22/04/2016 09:49 GMT+7 Email Print Like 0

មជ្ឈមណ្ឌលអាជ្ញាកណ្តាលពាណិជ្ជកម្មមេធាវីវៀតណាមបានបង្ហាញមុខជាផ្លូវការ


មជ្ឈមណ្ឌលអាជ្ញាកណ្តាលពាណិជ្ជកម្មមេធាវីវៀតណាមបានបង្ហាញមុខជាផ្លូវការ(រូបថតៈ VTV)

នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ មជ្ឈមណ្ឌលអាជ្ញាកណ្តាលពាណិជ្ជកម្មមេធាវី​វៀតណាម បាន​បង្ហាញ​មុខ​និង​ដំណើរ​​ការ​សកម្មភាព​ជាផ្លូវការ​។ នេះជាមជ្ឈ​មណ្ឌល អាជ្ញាកណ្តាលលើកទី១៥ របស់សមាគមមេធាវី​វៀត​ណាម ដែល​ទទួល​បានការ អនុញ្ញាតឱ្យបង្កើតនៅវៀតណាម ជាអង្គការ​ក្រៅរដ្ឋាភិបាលឯករាជ្យ និង​​ដំណើរ សកម្មភាព​ដោយ​គ្មាន​ប្រាក់​ចំណេញ​។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បាន​វាយ​តម្លៃខ្ពស់ ចំពោះ​តួនាទី​និងមុខងាររបស់សមាជគមមេធាវីវៀតណាម ដែលក្នុងនោះមានមជ្ឈ​មណ្ឌល អាជ្ញា​កណ្តាល​ពាណិជ្ជកម្ម​មេធាវី​វៀត​ណាម រួមចំណែកកសាងនិងអនុ​វត្តយន្តការ ដោះស្រាយជំលោះដោយបរានុ​ម័ត យុត្តិ​ធម៌ រួម​ទាំងការពារផលប្រ​យោជន៍ស្រប ច្បាប់របស់ភាគីមានជំលោះនានា​ទៀត​ផង។ លោក Truong Hoa​ Binh ជឿជា​ក់​ថា មជ្ឈ មណ្ឌលនេះដោយមានការចូល​រួម របស់អាជ្ញាកណ្តាលដែល​មាន​ជំនាញ​វិជ្ជា​ជីវៈ នឹង​ដោះស្រាយ​ល្អរាល់​ជំលោះទាក់​ទិន ដល់សកម្មភាពពាណិ​ជ្ជកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ