27/02/2016 11:59 GMT+7 Email Print Like 0

មជ្ឈដ្ឋានមន្ត្រីនយោបាយប្រទេសនានារិះគន់ទង្វើយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត


មជ្ឈដ្ឋានមន្ត្រីនយោបាយប្រទេសនានារិះគន់ទង្វើយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៦ មជ្ឈដ្ឋានមន្ត្រីអាមេរិកបន្តនាំចេញសេក្តីប្រកាស​រិះគន់​ទង្វើ​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត​ ក្នុងកាលៈ​ទេសៈ ការព្រួយបារម្មណ៍កាន់​តែកើន​ឡើង​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃទាក់​ទិន​ដល់​ការ​ដែល​ចិន​បង្កើន​យោធានៅ​តំបន់​​សមុទ្រនេះ។ ថ្លែងមតិជាមួយ​មជ្ឈដ្ឋានសារព័ត៌មាន​ នៅវិមានបញ្ចកោណ មេបញ្ជា​ការនៃ​បញ្ជាការ​ដ្ឋានតំបន់​ប៉ាស៊ីហ្វិក​ របស់កងទ័ពជើងអាកាសអាមេរិក ឧត្តមនាវី​យ៍  Harry Harris បានចាត់ទុកថា៖ ចិន​កំពុង​ស្វែង​រកវិធី​ដណ្តើកាន់​កាប់ ជាក់​ស្តែង​នៅសមុទ្រខាងកើត និងឋានៈអធិរាជនៅទីនេះ។  មុននោះ នាថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុង​ការសួរដេញដោលនៅគណៈ​កម្មាធិការ​កងទ័ព​ព្រឹទ្ធស​ភាអាមេរិក លោក Harrisក៏បាន​ព្រមាន​អំពីល្បឿន​យោធូប​នីយកម្ម របស់ចិននៅ​សមុទ្រខាង​កើត​ផងដែរ។

នាថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ២០១៦ មន្ត្រីការទូតជាន់ខ្ពស់របស់ជប៉ុន អូស្ត្រាលីនិងឥណ្ឌាបាន​ឯកភាព​ អំពីសារៈ​សំខាន់​នៃការ​រក្សា​ច្បាប់​ នៅសមុទ្រខាង​កើត ព្រម​ទាំង​សម្តែង​ការព្រួយបារម្មណ៍ ដ៏ជ្រាលជ្រៅអំពីភាពតាន​តឹង នៅតំបន់ នេះក្នុង​កាលៈទេសៈចិន កំពុងបង្កើនទង្វើបង្ករឿងហេតុ​លើសមុទ្រ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ