25/02/2016 09:50 GMT+7 Email Print Like 0

មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកប្រឆាំងចិនយោធាភាវូបនីយកម្មសមុទ្រខាងកើត


មជ្ឈដ្ឋានមន្ត្រីជាន់ខ្ពស់អាមេរិកប្រឆាំងចិនយោធាភាវូបនីយកម្មសមុទ្រខាងកើត (Image: VNA)

ក្នុងសេចក្តីប្រកាសដែលត្រូវបាននាំចេញមុនពេលជំនួបជាមួយ​ រដ្ឋ​មន្ត្រីការបរទេសចិន លោក Wang Yi នៅរដ្ឋធានី​​វ៉ាស៊ីន​តោន នាថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក John Kerry បាន​ប្រកាស​ថា៖ ទង្វើយោធាភាវូបនីយកម្មមូលដ្ឋាននៅសមុទ្រខាងកើត នឹងមិនជួយឲ្យការខំប្រឹង​ប្រែងដោះស្រាយ ជំលោះ​អធិបតេយ្យភាពនៅតំបន់នេះបានឡើយ។ នាថ្ងៃដ​ដែល ប្រធាន​គណៈ កម្មាធិការ​កង​កំលាំង​ព្រឹទ្ធសភា​អាមេរិក ព្រឹទ្ធ​សមាជិក​គណៈ​បក្ស​សាធារណៈ​រដ្ឋ លោក John Mc Cain បានរិះគន់ទង្វើរបស់ចិននៅ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​។ លោក Mc Cain អំពាវនាវឲ្យអាមេរិកជំរុញសេរីភាព​នាវាចរណ៍​ក្នុងតំបន់។ ខណៈដែល ព្រឹទ្ធ​សមាជិក​គ​ណៈ​បក្សប្រជាធិបតេយ្យ​ លោក Jack Reed បានវាយតំលៃដ៏ ច្បាស់​លាស់​ថា៖ ចិន​គ្មាន​គោល​ដៅ​ដើរ​តួនាទី ជាភាគីមានការទទួលខុសត្រូវ នៅអាស៊ី-ប៉ាស៊ីហ្វិកឡើយ។ នៅការ​សួរ​ដេញ​ដោល​នេះ មេបញ្ជា​ការ​នៃបញ្ជាការ​ដ្ឋាន​ ប៉ាស៊ីហ្វិករបស់អាមេរិក​ឧត្តនាវី Harry Harris បានចាត់ទុកថា៖ ការដាក់​ពង្រាយ​កាំជ្រួច​ក៏ដូច​ជា​ការ​កសាង​ព្រលាន​​យន្តហោះ របស់ចិននៅសមុទ្រខាងកើតកំពុងធ្វើឲ្យផ្លាស់​ប្តូរស្ថានភាព​នៅទីនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ