17/10/2016 09:51 GMT+7 Email Print Like 0

មហោស្រពផ្កា Tam giac mach លើកទី២ឆ្នាំ២០១៦


ទិដ្ឋភាពនៃពិធីបើកមហោស្រពផ្កា Tam giac mach នៅខេត្ត Ha Giang

នាយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នៅស្រុក Dong Van ខេត្ត Ha Giang គណៈកម្មាធិ​ការ​ប្រជាជន​ខេត្ត Ha Giang បាន​ប្រារព្ធជា​ផ្លូវការ​មហោស្រព​ផ្កា Tam giac mach លើកទី២​ឆ្នាំ២​០១៦ ក្រោម​ប្រធាន​បទ “ថ្មរិក​ផ្កា”។ មហោស្រព​នេះ សំដៅ​លើក​ដំកើង​នូវតម្លៃវប្បធម៌ របស់តំបន់ខ្ពង់រាបភូគព្ភសាស្ត្រសកល​លោក​-ខ្ពងរាប​ថ្ម​Dong Van ព្រមទាំង​កសាងរូបភាព​អំពីប្រភេទ​ផ្កា Tam giac mach ជាសោភ័ណ្ឌ​ភាព​ដ៍អស្ចារ្យ មួយ​របស់​ធម្មជាតិ​នៅ ​Ha Giang ជាមួយនឹង​ភ្ញៀវជាតិនិង​អន្តរជាតិ។​ចំណុច​សំខាន់​នៃមហោស្រព​ឆ្នាំនេះ​គឺពិធី​បុណ្យា​តាម​ដង​វិថីសំដែង​តន្ត្រី​ប្រជា​​ប្រិយ​និង សម្លៀកបំពាក់របស់ប​ណ្តាជន​ជាតិនៅខេ​ត្ត ​Ha G​ian​g។​ ថ្លែង​មតិ​ក្នុង​ពិធី​​បើក​ លោក Nguyen Van Son ប្រធានគណៈកម្មាធិការប្រជា​ជន​ខេត្ត Ha Giang បាន​ឲ្យដឹង​ថា៖

​“ចំណុចពិសេសនៃមហោស្រពលើកនេះ គឺទាក់ទាញភ្ញៀវទេសចរមកទស្សនា​សោភ័ណ្ឌភាព​ស្រស់​ស្អាត​របស់​ព្រៃភ្នំ​និង​ស្វែង​រក​លក្ខណៈ​វប្បធម៌​ប្រពៃណី របស់​ជន​រួមជាតិ នៃបណ្តាជនជាតិ​នៅទីនេះ​។ ព្រឹត្តិការណ៍​នេះ នៅ​ជា​ឱកាស​ស្ងើច​សរ​​សើរ​ទស្សនីយ​ភាព របស់ទឹកដីនិងមនុស្ស Ha Giang ដែលពោរពេញទៅដោយការ​ប្តេជ្ញា​កសាង​តំបន់​ ដីព្រំដែន​កាន់តែស្រស់​ស្អាត​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ”​។

​មហោស្រពនេះបានប្រព្រឹត្តទៅពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដោយ​មាន​ការ​ចូល​រួម​របស់​តំបន់​ខ្ពង់​រាប​ថ្ម​ចំនួន​៤​នោះគឺ Quan Ba, Yen Minh, Dong Van និង Meo Vac៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ