22/02/2017 15:25 GMT+7 Email Print Like 0

មនុស្សម្នាក់ដែលបានស្រាវជ្រាវអំពីកោះនិងសមុទ្ររបស់វៀតណាមក្នុងរយៈពេលជាង ៤០ ឆ្នាំ

ដោយស្មារតីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះប្រវត្តិសាស្រ្តនិងវប្បធ៌មរបស់ប្រទេស​ជាតិ​​​​ ហេតុនេះហើយ​​លោកបណ្ឌិតប្រវត្តិសាស្ត្រ ​​​​ង្វៀនញ៉ា (Nguyen Nha) បានចំណាយពេលវេលា​ជាង៤០ឆ្នាំ ដើម្បីស្វែងរក​​និងស្រាវជ្រាវបណ្តាឯកសារនិងវត្ថុ ដែលទាក់ទង​នឹងធិបតេយ្យភាពជាពិសេសគឺបណ្តាឯកសារអំពីប្រជុំ​កោះ​ទាំងពីរ៖ ប្រជុំកោះ​​ទ្រឿង សា (Truong Sa) និងប្រជុំកោះហ័ងសា (Hoang Sa) ការងាររបស់លោកនេះ​​បាន​​រួមចំណែកក្នុងការផ្គត់​ផ្គង់​​ឯកសារនិង​​វត្ថុ​​តាងដ៏សំខាន់ៗអំពីអធិបតេយ្យភាពកោះនិងសមុទ្ររបស់ប្រទេសយើង។​​

នៅ​ពេល​ដែល​ប្រទេស​ចិន​បាន​ឈ្លាន​ពាន​​ដណ្តើ​ម​យក​ប្រ​ជុំ​កោះ​ទ្រឿង​សា (Truong Sa)  របស់​​ប្រទេស​វៀត​ណាម​ នា​ដើម​​ឆ្នាំ​១៩៧៤​ ង្វៀន​ញ៉ា ​(Nguyen Nha) នៅ​ពេល​នោះ​ជា​​​អ្នក​​ទទួល​បន្ទុកជានាយកនិពន្ធនៃទស្សនា​វដ្តីន៍ប្រវតិ្ត​សាស្រ្ត​និង​ភូមិ​សាស្រ្ត​​ចំណុះ​​មហាវិទ្យា​ល័យគរុកោសល្យ​សាយ​ហ្គន់ (Sai Gon)​ (​ទស្សនា​វដ្តីន៍​​​ដ៏​ល្បី​ឈ្មោះមួយ​នេះ ​នា​​ពេល​នោះ​) ​​បាន​សម្រេច​ចិត្ត​​នូវការ​បោះ​ពុម្ភ​​ទស្សនា​វដ្តីន៍​​​អំ​ពី​ប្រ​ជុំ​កោះ​​​ហ័ង​សា (Hoang Sa)​ ពីព្រោះ​គោល​បំ​ណង​ចង់​ស្វែង​រក​ការ​ពិត​អំ​ពី​អ​ធិ​បតេយ្យ​ភាព​កោះនិងសមុទ្រ​របស់​ប្រ​ទេសជាតិ។ ​​​​មួយ​ឆ្នាំ​ក្រោយ​មក លោកបាន​រៀប​ចំការ​​​​​តាំង​ពិ​ព័រ​ណ៍​​រំ​លឹក​ខួប​មួយ​ឆ្នាំ​នៃ​ទីវាឧបទ្ទទេវហេតុនៅ​ប្រជុំកោះទ្រឿង​សា (Truong Sa)  ​ ហើយ​បាន​ដាក់​តាំង​​​ឯកសារ​និង​រូប​ថត​ វត្ថុ ​ដែល​បញ្ជាក់​ថា​​អ​ធិ​ប​តេយ្យ​ភាពនៅ​​​ប្រ​ជុំ​កោះទ្រឿង​សា (Truong Sa)  ​របស់​ប្រទេសវៀត​ណាម។​


លោកបណ្ឌិតប្រវត្តិសាស្រ្ត ង្វៀនញ៉ា (Nguyen Nha) ជាមនុស្សម្នាក់ដែលបានស្រាវជ្រាវអំពីកោះ
សមុទ្ររបស់ប្រទេសវៀតណាមក្នុងរយៈពេលជាង ៤០ ឆ្នាំ។ រូបថត៖ ឯកសារ


លោកបណ្ឌិត ង្វៀនញ៉ា (Nguyen Nha) ឈរនៅក្បែឯកសារ វត្ថុនិងកាសែតដែលពាក់ព័ន្ធនឹងការស្រាវជ្រាវ
អំពីអធិបតេយ្យភាពនៃប្រជុំកោះពីរ ទ្រឿងសា (Truong Sa) - ហ័ងសា (Hoang Sa) ដែលលោករក្សារទុក
នៅក្នុងផ្ទះ។ រូបថត៖ ថុងហាយ


លោកបញ្ឌិត ង្វៀនញ៉ា (Nguyen Nha) ក្នុងជំនួបនិងពិភាក្សាជាមួយនិស្សិត នៅបណ្ណាល័យសាធារណៈ San Jose
នៃសហរដ្ឋអាមេរិក នៅឆ្នាំ២០១១។ រូបថត៖ ឯកសារ


លោកបណ្ឌិត ង្វៀនញ៉ា(Nguyen Nha) ក្នុងជំនួបមានប្រធានបទស្តីពីអធិបតេយ្យភាព កោះនិងសមុទ្រ
របស់ប្រទេសវៀតណាម នៅមហាវិទ្យាល័យ Temple រដ្ឋ Philadelphia (សហរដ្ឋអាមេរិក) នៅឆ្នាំ២០១០។
រូបថត៖ ឯកាសារ


លោក បណ្ឌិត​ ង្វៀន​ញ៉ា (Nguyen Nha) ​ចូល​រួម​សិក្ខា​សា​លា​អន្ត​រ​ជាតិ​នៅខេត្ត​ដា​ណាំង​ (Da Nang)
ដែល​ពិភាក្សា​អំ​ពី​ប្រ​ធាន​បទ​ “ទ្រឿង​សា (Truong Sa)​ – ហ័ង​សា (Hoang Sa) ៖​​ការពិត​​នៃ​ប្រ​វត្តិ​សាស្រ្ត​ ”
នៅឆ្នាំ​២០១៤។  រូប​ថត៖​ ឯកាសារ


ផែនទី “ ផែនទីប្រទេសអានណាមដាយ (An Nam Dai)” ដែលគូរនិងបោះពុម្ភដោយសង្ឃរាជ Taberd
(នៃប្រទេសបារាំង) នៅឆ្នាំ១៨៣៨។ ផែនទីនេះបានគូរយ៉ាងត្រឹមត្រូវអំពីទីតាំងរបស់ប្រជុំកោះ
Paracel (Hoang Sa) របស់ប្រទេសវៀតណាម។ រូបថត៖ ឯកសារ


លោកបណ្ឌិត ង្វៀនញ៉ា  (Nguyen Nha) បានឧទ្ទេសនាមទៅដល់សាធារណជនផែនទី “ ផែនទីប្រទេសអានណាម
ដាយ(An Nam Dai)” ដែលគូរនិងបោះពុម្ភដោយសង្ឃរាជ Taberd (នៃប្រទេសបារាំង) នៅឆ្នាំ១៨៣៨។
ផែនទីនេះបានគូរយ៉ាងត្រឹមត្រូវអំពីទីតាំងរបស់ប្រជុំកោះ Paracel (Hoang Sa) របស់ប្រទេសវៀតណាម។
រួបថត៖ ឯកសារ


តាំង​ពី​ពេល​នោះ​ត​ទៅទៀត អ្នក​ស្រាវ​ជ្រាវ​​ប្រ​វត្តិ​សាស្រ្ត​ ង្វៀន​ញ៉ា (Nguyen Nha) ​បាន​បន្ត​​ស្វែង​យល់​និង​ស្រាវ​ជ្រាវ​អំ​ពី​ប្រ​ជុំ​កោះទាំងពីរ​៖​​ ទ្រឿង​សា (Truong Sa)​ – ហ័ង​សា (Hoang Sa) ​របស់​វៀត​ណាម​។ ​លោកបាន​ទៅ​ដល់​​តំ​បន់​ជា​ច្រើន​ទាំង​ដី​គោកផង ទាំង​កោះ​​​សមុទ្រផង ​​​ដើម្បី​ស្វែង​រក​​ភ័ស្តុ​តាង​​ពាក់​ព័ន្ធ​នឹង​​ប្រ​ជុំ​កោះ​ទាំង​ពីរ​នេះ។​ ជា​ពិ​សេស​ លោកបាន​ទៅ​ដល់់​កោះ​លីសើន (Ly Son) ​​ដើម្បី​ស្រាវ​ជ្រាវ​​​អំ​ពីស្លាក​ស្នាម​ ឯក​សារ​និង​ភ័ស្តុ​តាង ​ដែល​បញ្ជាក់​អំ​ពី​អធិប​តេយ្យ​ភាពប្រជុំកោះហ័​ង​សា ​(Hoang Sa) ​របស់ប្រទេស​វៀត​ណាម។​ ការ​ខិត​ខំ​ព្យា​យាម​របស់លោកត្រូវ​បាន​​អ្នក​ស្រាវ​ជ្រាវ​ក្នុង​វស័យ​នេះ​វាយ​តំលៃ​ខ្ពស់។​

នៅឆ្នាំ​២០០៣ ចាប់ពីការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ លោក​បណ្ឌិត ង្វៀន​ញ៉ា ​(Nguyen Nha) បាន​ធ្វើនិ​ក្ខេប​បទ​​​ថ្នាក់​បណ្ឌិត​​ដែល​មាន​ប្រ​ធាន​បទ៖​ “​ដំ​ណើរការ​បញ្ជាក់​​អ​ធិ​បតេយ្យ​ភាព​​​របស់​ប្រទេសវៀត​ណាម​នៅ​ប្រជុំ​កោះទ្រឿង​សា (Truong Sa)​ ហ័ង​សា (Hoang Sa) ​​” ហើយ​បាន​ក្រុម​ប្រឹក្សា​វិទ្យាសាស្រ្ត​វាយ​តំ​លៃ​យ៉ាង​ខ្ពស់។​​ នេះ​គឺ​ជាស្នាដៃ​វិទ្យាសាស្ត្រ​មួយ​​​​​​​ ​ដែល​មាន​លក្ខណៈសហកាល​ផងនិង​បណ្តា​ភ័ស្តុ​តាងមានតំលៃ​​ប្រ​វត្តិសាស្រ្ត​ផង​ រួម​ចំ​ណែ​ក​​ក្នុ​​ង​ការ​​ការ​ពារ​អ​ធិ​តេយ្យ​ភាព​ទឹក​ដី​ប្រ​ទេសវៀតណាម។

អា​ស្រ័យ​ទៅ​លើ​បទនិ​ក្ខេប​បទ​ថ្នាក់​បណ្ឌិត​នេះ លោកង្វៀន​ញ៉ា (Nguyen Nha) បាន​​​សរ​សេរ​​សៀវ​ភៅមួយ​ក្បាល​​ដែល​​​មាន​ចំ​ណង​ជើង​ថា៖​​ “បណ្តាភ័ស្តុ​តាង​​អំ​ពី​អ​ធិ​ប​តេយ្យ​ភាព​​របស់​ប្រទេស​វៀត​ណាម​ចំ​ពោះ​​ប្រ​ជុំ​កោះទាំង​ពីរ​ ទ្រឿង​​សា (Truong Sa)​ ហ័ង​សា (Hoang Sa) ​”​ (​​​បោះ​ពុម្ភ​នា​ខែ​​កក្កដា ឆ្នាំ​២០១៣​)​។

 

សៀវ​ភៅ​នេះគឺ​ជា​ការ​ស្រាវជា្រវ​​​វិទ្យាសាស្រ្ត​​ក្នុង​រយៈ​ពេល​ ៤០ ​ឆ្នាំ​របស់​លោក​ និង​អាស្រ័យ​ទៅលើ​ប្រភព​ឯក​សារ​ដ៏​សម្បូរ៍ដែល​លោក​បាន​ប្រ​មូល​​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។​ ខ្លឹម​សារ​នៃ​សៀវ​ភៅ​នេះ​រៀបរាប់អំពីដំ​ណើរ​ការ​រក​ឃើញ ​និង​បញ្ជាក់​អ​ធិ​ប​តេយ្យ​ភាព​​នៅ​សតវត្សរ៍ទី ​១៧ ​របស់​​របបស័ក្តិភូមិ​​វៀត​ណាម​តាម​រ​យៈ​ការ​គ្រប់​គ្រង់​ ការចាត់​​បណ្តាក្រុម​នា​វាទៅ​​ពិ​និត្យ​ ​វាស់​វែង គូរ​ផែន​ទី​ រុក​រក​ធន​ធាន​ធម្ម​ជាតិ​ ក​សាង​សិ​​លា​ចរឹក​ វត្តអា​រាម​ ដាំ​ដើម​ឈើ​​ ក​​សាង​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ ។ ល ​។ ដូច្នេះ​បាន​បញ្ជាក់​អំ​ពី​អ​ធិ​បតេយ្យ​ភាព​របស់ប្រទេស​វៀត​ណាម​ចំពោះប្រ​ជុំទាំងពីរ ប្រជុំ​កោះ​​ហ័ង​សា (Hoang Sa) ​និង​ប្រជុំកោះទ្រឿង​សា (Truong Sa)។ ​ក្តី​សង្ឃឹម​របស់​លោក​បណ្ឌិត ​ង្វៀន​ញ៉ា ​(Nguyen Nha) គឺការ​ចង់​ផ្សព្វ​ផ្សាយ​ស្នាដៃ​ស្រាវជា្រវ​​របស់​ខ្លួន​ទៅកាន់​មិត្តអ្នក​អាន​គ្រប់​វ័យ ជាពិសេស​គឺ​​យុ​វ​វ័យ​ ​​ដើម្បីពួកគេ​មាន​ការ​យល់​ដឹង​ច្បាស់លាស់​អំ​ពី​ភា​រៈ​កិច្ច​របស់​ខ្លួន​ចំ​ពោះ​ប្រ​ទេស​ជាតិ​។​​

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ស្នា​ដៃ​ជា​ច្រើន​របស់​លោក​បណ្ឌិត​ង្វៀន​ញ៉ា​ (Nguyen Nha) បាន​បក​ប្រែ​ជា​ភា​សា​​​អង់​គ្លេស​ និង​ត្រូវបាន​​សា​ធា​រណ​ជន​អន្ត​រ​ជាតិ​ជា​ច្រើននាក់បាន​ដឹង​។​​ ​លោក​បាន​យក​ស្នា​ដៃនិង​ឯកសារ​របស់​​ខ្លួន​ទៅ​កាន់​ប្រ​ទេសនៅលោក​ខាង​​លិច សហរដ្ឋ​អា​មេ​រិក ប្រទេសអូស្ត្រាលី ប្រទេសសឹង្ហ​បុរី​​ ជួប​និង​ពិភាក្សា​​​​​​ជា​មួយ​សា​លា​និង​អង្គ​ការ​ជា​​ច្រើន​​។ តាម​នោះ លោកចង់​ឧទ្ទេសនាម​និង​ផ្សព្វផ្សាយ​​ឯ​ក​សារ​​អំ​ពី​ភាព​ពិត​និង​​អ​ធិ​ប​តេយ្យ​ភាព​នៃ​​កោះ​សមុទ្រ​របស់​វៀត​ណាម ហើយ​បំ​ណងប្រាថ្នា​ទទួល​​បាន​ការ​គាំ​ទ្រ​ពី​​​​អន្ត​រ​ជាតិ។​


 ស្នាដៃ "កំណាព្យវែងអំពីសមុទ្រខាងកើតនិងរក្សាព្រលឹងជាតិ" សហនិពន្ធរបស់លោកបណ្ឌិត ង្វៀនញ៉ា
(Nguyen Nha)។ រូបថត៖ឯកសារ

ក្នុង​នា​ម​ជា​គ្រូ​បង្រៀន លោក​បណ្ឌិត ​ង្វៀន​ញ៉ា​ ​​(Nguyen Nha) ត្រូវ​បាន​និស្សិត​គ្រប់​ជំ​នាន់​​គោរព​ស្រ​លាញ់​​​។ ​គ្រៅ​ពី​នោះ ​តាំង​ពី​​ឆ្នាំ​ ២០០៧​ តទៅទៀត​ លោក​បាន​ទទួល​បន្ទុក គម្រោង​មួយ​៖​ “ចង្រ្កាន​​វៀត​ណាម -  ចង្រ្កាន​របស់​ពិ​ភព​លោក” ​ដែល​បង្ហាញពីម្ហូប​អា​ហា​រ​របស់​ប្រទេស​​​វៀត​ណាម​ទៅ​កាន់​បរ​ទេស។​

នាសព្វ​ថ្ងៃ​នេះ ទោះ​បី​ជា​អា​យុ​ច្រើន​ហើយ​ក៏​ដោយ ប៉ុន្តែ​លោក​បណ្ឌិត ង្វៀន​ញ៉ា (Nguyen Nha ) ក៏នៅ​តែ​ខិត​ខំ​ព្យា​យាម​​ក្នុង​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​។​ ក្រៅ​​ពី​វិ​ស័យ​ប្រ​វត្តិ​សាស្រ្ត ​​លោកក៏​ចូល​ចិត្ត​វប្ប​ធម៌ម្ហួប​អារ​ហារ​និង​កំ​ណាព្យ​​របស់​ប្រទេស​ជាតិ​ទៀត​ផងដែរ។ ​នោះ​គឺជា​មួល​ហេតុ​ដែល​លោក​បណ្ឌិត​​​ង្វៀ​ន​ញ៉ា​ (Nguyen Nha) ​និង​​មិត្ត​ភ័ក្តិ​របស់​លោក​កំ​ពុង​អនុ​វត្តន៍​គម្រោង​ការ​មួយ​អំ​ពី​ប្រ​វត្តិ​សាស្រ្ត​និង​វប្ប​ធម៌​របស់​ខេត្ត​នី​មួយៗ​​​ ក្លាយទៅ​ជា​កំ​ណាព្យ​ដែល​ងាយស្រួល​​យល់​និង​ចង​ចាំ-​ នេះ​ជា​វិ​ធី​មួយ​ ដើម្បី​ស្វែង​រក​​និង​រក្សារ​ប្រ​វត្តិ សាស្រ្ត​របស់​ប្រ​ទេស./.

អត្ថបទ៖​ សើន​ងា រូបថត៖ ថុង​ហានិង​ឯកសារ


បណ្តាអត្ថបទបានផ្សាយ