05/10/2016 10:18 GMT+7 Email Print Like 0

មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ


មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥(ABG5)បានបិទបញ្ចប់ប្រកបដោយជោគជ័យ

ពិធីបិទបញ្ចប់មហោស្រពកីឡាសមុទ្រអាស៊ីលើកទី៥ (ABG5) បានប្រព្រឹត្តទៅនាយប់ថ្ងៃទី៣តុលានៅទីក្រុង Da Nang ។ ក្រោមប្រធានបទ “មហាសាគភ្លឺចែងចាំង អនាគតស្រស់បំព្រង” នោះ ABG5 ឆ្នាំ២០១៦បានបង្ហាញឲ្យឃើញនូវសារមួយអំពីទឹកដីវៀតណាមស្រស់ស្អាតរួសរាយរាក់ទាក់និងពោរពេញទៅដោយសារមគ្គភាពក្នុងពិភពសន្តិភាព ដោយឆ្ពោះទៅអនាគតស្រស់បំព្រង។ អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់នេះ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍និងជាប្រធានគណៈបញ្ជាណែនាំមហោស្រពនេះបានអះអាងថា៖ “មេដាយសរុបចំនួន១៧២គ្រឿងដែលមហោស្រពជូនចំពោះកីឡាករ កីឡាការិនីមកពីប្រទេសនិងតំបន់ដែនដីទាំង ៣៥ លើទ្វីបអាស៊ី។ ​ទោះបីជាកីឡាករ កីឡាការិនីខ្លះពុំទទួលបានមេដាយក៏ពិតមែន ប៉ុន្តែនៅពេលចូលរួមមហោស្រពនេះគឺកីឡាករកីឡា​ការិនីទាំងអស់សុទ្ធតែដណ្តើមបានជ័យជម្នះរួចទៅហើយ។ នោះជាជ័យជម្នះនៃចំណងចំណូលចិត្ត ការប្តេជ្ញានិងជាជ័យជម្នះនៃសាមគ្គីភាពនិងមិត្តភាពសំដៅឆ្ពោះទៅពិភពលោកសន្តិភាពមួយ អនាគតសម្បូររុងរឿងសម្រាប់ប្រជាជាតិអាស៊ីទាំងអស់ផងដែរ”។

ចូលរួមក្នុងមហោស្រពនេះ ក្រុមកីឡាវៀតណាមឈរលំដាប់ថ្នាក់ទី ១ ដោយទទួលបានមេដាយសរុប ១៣៩ គ្រឿង (មេដាយមាសចំនួន៥២គ្រឿង មេដាយប្រាក់ចំនួន ៤៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៤៣ គ្រឿង)។ ឈរលំដាប់ថ្នាក់ទី២គឺក្រុម​កីឡាថៃហើយក្រុមកីឡាចិនឈរលំដាប់ថ្នាក់ទី៣៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ