08/11/2016 10:29 GMT+7 Email Print Like 0

មហាពិធីបុណ្យរំលឹកខួបលើកទី៣៥នៃទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម


ទិដ្ឋភាពនៃមហាពិធីបុណ្យ

នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សមាគមពុទ្ធសាសនាវៀតណាមបានរៀបចំមហាពិធីបុណ្យ​រំលឹកខួបលើកទី៣៥នៃទិវាបង្កើតថ្ងៃទី៧វិច្ឆិកានិងទទួលគ្រឿងឥស្សិយយសពលកម្មថ្នាក់ទី ១។ នៅក្នុងពិធី​នេះ ព្រឹទ្ធាចារ្យព្រះតេជគុណ Thich Tri Quang អនុប្រធានសមាគមពុទ្ធសាសនាវៀតណាមបានថ្លែងសាររបស់​ប្រធានសមាគមពុទ្ធសាសនាវៀតណាម ជូនចំពោះព្រះសង្ឃ ព្រះតេជគុណសាសនិកលើទូទាំងប្រទេសនិងនៅក្រៅប្រទេស។ សារនេះបានសង្កត់ធ្ងន់ថា សមាគមសាសនាគប្បីពង្រីកថែមទៀតប្រពៃណីការពារជាតិផ្តល់ភាព​សុខសាន្តត្រានជូនប្រជាជន បង្កើនផែនមហាសាមគ្គីជាតិទាំងមូលដោយឥតឈប់ឈរ ជាពិសេសថៃទាំជីវភាព​វប្បធម៌ ព្រលឹងសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេស។

ថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានអះអាងថា អស់រយៈពេលជិត ២០០០ ឆ្នាំអនុវត្តសកម្មភាពនៅវៀតណាមមក ពុទ្ធសាសនាបានក្លាយទៅជាតម្រូវការព្រលឹងដែលមិនអាចខ្វះ​បានក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម។​ ហើយតាំងពីពេលបង្កើត រហូតមកដល់បច្ចុប្បន្ន ពុទ្ធសាស​នា​វៀតណាមមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ មិនត្រឹមតែរួមចំណែកសកម្មទៅក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពង្រឹងនិងពង្រីកបេតិកភ័ណ្ឌវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកំពស់ឋានៈរបស់​វៀតណាមលើឆាកអន្តរជាតិទៀតផង។

នៅក្នុងមហាពិធីបុណ្យនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញប្រគល់គ្រឿងឥស្សិយយសពលកម្មថ្នាក់​ទី ១ ជូនចំពោះសមាគមពុទ្ធសាសនាវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ