានសំរិទ្ធចំនួន ៧៨ រួមជាមួយរង្វាន់លើកទឹកចិត្តចំនួន​៥៨ ត្រូវ​បាន​ប្រគល់នៅពិធីបិទនេះ។ ថ្លែងមតិនៅទីនេះ អគ្គនាយករងវិទ្យុសម្លេង​វៀតណាម​និង​ជាប្រធាន​គណៈចាត់​តាំងមហោ​ស្រពផ្សាយ​សម្លេងក្នុងទូទាំង​ប្រទេស​លើកទី ១២ លោក Vu Hai បានអះអាងថា៖

​«លើស្មារតីចែករំលែករៀនសូត្រ បណ្ដាអ្នកផ្សាយសម្លេងក្នុងទូទាំងប្រទេស ​បានបង្ហាញ​ដ៏ច្បាស់លាស់​នូវការ​បោះជំហាន​ថ្មីនៃផ្នែក​ផ្សាយសម្លេង​ តាមទិសទំ​នើបពមធ្យោបាយ ឆ្លើយតបនឹង​តម្រូវ​ការព័ត៌​មាន​របស់​ប្រជាជន​គ្រប់​ទីកន្លែង​គ្រប់ ពេលវេលា។ ដើម្បីធ្វើប្រការនេះឲ្យ​បាន នៅមានការលំបាកសាកល្បងជា​ច្រើន។ ប៉ុន្តែ ដោយ​មានការយកចិត្តរបស់បក្សរដ្ឋ ការគាំទ្រនិងទំនុកទុកចិត្ត​របស់ប្រជាពលរដ្ឋ ជាពិសេស​គឺការទាម​ទាការច្នៃ​ប្រឌិតរបស់​បុគ្គលម្នាកៗ​ក្នុងជួរអ្នកកាសែត ផ្សាយសម្លេងយើងប្តេជ្ញាអនុវត្តបានគោលដៅ ដែលបាន​ដាក់ចេញនៅមហោ ស្រពផ្សាយសម្លេងលើក​ទី ១២ នេះ៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ