08/08/2016 10:21 GMT+7 Email Print Like 0

មកទស្សនាខេត្តសើនឡា (Son La) យើងអាចមកទស្សនាទីកន្លែងទាំងបី

មកទស្សនា​ខេត្ត​សើន​ឡា យើង​អាច​មកទស្សនា​ទីកន្លែងទាំង​បីគឺជា​ពាក្យសម្តីនិយាយ​អំពី​​ប្រៀប​ខ្លាំង​ទាំង​បី​​របស់​ខេត្ត​សើន​ឡា (Son La) នាបច្ចុប្បន្ននេះ។ នេះគឺជាទេសភាព​ធម្មជាតិដ៏មហិមានៃ​វារី​អគ្គីសនី​សើន​ឡា (Son La) ទេសភាព​ខ្ពង់​រាប​ម៉ូក​ចូវ (Moc Chau)​ ដែល​ចាត់ទុក​ដូចជា ដាឡាត (Da Lat) ​នៃ​តំបន់​ពាយ័ព្យ  គឺជាទីកន្លែង​មក​ទស្សនា​ដ៏​ចាប់​ចិត្ត​​ចំពោះ​វិនិយោគិន​ក្នុង​​និង​ក្រៅ​ស្រុក ពីព្រោះ​គោលនយោបាយ​​បើកទ្វារ​និង​ជិត​ស្និទ្ធ។

ការ​ប្រែប្រួល​ដ៏​អស្ចារ្យ​​លើ​ខ្ពង់​រាប​ម៉ូក​ចូវ (Moc Chau)

ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំនេះ ខ្ពង់​រាម​ម៉ូក​ចូវ​​គឺជា​តំបន់​ល្បីឈ្មោះ​ ដែល​គេចាត់​ទុក​ដូចជា “ដាឡាត (Da Lat) នៅ​តំបន់​ពាយ័ព្យ ”។ រំលឹក​នឹក​ដល់ប្រហែល ១០ ឆ្នាំមុន ជីវិភាព​រស់នៅ​របស់​​ប្រជាជន​នៅ​ស្រុកម៉ូក​ចូវ​​​ជួប​ការ​លំបាក​ខ្លាំង​ណាស់។ ប្រជាជន​នៅ​ទី​នេះ​ភាគីច្រើន​គឺ​​ជន​ជាតិ​ថៃ (Thai)  ស៊ីឡា (Si La) ឡា​ហា​​ (La Ha) បានរុះ​រើពី​បាត​វារីអគ្គីសនី​ឡើង​ខ្ពង់​រាប​នេះ ពួគ​គេស្ទើរ​តែ​មិន​ចេះដាំ​តែនិងចិញ្ចឹម​គោយកទឹក​ដោះទេ ដូច្នេះ​ពួកគេ​ជួបប្រទះ​ការ​លំបាក​ជា​ច្រើន​ក្នុង​ជីវភាព​ថ្មី។ សូម្បីតែ​​មាន​អ្នក​វិទ្យាសាស្ត្រ​​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បាន​និយាយ​ថា៖ ​ម៉ូក​ចូវ​ដាំដំណាំតែទុក​ដូចជា​អុសនិង​ចិញ្ចឹមសត្វ​គោ​ស្គម​ មានន័យ​ថា​បងប្អូន​កសិករ​ដាំ​ដំណាំ​តែ​ តែ​លូត​លាស់ដូច​អុស រីឯការចិញ្ចឹម​គោ​ ធ្វើឲ្យគោស្គម​។

មិន​ណាយ​ចិត្ត​ចំពោះ​បរាជ័យ អាជ្ញាធរ​និង​ប្រជាជន​​​ស្រុក​ម៉ូក​ចូវ​បាន​រៀបចំ​ថ្នាក់​ណែនាំ​​បច្ចេកទេស​និង​របៀប​ដាំ​ដំណាំតែនិង​ចិញ្ចឹម​គោ ហើយ​ប្រគល់​ដើម​ទុន​​ទៅ​ដល់​ភូមិនិមួយៗ។ ក្រោយការ​ព្យាយាមនិង​នឿយ​ហត់អស់ រយៈពេលជាច្រើនឆ្នាំ រហូត​ដល់​នា​សព្វ​ថ្ងៃនេះ ចំ​ណាយ​​​កម្លាំង​ជា​ច្រើនក៏​បាន​ទទួល​ផ្លែផ្អែម​ ពាណិជ្ជៈសញ្ញា​ដ៏ល្បីឈ្មោះ​​របស់​ស្រុក​ម៉ូក​ចូវជា​ច្រើន​ដូចជា៖ តែ​សាន​ទៀត (San Tuyet) តែ​​អ៊ូឡុង​ម៉ូក​ចូវ (O Long Moc Chau) ទឹក​ដោះ​គោ​ម៉ូក​ចូវ (Moc Chau)​​ ដែល​​​ដាក់​តាំង​លក់នៅ​បណ្តាទីផ្សារទំនើប​​ក្នុងទូទាំង​ប្រទេស។


កម្មករធ្វើការនៅទីរួមស្រុកណូងទ្រឿង (Nong Truong) បេះនិងប្រមូលផលតែនៅនិទាយរដូវ។
រូបថត៖ ថុងធៀន


កម្មករធ្វើការនៅក្រុមហ៊ុនតែកើដោ (Co Do) បែងចែកប្រភេទតែ ដែលទើបបេះ មុនពេលកែច្នៃ។
រូបថត៖ ថុងធៀន

ស្រុក​ម៉ូក​ចូវ​បានដាំ​​ដំណាំតែក្នុងផ្ទៃដី ១.៨២២ ហិចតា ​ដែល​ប្រមូល​ផ្តុំ​ជាច្រើន​​ក្នុង​ ៥  ស្រុក ទីរួម​ស្រុក​ ហើយ​នា​សព្វថ្ងៃនេះ​មាន​សហគ្រាសនិង​ក្រុមហ៊ុនរបស់​ចិន​និង​តៃ​វ៉ាន់​ចំនួន​ ១០ បាន​ចុះ​ឈ្មោះ​ផលិត​និង​ធ្វើ​អាជីវកម្មតែ។

មក​សួរសុខទុក្ខ​គ្រួសារ​លោក​ដែវ​វ៉ាន់​ណាំ (Deo Van Nam) គ្រួសារ​ជនជាតិ​ថៃមួយ (Thai)  ដែល​យើង​ខ្ញុំ​បាន​ជួបតាំងពី​​ឆ្នាំ២០១៤ នៅពេល​ដែលពួកគេ​ទើប​​តែចាកចេញពី​គ្វីញ​ញ៉ាយ (Quynh Nhai) ឡើង​រស់​នៅ​ស្រុក​ម៉ូក​ចូវ។ ទ្រព្យ​សម្បត្តិរបស់​លោក​ណាំ (Nam) ​នាបច្ចុប្បន្នេះនេះ​រួមមាន​៖ បណ្តា​ភ្នំ​ដាំដំណាំតែ​​ពណ៌បៃតង​ស្រស់​ស្អាត​មើលដាច់​កន្ទុយ​ភ្នែក​និង​ហ្វូង​គោយកទឹកដោះ​ធំធាត់​កំពុងស៊ី​ស្មៅជា​បណ្តើរៗ លើ​ខ្ពង់​រាប​ពណ៌បៃតង​ស្រស់ស្អាត។
 

ជួប​យើង​ខ្ញុំ លោកណាំ​សប្បាយរីករាយ​និយាយថា “ស្រុកម៉ូកចូវ​​មាន​ជាតិ​ដី​ល្អណាស់ ។ បើសិនជា​យើង​​ដាំ​និង​ថែរក្សា​​តាម​បទដ្ឋាន ដំណាំ​អ្វីៗ​​​ក៏​ទទួល​ផ្កា​និងផ្លែ​ដែរ "។
 

សម្តីរបស់​លោក​ណាំ​បាន​​ឆ្លុះ​បញ្ចាំង​ជីវភាពធូរធា​នា​សព្វថ្ងៃនេះ​របស់​ប្រជាជន​រស់​នៅ​ស្រុកម៉ូក​ចូវ។ ​មិន​និយាយ​ឆ្ងាយ​ទេ ​ចំងាយ​ពី​ផ្ទះ​លោក​ណាំ​មិនឆ្ងាយ​ប៉ុន្មានគឺ​កសិដ្ឋាន​របស់លោក​ឡឹម​ថាញ់​ត្រឹន (Lam Thanh Tran) មនុស្សម្នាក់​ដែល​ចាត់​ទុក​ដូចជា“​ស្តេចចិញ្ចឹម​គោ​យក​ទឹក​ដោះ​ម៉ូក​ចូវ”។ លោក​ត្រឹន (Tran) ​ក៏​ជួប​ការលំបាក​​នៅពេល​​ចាប់​ផ្តើម​​ធ្វើ ប៉ុន្តែ​នា​បច្ចុប្បន្ននេះ​ ក្នុង​មួយ​ឆ្នាំ លោក​បាន​ចិញ្ចឹម​គោយកទឹកដោះ​ចំនួន ៣០ ក្បាល ​ និងទទួល​ទឹក​ដោះ​គោចំនួន ២០០ តោន ស្មើ​នឹង​ ១,៥ ពាន់​លាន​ដុង។ ​នេះ​គឺជា​ចំណូលគួរ​ឲ្យ​​ចាប់​ចិត្ត​ណាស់ដែល​​ប្រជាជន​រស់​នៅ​រដ្ឋធានី​ហាណូយដូច​យើង​ខ្ញុំ​ក៏​​​ចង់​ទទួល​បាន​ដែរ​។


ស្រុក​ម៉ូក​ចូវ​ (Moc Chau)បាន​អភិវឌ្ឍន៍​​ហ្វូង​គោ​យកទឹក​ដោះ​ចំនួន ៥០០០ ក្បាល ហើយ​គ្រោង​ក្នុងផែនការរហូតដល់នា​ឆ្នាំ២០២០ ម៉ូក​ចូវ​នឹង​អភិវឌ្ឍន៍​​ក្លាយទៅ​ជាតំបន់​ចិញ្ចឹម​គោយក​ទឹក​ដោះ​ធំបំផុត​នៅ​អាស៊ីអាគ្នេយ៍។ រូបថត៖ វៀតគឿង

ខ្សែចង្វាក់​រឺកទឹក​ដោះគោដ៏​ទំនើប​របស់​​រោង​ចក្រ​ទឹក​ដោះគោ​មូកចូវ។ រូបថត៖ ថុងធៀន


រោងជាងវេចខ្ចប់ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុនពូជគោយកទឹកដោះម៉ូកចូវ។ រូបថត៖ ទ្រីញបូ

នា​រសៀល​ថ្ងៃដដែល យើង​ខ្ញុំ​ទៅ​តាម​លោក​ត្រឹន​ដឹក​ជញ្ជូនទឹក​ដោះ​គោ​ដល់​សាខា​ប្រមូលទិញ​ នៅទីនេះយើង​ខ្ញុំបាន​ជួប​លោក​ត្រឹន​កុង​ជៀន (Tran Cong Chien) យ៉ាង​ចៃដន្យ អគ្គនាយក​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពូជគោ​យកទឹក​ដោះ​ម៉ូកចូវ​កំពុង​​​ពិនិត្យ​គុណភាព​ទឹក​ដោះ​គោ។ លោក​ជៀន​ (Chien)ឲ្យ​ដឹង​ថា នា​បច្ចុប្ប​ន្ននេះ​ក្រុមហ៊ុន​​មាន​គោយក​ទឹក​ដោះ​ពូជ​អូស្រ្តាលី ពូជអាមេរិក​និងពូជ​ហូឡង់​ចំនួន ៥០០០ ក្បាល ដែល​កំពុង​ក្នុងដំណាក់កាល​ប្រមូល​ទឹក​ដោះគោ។ ក្នុង​ផែន​ការ​រយៈពេល​ខ្លីរហូត​ដល់​ឆ្នាំ​២០២០ ក្រុម​ហ៊ុន​បាន​កំណត់​​នូវ​ការអភិវឌ្ឍន៍​​ស្រុកម៉ូក​ចូវ​ក្លាយទៅ​ជា​តំបន់​​ចិញ្ចឹម​គោយក​ទឹក​ដោះ​ធំបំផុត​​ក្នុងតំបន់អាស៊ីអាគ្នេយ៍ “ចង់​អនុវត្តន៍​គោលដៅនេះ​ក្លាយទៅជា​ការពិត យើង​ខ្ញុំ​​នឹង​ជួយ​ឧបត្ថម្ភ​​ប្រជាជន​ចិញ្ចឹមគោយក​ទឹក​ដោះ​នៅ​ស្រុកម៉ូក​ចូវ​ ដើម្បី​​ក្លាយទៅជា​ “ស្តេច​ចិញ្ចឹម​គោយកទឹកដោះ ដូច​លោកត្រឹន”។ លោក​ជៀន​និយាយ​សប្បាយរីករាយ។
 

នាបច្ចុប្បន្នេះនេះ ស្រុកម៉ូក​ចូវ​មិនត្រឹមតែ​ជា​តំបន់ឯកវប្បកម្ម​​​នៃ“ដំណាំ​តែមាន​ត្រួយ​ជា​ច្រើន គោ​ទទួល​​ទឹក​ដោះ​ជា​ច្រើន” តែ​ប៉ុណ្ណោះទេ តំបន់​នេះក៏គឺជា​ទីកន្លែង​​ដែល​ទាក់​ទាញ​សហគ្រាសក្នុង​និង​ក្រៅ​ស្រុកផង។ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កំរិត​ពូជ​ដំណាំ Takii វៀតណាម​ ដែលជាគំរូ​មួយ និងជា​​សហគ្រាស​បរទេស​ដំបូង​​វិនិយោគ​​ចូល​ក្នុងស្រុក​ម៉ូកចូវ។ លោក Nobuyuki Toyama នាយក​​​ក្រុមហ៊ុបាន​ឲ្យ​ដឹង​ថា ស្រុកម៉ូក​ចូវ​​មិនត្រឹម​តែ​មានអាកាសធាតុ​និងជាតិ​ដី​​ល្អ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​គោល​នយោបាយ​ទាក់ទាញ​ការវិនិយោគ​ក៏​បាន​បើក​ទ្វារដែរ ដូច្នេះ​​លោក​បាន​ជ្រើសរើស​​នៅទីនេះ​ ដើម្បី​វិនិយោគ​កសាង​ក្រុមហ៊ុន​​ជំនាញ​ខាង​ផលិត​គ្រប់​ពូជ​ដំណាំ​ ដែល​មាន​គុណភាព​ល្អ។ ​នា​បច្ចុប្បន្ននេះ ក្រុម​​ហ៊ុន​បាន​ផលិត​បណ្តាគ្រាប់​ពូជ​ដំណាំ​ដំបូង​​​នាំ​ចេញ​ទៅ​កាន់​​ក្រុមហ៊ុន​ម៉ែ​នៅ​ប្រទេស​ជប៉ុន​ប្រកបដោយ​ជោគ​ជ័យ ដើម្បី​ផ្គត់​ផ្គង់​ឲ្យ​​បណ្តា​ប្រទេស​​មាន​​ខឿន​កសិកម្ម​ឈាន​មុខ​គេ​លើ​ពិភព​លោក​​​ដូចជា​អូស្រ្តា​លី អាមេរិក រុស្ស៊ី…


 

ខេត្តសើន​ឡា​យក​ចិត្ត​ទុក​ដាក់​​​​លើ​កសិផល​ជាច្រើន​ដូចជា៖ តែ​ គោ​យក​ទឹក​ដោះ ផ្លែ plum ( ម៉ូក​ចូវ​និង​វ៉ឹន​ហូ) (Van Ho) ផ្លែ​ស្វាយ ផ្លែ​ចេក (អៀន​ចូវ) (Yen Chau) តែ​តា​ស្វូ (បាកអៀន) (Bac Yen)។ ក្នុងរយៈពេល​ខាង​មុខ​ឆាប់ៗនេះ ខេត្ត​សើន​ឡា​បាន​អាទិភាព​​អភិវឌ្ឍន៍​បច្ចេកទេស​រក្សា​​ក្រោយ​ពេល​ម្រមូលកសិផល​និ​ងពាណិជ្ជ​កម្ម​យ៉ាង​ទូលាយ​បណ្តា​កសិផល​ពិសេសនេះ​ទៅ​ដល់​ទីផ្សារ​នានា​ក្នុង​និង​ក្រៅ​ស្រុក”។

(លោកផាម​វ៉ាន់​ធូយ (Pham Van Thuy) អនុប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​លើនឡា)


ចំការបណ្តុះពូជប៉េងប៉ោះរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Takii វៀតណាមនៅទីរួមខេត្តដុងសាង (Dong Sang) ស្រុកម៉ូកចូវ។ រូបថត៖ ថុងធៀន



ដោយសារអាកាសធាតុត្រជាក់ ស្រុកម៉ូកចូវក៏គឺជាតំបន់អស្ចារ្យ ដើម្បីដាំដំណាំផ្លែស្ត្រប៊ើរីនិងផ្កាលីលី ដែលទទួលទិន្នផលខ្ពស់។ រូបថត៖ ថុងធៀន

ក្នុងតំបន់ម៉ូកចូវមានជ្រលង់ផ្កា plumគឺជាទីកន្លែងទេសចរណ៍គួរឲ្យចាប់ចិត្តភ្ញៀវទេសចរណ៍ដូចជា៖ ឃុំវ៉ឹនហូ (Van Ho) ឃុំឡងលួង (Loong Luong) ទីរួមស្រុកណូងទ្រឿង (Nong Truong)ឃុំតឹនឡឹប ឃុំដុងសាង (Dong Sang) ឃំមឿងសាង (Muong Sang) ស្រុកម៉ូកចូវ (Moc Chau)។ រូបថត៖ ថុងធៀន

វាល​ស្រែ​ដាំ​​បន្លែ​ស្ពៃ​​ ដែល​មាន​ផ្កាពណ៌​ស ត្រូវដាំ​លើខ្ពង់​រាប​ម៉ូក​ចូវដោយ​បង​ប្អូន​ជាជាតិ​ម៉ុង (Mong) ដើម្បី​យក​ប្រេង​។ រូបថត៖វៀតគៀង

ជនជាតិម៉ុង (Mong) នៅឃុំឡងលួងនារដូវប្រមូលផ្លែ plum ។ រូបថត៖វៀតគៀង

ដោយ​សារ​​គុណសម្បត្តិ​ដូច​ខាង​លើ​នេះ នាឆ្នាំ២០១៤ ស្រុកម៉ូក​ចូវ​ត្រូវ​បាន​រដ្ឋាភិបាល​យល់​ព្រម​​នឹង​ការ​រៀបចំ​​ ដើម្បី​ក្លាយទៅ​ជា​តំបន់​ទេសចរណ៍​ជាតិ។ តាម​ការរៀបចំ​នេះ តំបន់​ទេសចរណ៍​ជាតិ​ នៅ​ពេល​ដាក់​ឲ្យ​ដំណើរ​ការនឹង​ក្លាយទៅ​ជា​កម្លាំង​ចលករ​​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​​នៅ​ខេត្ត​សើន​ឡា​និង​បណ្តា​តំបន់ផ្សេងៗ​ទៀតនៃ​ខាង​ជើងដោយ​ផលិតផល​ទេសចរណ៍​​សម្បូរ​ ពិសេស​ ដែល​តភ្ជាប់​នឹង​ទេសភាព​ធម្មជាតិ​និងអត្តសញ្ញាវប្បធម៌របស់​ជាតិ។
 

វិរៈបទចម្រៀង​នូវ​ទឹក​ទន្លេ​នៅ​តំបន់​ពាយ័ព្យ

១២ ឆ្នាំ​មុន យើង​ខ្ញុំ​បាន​ជំនះ​ដោយ​ធ្វើដំណើរ​​ទៅ​តាម​ក្រុម​ទូក​របស់​ពាណិជ្ជករ​​​ដឹក​ជញ្ជូន​អំបិល​ អង្ករ ត្រី​ងៀត​ពី​ស្រុក​គ្វី​ញ​ញ៉ាយ (Quynh Nhai) (ខេត្ត​សើន​ឡា) ទៅ​ដល់​ទី​រួម​ខេត្តមឿង​ឡៃ (Muong Lay) (ខេត្ត​ឌៀន​បៀន) (Dien Bien) តាមដងទន្លេដា​យ៉ាង​​ (Da Giang) ។ ​ដំណើរ​ការ​នេះ​បាន​​បន្សល់​ទុក​ក្នុង​ចិត្ត​ខ្ញុំ​​នូវ​ចំណាប់​អារម្មណ៍​មិន​អាច​បំភ្លេច​បាន​អំពី​រូបភាព​ទន្លេ​ដា​មានធម្មជាតិ ទេសភាព​​ស្អាត​អស្ចារ្យ។

ត្រឡប់​មក​គ្វីញ​ញ៉ាយ​វិញ​លើក​នេះ មើល​ឃើញ​ទេសភាព​នៅ​ពេល​មុន​បាន​​ផ្លាស់​ប្តូរ​ជា​ច្រើន​។​ បង​ប្រុសដាវ​ជីញ​ហៀន (Dieu Chinh Hien) អនុប្រធាន​ការិយាល័យ​វប្បធម៌​ស្រុក​គីញ​ញ៉ាយ​សប្បាយ​រីករាយ​និយាយថា៖ “​អ្នកមក​ទស្សនា​ខេត្ត​សើន​ឡាលើក​នេះ បើសិន​មិន​មក​ទស្សនា​​​វារីអគ្គសនី​​សើន​ឡា​ពិតជា​​សោក​ស្តាយ​ណាស់ !”។ មួយ​ថ្ងៃ​ក្រោយ បង​ហៀន​បាន​នាំ​យើង​ខ្ញុំ​មក​​​កំពង់​ចម្លង​ប៉ា​អៀន​ ហើយ​ជិះ​ទូក​មក​ទស្សនា​វារីអគ្គសនី​សើន​ឡា។

ទូក​របស់​យើង​ខ្ញុំ​ទៅ​កាន់​បាត​វារីអគ្គសនី​​ដែល​លេច​ចេញ​យ៉ាង​ធំធេង ​ វាល​រហោស្ថាន​​និង​ស្អាត​​​អស្ចារ្យជា​បណ្តើរៗ ។ ជុំវិញ​បឹង​នេះ​ហ៊ុំព័ទ្ធដោយ​ភ្នំ​ខ្ពស់។  ខាង​ឆ្វេង​នៃ​បឹង​​គឺ​ភ្នំ​ផាមឿង (Pha Muong) ផាឡាន (Pha Lan) ផាឌិន (Pha Din)។ ខាង​ស្តាំ​នៃ​បឹងគឺ​​ភ្នំ​ពូ​លេច (Pu Lech) និង​ពូឡាវ (Pu Lao)​ ដែល​មានកំពូល​​កម្ពស់​ ២.០២០ ម៉ែត្រ។

ជាមគ្គុទេសក៍ទេសចរណ៍យ៉ាងចៃដន្យ កម្មាភិបាលម្នាក់ធ្វើ​ការនៅ​​ការិយាល័យ​ស្រុក​គីញ​ញ៉ាយ​​បាន​សប្បាយ​រីក រាយ​​ឧទ្ទេសនាមថា៖ ចាប់ពី​ពេល​ដែល​រោង​ចក្រ​វារីអគ្គីសនី​សើន​ឡា​ដាក់​ឲ្យ​ដំណើរ​ការ ​​មិននឹកស្មានថាបឹង​វារីអគ្គីសនី​របស់​រោង​ចក្រ​នេះ​បាន​ក្លាយទៅ​ជា​ទី​កន្លែង​​ទេសចរណ៍ស្អាត​អស្ចារ្យ​​ដោយ​កោះអណ្តែត​និង​កោះ​លិច​ជា​ច្រើន​​​ដូច​នា​សព្វ​ថ្ងៃនេះ។


បឹងវារីអគ្គីសនីសើនឡាប្រវែង ១៥០ គីឡូម៉ែត្រនិងផ្ទៃមុខចំនួន ២២៤ គីឡូម៉ែត្រស្ថិតក្នុងភូមិសាស្ត្រ ៣ ខេត្តគឺជា៖ ខេត្តសើនឡា (Son La) ខេត្តឌៀនបៀន (Dien Bien) និងខេត្តឡាយចូវ (Lai Chau)។ រូបថត៖ ឡេហុងហា

លោកស្រីវូធីហាញ់ (Vu Thi Hanh Loi) (ពាក់អាវផ្កា) ប្រធានសហករណ៍ហាញ់ឡើយ (Hanh Loi)រួមជាមួយសមាជិកសហករណ៍ប្រមូលផល ដែលចិញ្ចឹមក្នុងបឹងវារីអគ្គីសនីសើនឡាស្ថិតនៅឃុំជៀងបាំង
(Chieng Bang)។ រូបថត៖ វៀតគឿង


ត្រីឆ្លាំងធាត់មួយក្បាលដែលចិញ្ចឹមក្នុងបឹងវារីអគ្គីសនីសើនឡា។ រូបថត៖ វៀតគឿង

គ្រួសារលោកតុងវ៉ាន់ហ័រ (Tong Van Hoa) (ជនជាតិថៃ)អភិវឌ្ឍន៍ទម្រង់រូបភាពចិញ្ចឹមទាមេឃចំនួនរាប់ពាន់ក្បាលនៅលើផ្ទៃទឹកបឹងវារីអគ្គីសនីសើនឡា។ រូបថត៖ វៀតគឿង

ពិធីបុណ្យប្រណាំងទូកប្រពៃណីរបស់ជនជាតិថៃ (Thai) នៅស្រុកគីញញ៉ាយ។ រូបថត៖ ដៀវជីញតើយ

បឹង​វារីអគ្គីសនី​សើន​ឡា​គឺមួយ​ក្នុង​ចំណោម ៥ បឹងធំអស្ចារ្យ ​ដែល​បង្កើត​ដោយ​មនុស្ស​​ស្ថិតក្នុងតំបន់​ពាយ័ព្យ។ ​​​ផ្នែក​បឹង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​​ស្រុក​គីញ​ញ៉ាយ​ប្រវែង ៣០ គីឡូម៉ែត្រ​ ដែល​មាន​កោះ​អណ្តែត​រាប់រយត្រូវ​ប្រជាជន​នៅ​ទីនោះ​ដាក់​ឈ្មោះ​តាម​ការ​ប្រឌិតដូចជា៖ កោះ​​កូន​កុក (Con Coc) កោះ​កូន​ហ្វា (Con Ga) កោះ​អូង​ទៀន (Ong Tien)  កោះផឿង​ហ័ង (Phuong Hoang)។

នៅពេល​ដែលព្រះអាទិត្យ​លេច​ចេញ​ក្រោយ​ភ្នំ​តាង​កែ (Tang Ke) ប្រជាជន​ថៃ​ (Thai) រស់​នៅ​ក្បែរ​បឹងវារីអគ្គសនីនេះ​ក៏​ចាប់ផ្តើម​ថ្ងៃ​រកស៊ី​​ថ្មី​ផង។ ភ្លឹប​ភ្លែត​​ក្បែរ​​មាត់​បឹង បណ្តា​​ទូក​​ទៅ​គ្រប់​ទីកន្លែង​ទម្លាក់​មង​ដាក់​ទ្រូ​ក្នុង​ផ្សែងអ័ព្ទ។

បឹង​វារី​អគ្គីសនី​សើន​ឡា​ស្ថិត​ក្នុងភូមិសាស្ត្រ​ ៣ ខេត្ត​រួមមាន​ ខេត្ត​សើន​ឡា (Son La) ខេត្ត​ឌៀន​បៀន (Dien Bien) ខេត្ត​ឡាចូវ (Lai Chau)​។ ផ្ទៃដី ២២៤ គីឡូ​ម៉ែត្រ​​ការេ ប្រវែង ១៧៥ គីឡូ​ម៉ែត្រ ទីកន្លែង​ធំបំផុត ១,៧​​​ គីឡូ​ម៉ែត្រ​ អាច​ទុកទឹក​ ៩,២៦ ពាន់លាន m3

នៅពេល​​រាត្រី​ចូល​មក​ដល់ ផ្ទៃ​ទឹក​​ភ្លឹប​ភ្លែត​​ដោយពន្លឺ​ពី​ភ្លើង​របស់​អ្នក​នេសាទដូច​ពន្លឺ​ពី​ផ្កាយ​។ ជនជាតិថៃ​នៅ​ស្រុក​គីញញ៉ាយ​មានរបៀប​នេសាទ​ត្រី​និងនេសាទ​បង្គា​​​​​​​​ក្នុង​បឹង​នេះ​ជាពិសេស​ណាស់។ នៅពេល​​រាត្រី​ចូលមកដល់ ពួកគេ​ទម្លាក់​សំ​ណាញ់​​ទំហំ ៣០-៥០ ម៉ែត្រ​ការេនិង​បើក​ភ្លើង ដើម្បី​ជន្ល​ត្រី។

ភ្ញៀវទេសចរណ៍​ជា​ច្រើន​នាក់​នៅ​ពេល​​មកទស្សនា​នៅទីនោះ​ ដែល​បាន​ជ្រើសរើស​​របៀប​សំរាក​ជាមួយ​ប្រជានេសាទ ដើម្បី​ស្វែង​យល់​​មុខរបរនេសាទគួរ​ឲ្យ​ចាប់​ចិត្ត​របស់​ជនជាតិ​ថៃ​​ នាពេល​រាត្រីនៅលើ​បឹងវារីអគ្គសនី​សើន​ឡា។ នៅពេល​ព្រឹក ប្រជាជន​មួយ​ចំនួន​​​បាន​នេសាទ​ត្រី​និង​បង្គា​ស្រស់​​នៅ​ទន្លេដា (Da)។

 

ជាពិសេស​ នៅពេលរាត្រី ​​​បឹង​វារីអគ្គីសនី​សើនឡាដ៏​ធំ​ល្វឹង​ស្វើយ​ ភ្ញឿវទេសចរណ៍​ក៏​ស្តាប់​ការ​រៀប​រាប់​​អំពីរឿង​​ដែល​មានលក្ខណៈអាថ៌កំបាំង​នូវ ​“សត្វ​ឧត្បាត”​រស់​​ក្នុងទន្លេ​ដា​ (Da) នោះគឺជា​ត្រីឆ្លាំងនិងត្រី​​ក្របី សូម្បីតែ​មាន​ប្រជាជនមួយ​ចំនួន​​បាន​ចាត់​​ទុក​ថា៖ នៅ​ក្នុង​បាត​បឹងនេះ​​ ត្រី​ក្របីមួយ​ចំនួនមាន​ទម្ងន់​រាប់​រយ​គីឡូ​ក្រាម ដែល​អាច​វាយប្រហាក្របីមួយ​ក្បាល។ រឿង​រ៉ាវ​​ពិតឬរឿង​រ៉ាវ​ច្នៃ​ប្រឌិត ដែល​មិនដឹង​យ៉ាង​ម៉េច ប៉ុន្តែ​​ប្រការនេះ​បាន​ចាប់​ចិត្ត​ ទាក់ទាញ​និងបង្កើត​​ការឆ្ងល់​​​របស់​ភ្ញៀវទេសចរណ៍ ដើម្បី​មកទស្សនានិងស្វែង​យល់​តំបន់​នេះ។

ក្នុង​ដំណើរការ​ទស្សនា​បឹង​វារី​អគ្គីសនីសើនឡា​ បង​ដាវជីញ​ហៀន (Dao Chinh Hien) បាន​នាំ​យើង​ខ្ញុំ​មក​ទស្សនា​​ទីកន្លែង​ចិញ្ចឹម​ត្រី​សាធឹ (Sa Thu) របស់​លោក​ឡឿង​វ៉ាន់​ង័រ (Luong Van Ngoa)។ ទីកន្លែង​នេះ​មាន​អាង​ចិញ្ចឹម​ត្រី​ចំនួន ១៦ ដែល​ចិញ្ចឹម​ត្រី​ជា​ច្រើន​ប្រភេទ​​មាន​តំលៃសេដ្ឋកិច្ច ​នា​ប​ច្ចុប្បន្ននេះ ​​ គ្រួសារ​ជា​ច្រើន​​​ក្នុង​តំបន់នេះបាន​វិនិយោគ​​លើអាងចិញ្ចឹម​ត្រី​ក្របី​។ ក្នុងមួយ​ឆ្នាំគ្រួសារ​បង​ហៀន (Hien) ​​​បាន​លក់​ត្រី​ក្របី​ចំនួន ៦០ តោន​ ដែល​មាន​តំលៃ ៦០០ ពាន់​ដុង​​មួយ​គីឡូក្រាម។

នាសព្វ​ថ្ងៃនេះ ក្នុងភូមិសាស្ត្រ​ឃុំ​ជៀងអើន (Chieng On) ​ឃុំ​ជៀង​បាំង (Chieng Bang) ឃុំ​មឿង​ជៀន (Muong Chien)​ ស្ថិត​ក្នុង​​ស្រុក​គីញញ៉ាយ មុខរបរ​ចិញ្ចឹម​ជលផល​កាន់តែអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា​។ រីឯ ឃុំ​ជៀង​បាំង​(Chieng Bang) មានទំហំ​ចិញ្ចឹម​​ជលផល​​ឡើងដល់ ៧២ ហិចតា រួម​មាន​អាងចិញ្ចឹម​ចំនួន ១៥៥ របស់ ១០០ គ្រួសារ។
 
ស្រុក​គីញ​ញ៉ាយ​និង​ខេត្ត​សើនឡា​កំពុង​​អនុវត្តន៍​គោលការណ៍អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ទេសចរណ៍​ នៅ​តំបន់​បឹង​វារី​អគ្គីសនី​​សើនឡា។ លោកស្រី ដាវធិយ៉ឹន (Dieu Thi Dan) អុនប្រធាន​គណៈកម្មាធិការ​ប្រជាជន​​ស្រុកគីញ​ញ៉ាយ​ឲ្យ​ដឹង​ថាោ៖ ស្រុក​នឹង​សហការ​ជាមួយ​ស្រុក​ស៊ីន​ហូ (Sin Ho) ​របស់​ខេត្ត​ឡាយ​ចូវ (Lai Chau) ​និង​ស្រុក​មឿង​ឡៃ (Muong Lay) របស់​ខេត្ត​ឌៀន​បៀន (Dien Bien) ដើម្បី​ចុះពិនិត្យ​និង​​កសាង​គម្រោង​ទេសចរណ៍​​បឹង​វារីអគ្គីសនី​នេះ។

តាម​គម្រោង​នេះ ​ទេសចរណ៍​លើ​ផ្លូវ​ទឹក​នឹង​ប្រវែង​ ១២០ គីឡូម៉ែត្រ​​ ហើយ​ទីកន្លែង​ទទួល​ភ្ញៀវ​ដំបូង​គឺ​នៅ​ស្រុក​គីញញ៉ាយនិង​ទីកន្លែង​ចុង​ក្រោយ​គឺ​នៅ​ស្រុក​មឿង​ឡៃ​​នៃ​ខេត្ត​ឌៀន​បៀន។ ​ក្នុង​ដំណើរការ​ទេសចរណ៍​​នៅ​តំបន់​ពាយ័ព្យ ភ្ញៀវទេសចរណ៍​នឹង​ស្វែង​យល់​សោភ័ណ្ឌភាព​របស់​ទេសភាព​ទឹក​ដី​ដ៏​មហិមារនិង​វាលរហោស្ថាននិង​ជីវភាព​​រស់​នៅ​ប្រកបដោយអត្ត​សញ្ញាណវប្បធម៌​របស់​បណ្តាជនជាតិ​​​រួម​មាន៖ ជនជាតិ​ថៃ (Thai) ជនជាតិ​ខើមូ (Kho Mu) ជនជាតិ​យ៉ាវ (Dao) ជនជាតិ​ឡាហា (La Ha) ជនជាតិ​ខាង (Khang) ជនជាតិ​ស្វ៊ីញ​មូន (Xinh Mun) ជាជាតិ​ម៉ាង ​(Mang) … រស់​នៅ​បណ្តាភូមិ​ស្អាត​អស្ចារ្យ​ក្បែរ​បឹង​វារីអគ្គីសនី/.

អត្ថបទ៖ ថុង​ធៀន រូបថត៖ វៀតគឿង ថុង​ធៀន ទ្រីញ​បូ ដាវ​ជីញ ឡេហុង​ហា
 
បណ្តាអត្ថបទបានផ្សាយ