07/01/2017 09:34 GMT+7 Email Print Like 0

មនុស្សប្រមាណ១លាននាក់នឹងធ្វើសាក្សីពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក D.Trump


ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump (រូបថត៖alaskaair.com)

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សារព័ត៌មានអាមេរិកឲ្យដឹងថា មានមនុស្សជាង ៩ សែននាក់នឹងហូរចូលរដ្ឋធានីវ៉ាស៊ីនតោនដើម្បីធ្វើសាក្សីពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នាថ្ងៃទី២០ មករា ខាងមុខ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន នាយកមន្ទីរសន្តិសុខផ្ទៃក្នុងទីក្រុង វ៉ាស៊ីនតោនលោក​ Chris Geldart ឲ្យដឹងថា​ ប៉ូលីសចំនួន៣ពាន់នាក់និងទាហាន ឆ្មាំជាតិចំនួន ៧ ពាន់នាក់ទៀត នឹងត្រូវបានដាក់ពង្រាយនៅខាងក្រៅរដ្ឋធានីដើម្បីធានាសន្តិសុខសំរាប់ពិធីនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ