13/10/2016 10:24 GMT+7 Email Print Like 0

មជ្ឈឹមសម្ព័ន្ធសមាគមយុវជនវៀតណាមប្រកាសនូវសំណង់សន្តិសុខសង្គម


សន្និសីទកាសែតប្រកាសសំណង់សន្តុិសុខសង្គម

ថ្លែងមតិនៅក្នុងពិធីប្រកាសនូវសំណង់សន្តិសុខសង្គមមួយចំនួនសំដៅអំណរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃទិវាបង្កើតសម្ព័ន្ធសមាគមយុវជនវៀតណាម (ថ្ងៃទី១៥ ខែតុលា) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៦​ នៅទីក្រុងហាណូយ លោក Nguyen Phi Long លេខាមជ្ឈឹមសម្ព័ន្ធយុវជននិងជាប្រធានសម្ព័ន្ធសមាគម
យុវជនវៀតណាមបានឲ្យដឹងថា៖        “សំដៅអំណរខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាបង្កើតសម្ព័ន្ធសមាគម មជ្ឈឹម
សម្ព័ន្ធសមាគមយុវជនវៀតណាម បន្តចលនានិងអំពាវនាវឲ្យបុគ្គលនិងអង្គការនានា រៃអង្គាសប្រាក់សម្រាប់ជួយឧបត្ថម្ភនិងរួមដំណើរជាមួយកម្មវិធីសន្តិសុខសង្គមរបស់មជ្ឈឹមសម្ព័ន្ធយុវជន។ តាមគំរោង ក្នុងឆ្នាំ២០១៦នេះ នឹងកសាងបានអន្តេវាសិកដ្ឋានចំនួន ២០ កន្លែងនិងសាលាចំនួន៦០កន្លែងសម្រាប់ប្អូនៗ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ