03/11/2015 09:12 GMT+7 Email Print Like 0

មហោស្រពខ្សែរភាពយន្តអាស៊ាន២០១៥ នៅNew Zealand


មហោស្រពខ្សែរភាពយន្តអាស៊ាន២០១៥ នៅNew Zealand


ចាប់ពីថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ ដល់ថ្ងៃ​ទី១ខែវិច្ឆិកាឆ្នាំ២០១៥​ នៅ  New Zealand ស្ថានទូតវៀត​ណាម បាន​រួម​សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌូនេស៊ី ម៉ាឡែស៊ី ហ្វីលីពីន​សិង្ហបុរី និងថៃ បាន​រៀប​ចំ​មហោ​ស្រព​ខ្សែ​រភាព​យន្ត​អាស៊ាន​២០១៥ ដើម្បីផ្សព្វផ្សាយ​អំពី​ទឹក​ដី មនុស្ស វប្បធម៌ និងទំនៀមទំលាប់របស់​អាស៊ាន។ ថ្លែង​មតិនៅ​ក្នុង​ពិធី​បើក​ឯក​អគ្គរដ្ឋ​ទូត​វៀតណាម លោក Nguyen Viet Dung ប្រធានគណៈកម្មាធិការ​អាស៊ាន ប្រចាំ​នៅ​ទីក្រុងWellington បាន​សង្កត់​ធ្ងន់​ថា៖ គោលដៅរបស់មហោស្រព​ខ្សែរ​ភាពយន្ត​អាស៊ាន​២០១៥ គឺលើក​កំពស់​ចំណេះ​ដឹង​រប​ស់​ប្រជាជន​តំបន់ និងមិត្តភក្តិអន្តរជាតិ អំពី​អាស៊ានមួយ ក្នុងដំណើការ​កសាងសហគមន៍រួម​មួយ នាចុង​ឆ្នាំ ២០១៥​នេះ។ លោក Nguyen Viet Dung ក៏បានចាត់ទុកថា៖ នេះគឺជាព្រឹត្តិការណ៍១ ដើម្បីបង្កើន​សាមគ្គី​ភាព ក្នុង​សហគមន៍​អាស៊ាន នៅNew Zealand ផងដែរ។
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ