01/02/2016 10:10 GMT+7 Email Print Like 0

មហាសន្និបាតតំណាងប្រជាជនទូទាំងប្រទេសលើកទី១២របស់បក្ស
មហាសន្និបាតនៃប្រជាធិបតេយ្យនិងការផ្លាស់ប្តូរថ្មី

ក្រោយប្រាំបីថ្ងៃ​ធ្វើមហាស​ន្និ​បាត  នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦ មហា​សន្និ​បាត​តំណាង​ប្រជា​ជន​ទូទាំង​ប្រទេស​លើកទី​១២ របស់​បក្ស បាន​បិទ​អង្គ​ប្រជុំ​និង​ទទួល​បាន​ជោគ​ជ័យ​ដ៏ល្អ​ប្រពៃ។​ សម​មិត្ត ង្វៀន​ភូត្រុង ជា​អគ្គលេខានៃ​គណៈកម្មការ​ប្រតិបត្តិ​ការ មជ្ឈឹម​​បក្ស​លើក​​ទី​១១ ​បាន​ជាប់​ឆ្នោត​សារ​ជាថ្មី​សម្រាប់​តំណែង​ជា​អគ្គ​លេខា​នៃ​គណៈ​កម្ម​ការ​ប្រតិ​បត្តិ​ការ​មជ្ឈឹម​បក្ស​លើក​ទី១២​។


សមមិត្ត ង្វៀនភូត្រុង ជាប់ឆ្នោតសារជាថ្មីសម្រាប់តំណែងជាអគ្គលេខានៃគណៈកម្មការប្រតិបត្តិការមជ្ឈិមបក្សលើកទី១២។ រូបថត៖ ត្រុងចិញ/កាសែតរូបភាពវៀតណាម

តំណាងប្រជាជនផ្លូវ​ការចំនួន១.៥១០នាក់ តំណាង​បក្ខជន​ជាង៤,៥លាននាក់ តំណាង​ឲ្យកម្លាំង​សាមគ្គី ស្មារតី ឆន្ទះ​និង​គោលបំណង​នៃទូទាំង​បក្ស បានអញ្ជើញចូលរួមមហាសន្និ​បាត​នេះ។ មហា​សន្និបា​តទ​ទួល​បាន​ទូរ​សា​អប​អរ​សាទ​រ​ របស់​បក្សកំពុង​កាន់​តំណែង បណ្តាអង្គការ ក្រុម​អ្នកការ​ទូត និង​មិត្ត​ភក្តិ​អន្តរ​ជាតិ​ទាំង​ឡាយ។

មហា​សន្និបាត​បង្ហាញ​ពីការ​ឯក​ភាព​ឆន្ទះ និង​ប្តេជ្ញា​ចិត្ត​មោះមុត​របស់​ទូទាំង​បក្ស ទូទាំង​ប្រជា​ជន​និង​ទូទាំង​កង​ទ័ព​យើង ក្នុង​ប៉ុន្មាន​ឆ្នាំទៅ​មុខ អនុវត្ត​លុះត្រា​សម្រេច​គោល​ដៅទូ​ទៅ​គឺ៖ “ជម្រុញ​បង្កើន​ស្ថាប​នាបក្ស​បរិសុទ្ធ រឹង​មាំ លើក​កម្ពស់​សមត្ថភាព​ដឹក​នាំ និង​កម្លាំង​ប្រយុទ្ធ​របស់​បក្ស កសាង​ប្រព័ន្ធន​យោបាយ​រឹង​មាំ។ ពង្រីក​កម្លាំង​ទូទាំង​ជន​ជាតិ​និង​ប្រជា​ធិបតេយ្យ​ភាព​​សង្គម​និយម។

ជម្រុញ​កម្លាំងគ្រប់​វិស័យ ទន្ទឹមនឹង​ការផ្លាស់​ប្តូរថ្មី អភិវឌ្ឍន៍​សេដ្ឋកិច្ច​រហ័ស រឹងមាំត​ស៊ូនាំ​ប្រទេស​យើង​ពីមូល​ដ្ឋាន​ឲ្យ​ក្លាយ​ទៅជា​ប្រទេស​ឧស្សាហកម្ម តាមសម័យ​ទំនើប​ឆាប់​រហ័ស។ លើក​កម្ពស់​ជីវភាព សម្ភារៈ និង​ស្មារតី​របស់​ប្រជា​ជន​។ បេ្តជ្ញាចិត្ត អត់ធ្មត់ប្រយុទ្ធការ​ពាររឹង​មាំ​ឯករាជ្យ អធិបតេយ្យភាព ឯកភាព​បូរណភាព​ទឹកដី នៃមាតុភូមិ ការ​ពារ​បក្ស រដ្ឋ ប្រជាជន និង​របបសង្គម​និយម ដោយមិន​ងា​ករេ។ រក្សាសន្តិភាព ស្ថេរភាព ម្ចាស់​ការ​និង​សកម្ម​ក្នុង​សមាហរណកម្ម​អន្តរជាតិ ដើម្បីការរីក​ចម្រើន​ប្រទេស​ជាតិ។ លើក​កម្ពស់​តួនាទី​និង​ទំនុក​ចិត្ត​របស់​វៀត​ណាម​នៅក្នុង​តំប​ន់និង​អន្តរជាតិ​”​។



ទិដ្ឋភាពទូទៅនៃមហាសន្និបាត។ រូបថត៖ ត្រុងចិញ /កាសែតរូបភាពវៀតណាម

បណ្តាអ្នកតំណាងដំណើរការបោះឆ្នោតគណៈកម្មការប្រតិបត្តិការមជ្ឈឹមនីតិកាលទី១២។ រូបថត៖ ទីភ្នាក់ងារសាព័ត៌មានវៀតណាម

បណ្តាអ្នកតំណាងយល់ព្រមអនុម័តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតនីតិកាលទី១២របស់បក្សកម្មុយនិស្តវៀតណាម។
រូបថត៖ ត្រុងចិញ/កាសែតរូបភាពវៀតណាម


សមមិត្តក្នុងគណៈកម្មការប្រតិបត្តិការមជ្ឈឹមនីតិកាលទី១២ បង្ហាញវត្តមាននៅចំពោះមុខមហាសន្និបាត។
រូបថត៖ ត្រុងចិញ /កាសែតរូបភាពវៀតណាម

មហាសន្និបាតបាន​ជ្រើសរើស គណៈកម្មការប្រតិបត្តិការមជ្ឈឹមនីតិកាលទី១២ រួមមាន៖ សមាមិត្ត​ចំនួន២០០​នាក់ ក្នុង​នោះមាន​សមាជិក​ការិយាល័យ​ជាផ្លូវការ​១៨០នាក់ និង​សមាជិក​ត្រៀម២០​នាក់។

គណៈកម្មការ​ប្រតិបត្តិការ​មជ្ឈឹមនីតិកាល​ទី១២ បានបើកមហាសន្និសីទលើក​ដំបូង ជ្រើសរើស​ការិយាល័យ​នយោបាយ​ អគ្គលេខាធិការ គណៈកម្មការលេ​ខាធិការ​មជ្ឈឹម គណៈកម្មការ​អធិការកិច្ច​មជ្ឈឹម និង​ប្រធាន​គណៈ​កម្មការ​អធិការ​កិច្ច​នីតិកាលទី​១២។ គណៈ​កម្មការប្រតិបត្តិ​ការ មជ្ឈឹម​បាន​ឯកភាព​ជាខ្លាំង​នូវការ​ជ្រើស​រើស​សមមិត្ត​ ង្វៀនភូ​ត្រុង ជាអគ្គលេខានៃគណៈ​កម្មការ​ប្រតិបត្តិការ មជ្ឈឹមបក្ស​នីតិកាលទី​១១ បាន​ជាប់​ឆ្នោត​សារ​ជាថ្មី​ក្នុង​តំណែង​ ជាអគ្គលេខា​នៃគណៈកម្មការ​ប្រតិបត្តិ​ការ មជ្ឈឹមនីតិកាលទី១២។

ថ្លែងការនៅ​សម័យបិទអង្គ​ប្រជុំ លោកអគ្គលេខា  ង្វៀនភូត្រុង អះអាងថា គណៈកម្មការប្រតិ​បត្តិការ​មជ្ឈឹមនីតិកាល​ទី១២ នឹង​​រួមជា​មួយ​បក្សជន​ទូទាំង​បក្ស ទូទាំង​ប្រជា​ជន និង​ទូទាំង​កង​ទ័ព​យើង បន្ត​លើក​កម្ពស់​ប្រពៃណី​ត្រចះ​ត្រចង់ បទ​ពិសេធន៍​សំខាន់​កម្ររបស់​បក្ស​យើង បង្កើន​សាមគ្គី​ភាព​ចុះសម្រុង  ឯកភាព​សតិ​អារម្មណ៍​និង​សកម្មភាព បន្ត​ផ្លាស់ប្តូរយ៉ាង​ខ្លាំង​នូវគំនិត អនុវត្តន៍​កែច្នៃ អភិវឌ្ឍន៍​លិទ្ធិ​ម៉ាក់​ឡេនី​ននិយម ទស្សន​វិស័យ​លោក​ប្រធាន​ហូជីមិញ ក្នុងគោល​ដៅឯករាជ្យ​ជន​ជាតិ​ និងសង្គមនិយមមិនងាក​រេ ផ្លាស់​ប្តូរវិធីសាស្រ្ត រចនាបថ មាគ៌ាការ​ងារ​នៃស្ថាប័នដឹក​នាំ របស់បក្សពីមជ្ឈឹមដល់​មូលដ្ឋាន កសាង​រចនាបថធ្វើការងារ​ វិទ្យាសាស្រ្ត សមូហភាព ប្រជាធិប​តេយ្យ ស្និទ្ធ​ស្នាលនឹង​ប្រជាជន គោរពប្រជាជន ដើម្បី​ប្រជាជន តាម​ដានស្ថាន​ការជាក់​ស្តែង និយាយ​ទន្ទឹម​នឹង​ប្រព្រឹត្ត សម្រេចភារ​កិច្ច​ប្រគល់​បាន​ល្អ រួមវិភាគ​ទាន​អនុវត្ត​ជ័យជំនះ​សេចក្តី​សម្រេច​ចិត្ត​នៃ​មហាន​សន្និបាត​លើទី១២​របស់​បក្ស។​

លោកអគ្គលេខាបក្ស អំពាវនាវទូទាំងបក្ស ទូទាំងប្រជាជន ទូទាំង​កងទ័ព ជនរួម​ជាតិ នៅបរទេស លើក​កម្ពស់​ស្មារតី​ស្នេហា​ជាតិ ឆន្ទៈខ្លួនទីពឹង​ខ្លួន កម្លាំងមហាសាមគ្គី​ជន​ជាតិ ចេញ​កម្លាំង​ប្រឡង​ប្រជែង​អនុវត្ត​ជ័យ​ជំនះ​សេចក្តី​សម្រេច​ចិត្ត នៃមហាសន្និបាត បើកចេញសម័យ​កាលរីកចម្រើន​ថ្មី ត្រចះ​ត្រចង់ ល្អ​ប្រពៃ​នៃប្រទេស​ជាតិ ដំណើរ​រឹង​មាំទៅកាន់​សង្គម​និយម​៕



លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អធិបតីក្នុងសន្និសីទកាសែតអន្តរជាតិ នៅក្រោយបិទអង្គមហាសន្និបាត។
រូបថត៖ ត្រុងចិញ/កាសែតរូបភាពវៀតណាម

 

 បញ្ជីការិយាល័យនយោបាយ(ដប់ប្រាំបួនសមមិត្ត)៖

០១.សមមិត្ត ង្វៀនភូត្រុង (អគ្គលេខាបក្ស)
០២.សមមិត្ត ត្រឹងដាយក្វាង
០៣.សមមិត្ត ង្វៀនធីគីមង៉ឹន
០៤.សមមិត្ត ងោស្វឹនឡិក
០៥.សមមិត្ត តូឡឹម
០៦.សមមិត្ត ង្វៀនស្វឹនភុក
០៧.សមមិត្ត ង្វៀនថៀនញ៉ឹន
០៨.សមមិត្ត ឌិញធេហ្វិញ
០៩.សមមិត្ត ផាមមិញចិញ
១០.សមមិត្ត តុងធីផុង
១១.សមមិត្ត វឿងឌិញហ្វេ
១២.សមមិត្ត ត្រឹងក្វឹកវឿង (ប្រធាន​គណៈ​កម្មការ​អធិការ​កិច្ច​)
១៣.សមមិត្ត ផាមប៊ិញមិញ
១៤.សមមិត្ត ត្រឿងធីម៉ាយ
១៥.សមមិត្ត ត្រឿងហ័រប៊ិញ
១៦.សមមិត្ត ង្វៀនវ៉ាន់ប៊ិញ
១៧.សមមិត្ត វ៉វ៉ាន់ថឿង
១៨.សមមិត្ត ឌិញឡាថាំង
១៩.សមមិត្ត ហ្វាងត្រុងហាយ​

បញ្ជីគណៈកម្មការលេខាធិការ (បីសមមិត្ត)
០១.សមមិត្ត ង្វៀនហ័រប៊ិញ
០២.សមមិត្ត ង្វៀនវ៉ាន់នេន
០៣.សមមិត្ត ឡឿងកឿង

 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
បណ្តាអត្ថបទបានផ្សាយ