29/06/2015 09:20 GMT+7 Email Print Like 0

មជ្ឈដ្ឋានអន្តរជាតិប្រឆាំងជំទាស់ចំពោះការដែលចិនផ្លាស់ប្តូរសភាពដើមសមុទ្រខាងកើត


ការដង្ហែក្បួននីទីធ្លារធំនៃអ.ស.ប (រូបថតៈVietnam+ )

នាថ្ងៃទី២៧ខែមិថុនាឆ្នាំ​២០១៥ មិត្តភក្តិអន្តរជាតិ​ស្នេហា​សន្តិភាព​ជាច្រើន​កុះករ បាន​រួមជាមួយ​និស្សិត​និងជន​វៀត​ណាម​​នៅ​ឯបរទេស បាន​ប្រជុំគ្នានៅទីធ្លារ​ធំ របស់​អ.ស.​ប នៅ​ក្រុង Geneva របស់ស្វីស ដើម្បីចូល​រួមការ​ដង្ហែ​ក្បួន សំដៅ​ប្រ ឆាំងជំទាស់​ចំពោះ​ការ ដែលចិនផ្លាស់ប្តូរសភាព​ដើមនៅសមុទ្រខាង​កើត។ តំណាងឲ្យមជ្ឈដ្ឋានវ័យ​ក្មេង​បង Luu Vinh Toan អនុប្រធានសមាគម​យុវជន វៀតណាម​នៅ​ស្វីស បាន​មាន​បទ​ថ្លែង​មតិ ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​មូល​ដ្ឋាន​ច្បាប់ និងភស្តុតាង​ប្រវត្តិសាស្រ្ត អះអាង​នូវអធិបតេយ្យភាពស្រប​ច្បាប់ ចំពោះ​ប្រជុំ​កោះ Hoang Sa និង Truong Sa ដែលជា​របស់​វៀតណាម តាំងពីយូរយារមក។ សកម្ម​ភាពរបស់​ចិន ដែល​កសាង និង​ធ្វើឲ្យ​ផ្លាស់​ប្តូរ​សភាព​ដើម នៅសមុទ្រខាងកើត ជា​ប្រការដែល​ប្រជាជនវៀតណាម និង​សហគម​អន្តរជាតិ​មិនអាច​ទទួល​យក​បាន​ឡើយ។ លោកស្រី Anjuka Weil ប្រធាន​សមាគមមិត្តភាព​ស្វីស-វៀតណាម បាន​ចាត់ទុក​ថា ប្រទេស​នានា​លើ​ពិភពលោក សុទ្ធតែ​យល់ច្បាស់​ថា ចិន​កំពុង​គំរាម​កំហែងដល់​សន្តិ​ភាព សន្តិសុខ​តំបន់។ មិន​ត្រឹម​តែគាំទ្រ​វៀត​ណាម​ក្នុង​ការ​រក្សា អធិបតេយ្យភាព ក៏ត្រូវ​ឡើង​សម្លេង ដើម្បីសន្តិភាព​យុត្តិធម៌ និងដើម្បីពិ​ភាព លោក១គ្មាន​សង្គ្រាម​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ