10/11/2016 10:29 GMT+7 Email Print Like 0

មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦


មហាសិទ្ធី Donald Trump ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ (VNA)

នារសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៦ (តាមម៉ោងវៀតណាម) បេក្ខជននៃគណៈបក្សសាធារណៈរដ្ឋ លោក Donald Trump ដណ្តើមបានសម្លេងមហាបោះឆ្នោតចំនួន ២៧៦ ខ្ពស់ជាងបើប្រៀបនឹងកំរិតសម្លេងគាំទ្រចាំបាច់គឺ ២៧០ ក្នុងចំណោមសម្លេងគាំទ្រទាំងអស់ចំនួន ៥៣៨ ។ ដូច្នេះ លោក  Donald Trump ឈ្នះកូបដិបក្សពីគណៈបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton  ហើយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជំនាន់ទី ៤៥ ។ តាមផែនការ លោក Donald Trump នឹងរៀបចំពិធីទទួលសច្ចាប្រណិធានកាន់ដំណែងនាថ្ងៃទី ២០ មករា ឆ្នាំ ២០១៧ ខាងមុខ បន្ទាប់ពីប្រធានាធិបតីកាន់អំណាច​លោក Barack Obama បញ្ចប់អាណត្តិរបស់ខ្លួន។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀតក្នុងការរត់ប្រណាំងចូលក្នុងព្រឹទ្ធសភាគិតដល់ម៉ោង ១៤ និង ១០ នាទី រសៀលថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០១៦ គណៈបក្សសាធារណៈរដ្ឋដណ្តើមបានអាសនៈចំនួន ៥១ ក្នុងចំណោមអាសនៈទាំងអស់ចំនួន ១០០។ គណៈបក្សសាធារណៈរដ្ឋក៏ទទួលបានអាសនៈចំនួន ២៣៣/៤៣៥ ក្នុងសភាជាន់ទាបអាមេរិក​ ផងដែរ។ ដូច្នេះ ដោយជ័យជំនះដ៏ត្រចះត្រចង់​នេះ គណៈបក្សសាធារណៈរដ្ឋនៅតែរក្សាបានអំណាចគ្រប់គ្រងរដ្ឋសភាអាមេរិកប្រកបដោយជោគជ័យ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ