11/06/2017 11:22 GMT+7 Email Print Like 0

មហោស្រពបេតិកភណ្ឌ Quang Nam-កន្លែងប្រមូលផ្តុំនូវតម្លៃវប្បធម៌វិសេសវិសាលរបស់វៀតណាមនិងពិភពលោក

មហោស្រពនេះជាព្រឹត្តិការណ៍វប្បធម៌ទេសចរណ៍មានទ្រង់ទ្រាយធំដែលបានតភ្ជាប់ជាមួយតំបន់ដីអំ​ណោយ​ផល​និងសម្បូរទៅដោយតម្លៃវប្បធម៌និងមនុស្សសាស្ត្រ ដោយមានបេតិកភណ្ឌវប្បធម៌ពិភពលោកគឺទីក្រុងបុរាណ​ Hoi An និងប្រាសាទ My Son មណ្ឌលផ្ទុកជីវះចម្រុះ ពិភពលោក Cu Lao Cham រួមទាំងបេតិកភណ្ឌរូបីនិងអរូបី រមណីដ្ឋានវិសេសវិសាលទៀតផង។


ទិដ្ឋភាពនៃពិធីបើកមហោស្រពបេតិកភណ្ឌ Quang Nam លើកទី៦ ឆ្នាំ២០១៧
(រូបថតៈ VOV.VN) 

មហោស្រពបេតិកភណ្ឌ Quang Nam លើកទី៦ឆ្នាំ២០១៧ ជាឱកាសបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Quang Nam របស់វៀតណាមជាមួយអង្គការអន្តរជាតិនានា។ តាមនោះ ឧទ្ទេសនាមនូវសក្កានុ ភាពទេសចរណ៍ អត្តសញ្ញាណវប្បធម៌របស់បណ្តាជនជាតិវៀតណាមនិងខេត្ត Quang Nam ឆ្ពោះទៅកសាងខេត្ត Quang Nam ឲ្យក្លាយទៅជាមណ្ឌលទេសចរ ណ៍របស់វៀតណាមនិងតំបន់។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

“ទោះបីជាទីនេះមិនមែនជាទីកន្លែងមានលក្ខណៈងាយស្រួលបំផុតអំពីការអភិវឌ្ឍន៍ទេសចរណ៍និងសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែខេត្ត Quang Nam បានកសាងឡើងនូវរូបភាពវិសេសវិសាលរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ទេសចរណ៍និយាយដោយឡែកនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិយាយរួម។ លក្ខណៈវិសេសវិសាលមួយនោះគឺខេត្តបានជម្រុញឲ្យសហគមន៍ទាំងមូលរួមដៃធ្វើទេសចរណ៍រួមដៃធ្វើឲ្យលក្ខណៈវប្បធម៌ប្រពៃណីរបស់ទឹកដីនិងមនុស្សនៅទីនេះ កាន់តែទាក់ទាញ។ ហើយការរៀបចំមហោស្រព Quang Nam -ដំណើរការ តភ្ជាប់បេតិកភណ្ឌ” ជាសក្ខីភាពបញ្ជាក់ឲ្យការទាក់ទាញនេះផងដែរ។

បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ មហោស្រពបេតិកភ័ណ្ឌ  Quang Nam លើកទី៦រួមមានព្រឹត្តិការណ៍វប្បធម៌ចំនួន២២ ដែលតភ្ជាប់បេតិក ភ័ណ្ឌេវប្បធម៌របស់ខេត្ត Quang Nam ជាមួយបេតិកភណ្ឌរបស់ខេត្ត ក្រុងនានារបស់វៀតណាមនិងតំបន់ដែនដីទូទាំងពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ