06/08/2017 10:24 GMT+7 Email Print Like 0

មនុស្ស៥០០០នាក់ដើរថ្មើរជើងរួមដំណើរជាមួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ

ដើម្បីគោលដៅអំពាវនាវសហគមន៍រួមដៃថែរក្សានិងជួយឧបត្ថម្ភជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការ ក្នុងឱកាសនៃទិវា “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំទី១០ ខែសីហា” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ សមាគមកាក បាទក្រហមទីក្រុងហូជីមិញ បានរួមសហការជាមួយមជ្ឈមណ្ឌលទូរទស្សន៍វៀតណាមនៅទីក្រុងហូជីមិញ រៀបចំកម្មវិធីដើរថ្មើជើង “ដើម្បីជនរងគ្រោះដោយជាតិ គីមី​ពណ៌​លឿង​ទុំ​និងជនពិការក្រីក្រ” ដែលទាក់ទាញការចូលរួមរបស់មនុស្សចំនួន ៥០០០នាក់។

ជាមួយនឹងសារ “សូមកុំភ្លេចពួកគេ ទោះបីជាមិត្តជាអ្នកណាមានឋានៈអ្វីក្នុងសង្គមក៏ដោយ ប៉ុន្តែ ការរួមវិភាគប​ទាន​របស់មិត្តសម្រាប់ជនរងគ្រោះ ដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការក្រីក្រ នឹងនាំមកឲ្យពួកគេនូវជំនឿជឿជាក់ជាងទៅលើជីវភាពប្រចាំថ្ងៃ”នោះ កម្មវិធីបានអំពាវនាវមនុស្សគ្រប់រូប រួមដៃគ្នាជួយឧបត្ថម្ភ ថែទាំសុខភាព កែលំអរជីវភាពរស់នៅសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការក្រីក្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ