30/10/2014 08:58 GMT+7 Email Print Like 0

មហាសន្និបាតលើកទី ១ នៃសមាគមមិត្តភាពវៀតណាម - ហ្វីលីពីន


មហាសន្និបាតលើកទី ១ នៃសមាគមមិត្តភាពវៀតណាម-ហ្វីលីពីន (Image: VOV)

នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ហ្វីលីពីន​បាន​រៀបចំមហាសន្និបាតលើកទី ១ អាណត្តិ ២០១៤-២០១៩។ មហាសន្និបាតបានបោះឆ្នោត​គណៈ​កម្មាធិការ​ដោយមានសមាជិកចំនួន ២៩ រូប ក្នុងនោះ អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​និង​អភិវឌ្ឍន៍​ជនបទវៀតណាម លោក Vu Van Tam ធ្វើជាប្រធានសមាគមមិត្តភាពវៀតណាម-ហ្វី​លី​ពីន ​អាណត្តិ ២០១៤ - ២០១៩។
 
តាងនាមគណៈប្រធានសម្ព័ន្ធភាពបណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បាន​​សង្កត់ធ្ងន់ថា៖ បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់ដល់ការបង្កើនទំនាក់ ទំនង​មិត្តភាព​សហ​ប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ី-អាគ្នេយ៍ ក្នុងនោះមានហ្វីលីពីន។ សមាគម​មិត្តភាព​​ហ្វីលីពីន-វៀតណាមដែលត្រូវបានបង្កើតនិងដាក់ឲ្យ​មាន​សកម្មភាព​គឺជា​ការអភិវឌ្ឍន៍​ថ្មី​ក្នុង​ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការទ្វេភាគី។

លោក Vu Xuan Hong បានសម្តែងគោលបំណងថា៖ សមាគមមិត្តភាពវៀតណាម-ហ្វិលីពីន​រួម​ជា​មួយបណ្ដាអង្គការមិត្តភាពផ្សេងៗទៀតរបស់វៀតណាមនឹងបង្កើនកិច្ច សហ​ប្រតិបត្តិកា​រ​ក្នុង​ការ​រៀបចំសកម្មភាពជាក់ស្តែងរួមចំណែកក្នុងការបង្កើនការយោគយល់ គ្នាទៅវិញទៅមក​រវាង​ប្រជាជន​​នៃប្រទេសទាំង ២ និយាយដោយឡែកនិងប្រជាជននៃ បណ្ដា​ប្រទេសអាស៊ន​និយាយ​រួម​ ឆ្ពោះទៅការកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ