15/04/2016 08:57 GMT+7 Email Print Like 0

មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ នឹង​ប្រព្រឹត្តិ​ទៅចាប់​ពីថ្ងៃ​ទី​២០ ដល់​ទី​២២ ខែ​មេសា​


មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី ១២ នឹង ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២០ ដល់ទី ២២ មេសា (Image: VOV)

មហោស្រពផ្សាយសម្លេងក្នុងទូទាំងប្រទេសវៀតណាមលើកទី១២ ឆ្នាំ​២០១៦ ដែល​វិទ្យុ​សម្លេង​វៀ​ត​ណាម សហការ​ជាមួយ​វិទ្យុសម្លេងទូរទស្សន៍​ខេត្ត Khanh Hoa ភាគកណ្ដាលវៀត​ណាម រៀបចំឡើង នឹង​ប្រព្រឹត្ត​ទៅចាប់​ពី​ថ្ងៃទី២០ ដល់ទី ២២ ខែ​មេសា ឆ្នាំ​២០១៦ នៅទីក្រុង Nha Trang ដោយប្រធានបទ «ការផ្សាយ​សម្លេង​ទំនើប​លើពហុ​មធ្យោបាយ»។ នៅសន្និសីទកាសែតនាថ្ងៃទី ១៤ ខែ​មេសា​ លោក​ស្រី Nguyen Lan Huong  អគ្គលេខាធិការមហោស្រពផ្សាយសម្លេង ក្នុងទូ​ទាំងប្រទេសវៀតណាមលើកទី​១២ បានឲ្យដងឹថា៖ មហោស្រព​លើកនេះ គណៈ​ចាត់តាំងទទួលបានវណ្ណកម្មប្រឡង របស់វិទ្យុនិងទូរទស្សន៍ចំនួន៦០។ បណ្ដា​វណ្ណកម្ម​បាន​បង្ហាញនូវបុព្ធហេតុផ្លាស់ប្តូរថ្មី លើគ្រប់ជ្រុងជ្រោយរបស់ប្រទេស​ជាតិ​។ ពិធី​បើក​មហា​ស្រព​ផ្សាយ​សម្លេង​ក្នុង​ទូទាំងប្រទេសវៀតណាមលើកទី១២ នឹងប្រារព្ធឡើងនៅម៉ោងទី ២០ ថ្ងៃទី ២០ ខែ​មេសា និង​ពិធីបិទ​បញ្ចប់​និង​ប្រគល់ រង្វាន់នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ២២ ខែ​មេសា ឆ្នាំ​២០១៦ នៅខេត្ត Khanh Hoa៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ