20/02/2016 10:47 GMT+7 Email Print Like 0

មន្ទីរពេទ្យ Bach Mai ត្រូវ​​ក្លាយទៅជាមូលដ្ឋាន​សុខាភិបាល​ទំនើប​កម្រិត​តំបន់​និង​អន្តរ​ជាតិ​យ៉ាង​ឆាប់ៗ​


ប្រធានរដ្ឋ TRuong Tan Sang ថ្លែងមតិក្នុងពិធី (រូបថតៈ baomoi.com)

មន្ទីរពេទ្យ Bach Mai ត្រូវ​ក្លាយទៅជាមូលដ្ឋានសុខាភិបាលទំនើប​កម្រិត តំបន់និងអន្តរជាតិយ៉ាង​ឆាប់​រហ័ស។ នេះជា​សំណើរ​របស់​ប្រ​ធានរដ្ឋ​ Truong Tan Sang នៅក្នុងពិធីរំលឹកខួបលើកទី​១០៥ នៃទិវា​បង្កើត មន្ទីរពេទ្យ​Bach​ Mai (ឆ្នាំ១៩១១-២០១៦) នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ នៅ​ក្នុង​ពិធី​នេះ ប្រធាន​រដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ការពារ ថែរក្សា លើក​កំពស់សុខភាព​អាយុជីវិត រួម​ចំណែក​ចូល​ក្នុង​ជីវភាព រស់នៅ ប្រកបដោយ​សុភមង្គោលរបស់​ប្រជាជន ជាគោលនយោបាយ​អាទិ ភាព​ចំបង​របស់​បក្ស​និង​រដ្ឋ។ ប្រធានរដ្ឋ Truong Tan Sang បានមាន ប្រសាសន៍ថា៖

​“មន្ទីរពេទ្យ Bach Mai ត្រូវបន្ត​ជម្រុញការស្រាវជ្រាវ ទទួលយក និងអនុ​វត្តនូវវឌ្ឍន​ភាព​ខាង​វេជ្ជសាស្ត្រទំ​នើប លើក​កំពស់​សមត្ថភាព​ជំនាញ​របស់ វេជ្ជបណ្ឌិតកម្រិតតំបន់និងពិភពលោក។ ខ្ញុំជឿជាក់​ថា មន្ទីរពេទ្យ Bach Mai នឹងក្លាយទៅជាមន្ទីរពេទ្យ​ទំនើបមានចរិត្តលក្ខណៈស្មើរ នឹងមន្ទីរពេទ្យជឿន លឿន​ក្នុងតំបន់​និង​ពិភព​លោក សក្ដិ​សមទៅនឹងក្តីស្រឡាញ់និងការជឿទុក​ចិត្តរបស់បក្ស រដ្ឋនិងប្រជាជន”។ នៅក្នុងពិធីនេះ ប្រធានរដ្ឋ Truong Tan Sang បានប្រគល់​គ្រឿង ឥស្សរិយយសឯករាជ្យ​ថ្នាក់ទី៣​ ជូន​មន្ទីរ​ពេទ្យ Bach Mai ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ