17/10/2016 09:51 GMT+7 Email Print Like 0

មហាវិទ្យាល័យជាតិហាណូយត្រូវឈានមុខក្នុងការកសាងប្រទេសជាតិចាប់ផ្តើមអាជីព


នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យហាណូយ

នៅក្នុងជំនួបធ្វើការ​ជាមួយថ្នាក់ដឹកនាំ​ មហាវិទ្យាល័យហាណូយ​នាព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៦នាយក​រដ្ឋមន្ត្រី​ រដ្ឋាភិបាល​វៀតណាម​ លោក Nguyen Xuan Phuc បានអះអាងថា អប់រំ​និង​បណ្តុះ​បណ្តាល​ជានិច្ច​កាល​ជា​​​វិស័យ​​​មាន​​​សារៈ​សំខាន់​​ពិសេស ដែលត្រូវបានបក្ស​និងរដ្ឋផ្តល់អាទិភាពជាពិសេស។ នា​យក​រដ្ឋមន្ត្រី​បាន​សង្ក​ត់​​ធ្ងន់​​​ថា ក្នុង​កាលៈទេសៈដែល​ប្រទេសជាតិ កំពុងឈាន​ចូល​ដំណាក់​កាល​អភិវឌ្ឍន៍​ថ្មី មហា​វិទ្យាល័យ​ជាតិ​ហា​ណូយ​​​ គប្បី​កំណត់​ទិស​ដៅអភិវឌ្ឍន៍ របស់ខ្លួនឲ្យផ្សាភ្ជាប់ជាមួយ គោលដៅកសាង​ប្រទេស​ជាតិ​ជាប់​ផ្តើម​អាជីព​​។ លោក​​អញ្ជើញផ្តល់អនុសាសន៍ថា៖

​“បទដ្ឋាន​សម្រាប់វាយតម្លៃលើការបណ្តុះបណ្តាល របស់មហាវិទ្យាល័យជាតិ​មួយ នោះគឺ មាន​និស្សិត​ប៉ុន្មាន​នាក់​អនុវត្ត​កា​រចាប់​ផ្តើម​អាជីព​ប្រកប​ដោយ​ជោគ​ជ័យ។​ ការ ងារ​ជាបញ្ហា​សំ​ខាន់​​ប៉ុន្តែ​ការ​​ចាប់​​ផ្តើម​​អាជីព​​ក៏​ជា​បញ្ហា​​​សំខាន់​​ដែរ​​។ ប្រការ​នេះ នឹង​ រួមចំណែក​បង្កើត​ឡើង​កេរ្ត៍ឈ្មោះ​​សម្រាប់​​សាលា​នោះ”​​។

​ឆ្ពោះទៅទស្សនវិស័យដល់ឆ្នាំ២០៣០ របស់មហាវិទ្យាល័យជាតិហាណូយ​​នោះ នាយក​រដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​ស្នើឲ្យ​សាលាគប្បីបង្កើនការ​តភ្ជាប់ ជាមួយអង្គភាពអាជីវកម្ម​និង​មូលដ្ឋានសេដ្ឋកិច្ច​សង្គម សំដៅ​​ទាក់​ទាញ​បន្ថែម​ប្រភព កម្លាំងពលំសង្គម រួមដំណើរជាមួយទូទាំងប្រទេសសម្រេច​គោល​ដៅ​កសាង​ប្រទេស​​​ជាតិ​ ចាប់ផ្តើមអាជីព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ