20/11/2014 11:20 GMT+7 Email Print Like 0

មណ្ឌលអេកូទេសចរណ៍Trang An-ទីមកដល់គួរឲ្យទាក់ទាញ

ស្ថិតចម្ងាយពីកណ្តាលទីក្រុង Ninh Binh ប្រមាណ៧គីឡូម៉ែត្រប៉ែកខាងលិចមណ្ឌលអេកូ​ទេសចរណ៍​Trang An ដែលលាតសន្ឋឹងលើផ្ទៃទឹក២១៦៨ហិកតាត្រូវបាន​បង្កើត​ឡើង​ដោយ​ជ្រល​ងភ្នំ។ ដើម្បីគយគន់រមណីយដ្ឋាននេះមានតែមធ្យោបាយ​ចរាចរណ៍​នោះ​គឺ​ជា​ទូក​។​​ទួរ​ទេសចរណ៍​នេះពន្យាពេល៣ម៉ោង។ពីកំពង់ដរTrang An បណ្តាភ្ញៀវទេសចរជិះទូក​ក្នុងរយៈ​ពេល​​១០​នាទីមុនពេលមកដល់ទន្លេតូចព័ទ្ឋជុំវិញ​ដោយជួរភ្នំជាច្រើន។ បរិយាកាស​នៅទីនេះ​គឺ​ត្រជាក់​ត្រជុំ។បងស្រី Vu Thi Lu អ្នក​ចែវទូក១នាក់ឧទស្សនាមជាមួយ​យើង​ខ្ញុំ​ថា៖​"យើង​នឹង​ឆ្លង​កាត់​រូងភ្នំចំនួន៩។ ទី១គឺរូងភ្នំងងឹត។ទី២គឺ រូងភ្នំងភ្លឺ។បន្ទាប់នោះគឺរូងភ្នំបិតស្រា​ជាដើម​។ ទូកនិមួយ​ៗអាចផ្ទុកភ្ញៀវទេសចរចំនួន៦នាក់។ការចូលមើលទីនេះភ្ញៀវទេសចរណ៍​ត្រូវ​ចំ​ណាយ​​ប្រាក់ក្នុងម្នាក់១សែនដុងវៀតណាមដើម្បីទិញសំបុត្រ។ “


រូបថត អិនធឺណែត

រូងភ្នំនៅរមណីយដ្ឋាន Trang An តូចដោយមានអាចុតសិឡាអាថកំបាំង​ដែលមានអាយុ​កាល​រាប់​​ពាន់​ឆ្នាំមុននេះ។ពេលជិកះទូកកាន់តែចូលជ្រៅភ្ញៀវទេសចរណ៍មានចំណាប់​អារម្មណ៍​កំពុង​ចូល​ជ្រៅក្នុងរូងភ្នំគ្មានទីបញ្ចប់។នៅមណ្ឌល Trang An នេះរូងភ្នំនានាត្រូវ​បានបំបែកគ្នា​ដោយ​ជ្រលង​​លិចទឹកដែលឆ្លុះស្រមោលភ្នំនិងដើមឈើ។ទេសភាពគឺស្អាតអស្ចារ្យណាស់។ បងស្រីVu Thi Lu បន្ថែមទៀតថា៖”នេះជារូងភ្នំបិតស្រា។ នៅទីនេះមានជ្រោះទឹក១។ អតីតកាលស្តេចDinh Tien Hoang បានប្រើទឹកជ្រោះនេះដើម្បីបិត​ស្រាជូនក្រុមទទួលជ័យជំនះ។ ​ស្រាមាន​រស​ជាតិ​ឈ្ងុយឆ្ងាញ់ណាស់។នៅទីនេះរូងភ្នំនិមួយមានរឿងព្រេងដោយឡែក។ “


រូបថត អិនធឺណែត

នៅមណ្ឌលអេកូទេសចរណ៍ Trang An បណ្តាភ្ញៀវទេសចរអាចបង្អង់ដំណើរនៅវត្តនិង​វិហារ​នា​នា​ដើម្បីចូលអុជធូប។ បង Hoang Minh Thuy មកពីទីក្រុងហាណូយចែករំលែកថា៖ ” ចំ​ពោះ​ខ្ញុំ​រមណីយ​ដ្ឋាននេះជាកន្លែងជួបខាងស្មារតី។ពេលមកដល់ម្តងៗ ខ្ញុំមាន​ចំណាប់អារម្មណ៍​ស្រឡះ​ចិត្ត​។ ធម្មជាតិនិងមនុស្សប្រសព្វគ្នា។ “ក្រៅពីទេសភាពដ៍​ល្អឆើតឆាយ​នោះ​មណ្ឌល​អេកូ​ទេសចរណ៍​នេះនៅជាសារមន្ទី​រភូគុម្ភសាស្រ្តនៅកណ្តាលវាល១ទៀតផង។ បណ្តា​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញស្លាកស្នាមវត្ថុបន្សល់ទុកមកដោយមនុស្សសម័យបុរេប្រវត្តិ។ លោក Nguyen Cao Tan ​នាយករងគណះគ្រប់គ្រងរម្មណីយដ្ឋាន Trang An អោយដឹងថា៖” ទេសភាព​ចម្រុះ​ទាំង​នេះ​មា​នតំលៃខាង​វប្បធម៌ដ៍ធំណាស់។ការរុករកបុរាណវត្ថុវិទ្យានានាបានអនុញ្ញត្តិ ឲ្យ យើង​យល់​បានជីវភាពរស់នៅរបស់មនុស្សសម័យបុរេប្រវត្ត។ Trang An មានសោភណ្ឌ​ភាព​ល្អ​ស្អាត​ដោយ​ឡែក។ “ក្រោយរយះពេល៣ម៉ោងទៅតស្សនាកំសាន្តទូក​បាន​វិលត្រឡប់​មក​កំ​ពង់​ដរ​វិញ​។​ ភ្ញៀវទេសចរជាច្រើននាក់មានបំណងថា៖នឹងបានត្រឡប់មកទីនេះជាថ្មីម្តងទៀត៕

តាម​ VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ