15/11/2015 09:14 GMT+7 Email Print Like 0

មនុស្សជាង១៥០នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅបារាំង


មនុស្សជាង១៥០នាក់ត្រូវស្លាប់និងរាប់រយនាក់ទៀតរងរបួសក្នុងការវាយប្រហារភេរវកម្មនៅបារាំង

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងបារីស (បារាំង) បានកើតមានឡើងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ គួរអោយភិតភ័យខ្លាំង។ ការវាយប្រហារបាន​កើតមានឡើងនៅកន្លែងជាច្រើន រួមមាន៖ ការបាញ់កាំភ្លើងនិងចាប់ ​មនុស្ស​ច្រើន​នាក់ធ្វើជា​ចំណាប់ខ្មាំង​នៅរោង​មហោស្រព​Bataclan ​នៅ​កណ្តាល​ទីក្រុង​​​​​​ ​បារីស​ការផ្ទុះគ្រាប់បែកចំនួន២ នៅពហុកីឡាដ្ឋាន Stade de France ការផ្ទុះ​គ្រាប់​បែក​ចំនួន​៥​ទៀតជិតនឹង​រោង​មហោស្រព ​Bataclan ក៏ដូចជា​ករណី​វាយលុក​មួយ សំដៅលើ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម LesHall ​។

ក្រោយពេល​ផ្ទុះឡើង​នូវ​ការវាយលុក​ដ៏​តក់ស្លុតនេះ ប្រធានាធិបតី​បារាំងលោក Francois Hollande បាន​កោះប្រជុំ​គណៈរដ្ឋមន្ត្រី​បន្ទាន់ នៅ​ពាក់កណ្តាល​អា​ធ្រា​ត​ថ្ងៃទី​១៣ខែវិច្ឆិកា ។ ​លោក​ក៏បាន​ប្រកាស​ដាក់​ស្ថានការណ៍​គ្រា​មាន​អាសន្ន​នៅទូទាំងប្រទេស​ហើយ "​វិធានការ​ទី​២​នឹង​បិទទ្វា​ព្រំដែន​ជាតិ​"។ ​ទន្ទឹមនឹង​នោះ​ ថ្នាក់ដឹកនាំបារាំងក៏បានអំពាវនាវអោយបង្កើនវិធានការណ៍យោធានានាទៀតផង៕

តាម VOV5 - វិទ្យសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ