19/08/2016 08:38 GMT+7 Email Print Like 0

មហាសេដ្ឋី Donald Trump ផ្តើមឡើងការពិនិត្យមើលតឹងរឹងចំពោះជនអន្តោប្រវេសន៍


មហាសេដ្ឋី Donald Trump ផ្តើមឡើងការពិនិត្យមើលតឹងរឹងចំពោះជនអន្តោប្រវេសន៍ (VNA)

ថ្លែងមតិក្នុងយុទ្ធនាការស្វែងរកសម្លេងគាំទ្រនៅរដ្ឋ Ohio នាថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០១៦បេក្ខជន​របស់​គណៈ​បក្ស​សាធារណៈ​រដ្ឋ​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ ២០១៦ មហាសេដ្ឋី Donald Trump បានមាន​ប្រសាស​ថា៖ ប្រសិនបើជា​បឆ្នោត លោកនឹងអនុវត្តគោលនយោបាយ​អន្តោប្រវេសន៍ដ៏​តឹងរឹង​មួយ។ តាម​នោះ ជន​អន្តោប្រវេសន៍​ មានគោល​បំណងទៅកាន់អាមេរិកគឺត្រូវឆ្លង កាត់ដំណើការពិនិត្យមើល​យ៉ាងតឹងរឹង​មួយ​ដើម្បី​ធានាថា​៖ ប្រទេសអាមេរិក រាំងស្កាត់អ្នកអភិរក្ស អ្នកមានការ​គំនុំគំគួរ និង អ្នកមិន​គោរពរដ្ឋធម្មនុញ្ញ របស់​អាមេរិក។ ក្រៅពីនោះ​រដ្ឋអំណាចថ្មីនឹងបញ្ឈប់ជាបណ្តោះអាសន្នកម្មវិធីទទួល ជនអន្តោប្រវេសន៍​ពីតំបន់​អស្ថិរភាព និង គ្រោះថ្នាក់​បំផុតលើពិភពលោក ដែលបាន​គាំទ្រលទ្ធិ​ភេរវកម្ម។ លោក Donald Trump បានចាត់​ទុក​ថា៖ នាបច្ចុប្បន្ន រលក​អន្តោប្រវេសន៍ទៅកាន់អាមេរិក​គឺធំណាស់ ដោយហេតុនេះ ការពិនិត្យមើល
មិន អាច​ត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ទេ។ ស្តីពីបញ្ហាភេរវកម្ម បេក្ខជន​គណៈបក្ស​សាធារណៈ​រដ្ឋ​បាន​ឲ្យដឹង​ថា៖ គោល​ដៅសំខាន់​នៃគោល​នយោបាយ​ កិច្ចការ​បរទេស​ប្រមូល​ផ្តុំទៅលើ​ការ​រាំង​ស្កាត់​ផ្សព្វ​ផ្សាយ ​សតិ​អារម្មណ៍​ឥស្លាម​ជ្រុលនិយម។ ទន្ទឹមនឹងនោះ លោក Donald Trump បានអះអាងនឹងកំទេច​ទាំង​ស្រុង​អង្គការ​រដ្ឋឥស្លាម​ស្វ័យ​ប្រកាស (IS) ហើយត្រៀមខ្លួនជាស្រេចសហ​ប្រតិបត្តិការ ជាមួយ​រុស្ស៊ី សហគមន៍​ប្រទេស​អារ៉ាប់​និង​អង្គការ​សន្ធិសញ្ញា​អាត្លង់​ទិក​ខាងជើង (NATO) ក្នុងការប្រយុទ្ធប្រឆាំងនឹងលទិ្ធភេរវកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ