19/06/2017 11:07 GMT+7 Email Print Like 0

ភ្ញៀវមកហាងបំរើដោយខ្លួនឯងដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)

មក​ហាង “mama fanbox”  (អាស័យដ្ឋានលេខ ២៤ វិថី​លៀវ​យ៉ាយ (Lieu Giai)) អ្នក​នឹង​ទទួល​ស្វាគមន៍ នៅ​ពេល​សម្លឹងមើល​ប៉ាណូយ៉ាងចម្លែកៗ ភោជនីយដ្ឋានមានទ្វា​ស្វ័យប្រវត្តិ​និង​គ្មាន​អ្នក​បំរើ សូម​ចុច​កណ្តឹង​ទ្វារ ដើម្បី​បើក​ទ្វារកុំក្រែង​រអែង​ សូម​បោះជំហាន​និង​ស្វែង​យល់​អំពី​ហាង​បំរើ​ដោយ​ខ្លួន​ឯង​ដំបូង​នៅ​រដ្ឋធានីហាណូយ (Ha Noi)

ជា​លើកដំបូង​មក​ហាង“mama fanbox” អ្នកនឹង​ចំណាយ​ពេល​វេលា​បន្តិច​ ដើម្បី​​ដឹង​របៀប​បំរើ​យ៉ាង​ប្លែក​ៗ​ នៅ​​ហាងនេះ ជា​ពិសេស​គឺរបៀបគិតលុយ។ មុនពេល​ទិញ​ទំនិញ អ្នក​គប្បី​អាន​ក្តារណែនាំ​នូវ​ការ​ទិញ​ទំនិញ ថែមទាំង​មាន​បញ្ជី​ទំនិញ​និង​​តំលៃ​របស់​ទំនិញ​ទាំងឡាយ​ដែល​សរសេរ​លើ​ក្តារនេះ។ បន្ទាប់មក អ្នកអាច​យក​ទំនិញ​ដោយ​ខ្លួនឯង ចុច​លើ​ម៉ាស៊ីន​កំព្យូទ័រ ហើយ​ដាក់​លុយនិង​វិក្កយបត្របញ្ចូល​ក្នុង​ចន្លោះ​តូច​នៅ​ក្បែរ​នេះ។ ធ្វើ​អញ្ចឹង អ្នកសម្រេចបាន​​ការ​ទិញ​ទំនិញ​នៅ​ហាង “mama fanbox”ហើយ។

បើសិនជា​មិន​ប្រញាប់​ទៅ អ្នក​អាច​ឈប់​សំរាក​ប៉ុន្មាន​នាទី​ ដើម្បី​អាន​​ប៉ុន្មានបន្ទាត់អំពីចំណាប់អារម្មណ៍របស់ ​ដែលភ្ញៀវ​បាន​សរសេរ​​មុន​នេះ​​លើបណ្តា​ក្រដាស់​តូចៗដែល​ដាក់​លើ​មុខតុ។


លោក ដាវខាញហៀប (Dao Khanh Hiep) ម្ចាស់ហាងគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)។

ប៉ាណូពាណិជ្ជកម្មយ៉ាងល្អរបស់ហាង "mama fanbox" បានដាក់នៅលើចិញ្ចឹមផ្លូវ។

ក្រដាសជូនដំណឹងរបស់ហាងគ្មានអ្នកបំរើនិងការណែនាំនូវរបៀបបើកទ្វារដែលដាក់ចំ
នៅច្រកទ្វារចេញចូលហាង។


ហាងស្វ័យប្រវត្តិគ្មានអ្នកបំរើដំបូងនៅរដ្ឋធានីហាណូយ (Ha Noi) មានទំហំល្មម
និងត្រូវតុបតែងតាមរចនាបទជប៉ុន។


Camera ត្រួតពិនិត្យនិងជួយភ្ញៀវបើកទ្វារទៅវិញ បន្ទាប់ពីទិញទំនិញនៅក្នុងហាងនេះ។

តារាងម្ហូបអាហារបានសរសេរលើក្តារដែលព្យូរលើជីញ្ជាំង។

ភ្ញៀវយកម្ហូបអាហារពីទូទឹកកកដោយខ្លួនឯងដែលដាក់នៅក្នុងភោជនីយដ្ឋាន។

កំព្យូទ័រជួយអតិថិជនគិតលុយ។

អតិថិជននឹងមើលបរិមាណលុយប៉ុន្មានដែលយើងត្រូវសង់តាមវិក្កយបត្រត្រូវបោះពុម្ភយ៉ាងស្វ័យប្រវត្តិ។

លុយនិងវិក្កយបត្រត្រូវបានដាក់ក្នុងថង់តូចមួយដោយអតិថិជនផ្ទាល់នឹងបញ្ចូល
ក្នុងចន្លោះតូចក្បែរកំព្យូទ័រគិតលុយ។


ក្នុងកាលៈទេសៈត្រូវអាប់លុយ បរិមាណលុយនេះនឹងដក
នៅពេលអតិថិជនត្រឡប់ទិញទំនិញលើកក្រោយ ។


បើសិនជាមិនប្រញាប់ ភ្ញៀវអាចពិសាភេសជ្ជៈនិងម្ហូបអាហារនៅក្នុងទីស្ថានស្រស់ស្អាតនិងអនុវត្តន៍
តាមសារមួយ “សូមភ្ញៀវរៀបចំឲ្យស្អាត មុនពេលចាកចេញពីភោជនីយដ្ឋាន”។ 


ភ្ញៀវចាកចេញពីហាង“mama fanbox” និងសរសេរសន្និដ្ឋានរបស់ខ្លួនអំពីរបៀបលក់ទំនិញដ៏ប្លែកៗនេះ
នៅរដ្ឋធានីហាណូយ។


នៅចុងថ្ងៃ លោកហៀប (Hiep) ម្ចាស់ ហាង “mama fanbox” នេះមកយកលុយ នៅហាងគ្មានអ្នកបំរើ។

សន្និដ្ឋានរបស់ភ្ញៀវអំពីហាង "mama fanbox"  ត្រូវបានម្ចាស់ហាងបិទលើជញ្ជាំង។


ម្ចាស់​ហាងនេះ​គឺ​លោក​ ដាវ​ខាញហៀប (Dao Khanh Hiep) វិស្វករ software  ម្នាក់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន - ប្រទេស​ដ៏​ល្បី​ឈ្មោះមួយ​អំពី​ចិត្ត​ស្មោះ​ត្រង់​ នៅ​ពេល​លក់​ដូរ។ តាម​លោក​ ហៀប ​(Hiep) ការ​បើក​ហាង “mama fanbox” មិន​ងាយស្រួល​ទេ។ អ្នក​ដំបូង​​បាន​ប្រឆាំង​នឹង​ផែនការ​បើកហាង​គ្មាន​អ្នក​បំរើដំបូង​នៅ​រដ្ឋធានីហាណូយ​គឺគ្រួសារ​លោកហៀប (Hiep)។

ប៉ុន្តែ​វិស្វកររូបនេះ​នៅតែ​ប្តេជ្ញាចិត្ត​បើកហាង "mama fanbox"  ។ លោក​និយាយឲ្យ​ដឹង​ថា ក្នុង​ប៉ុន្មានថ្ងៃទើប​បើក​ហាងនេះ ភ្ញៀវ​ចង់​មក​ហាងត្រូវ​​ចុះបញ្ជី​ឈ្មោះ​ជាមុន​និង​​ផ្ញើ​លេខ​​ដែល​បោះពុម្ភលើ​អត្តសញ្ញាណប័ណ្ណ​ដល់​គេហទំព័រ​របស់​ហាង​​"mama fanbox"  ប៉ុន្តែនាសព្វថ្ងៃនេះ​អ្នក​ណា​ក៏​​ក្លាយទៅជា​ភ្ញៀវ​របស់​ហាងនេះ​ហើយ។

បន្ទាប់ពី​កន្លះ​ឆ្នាំ​ធ្វើ​អាជីវកម្ម ការ​លក់ដូរ​របស់​ហាង​នេះកាន់តែ​រីកចំរើនណាស់។ “ហាងនេះ​ត្រូវ​អតិថិជនទូទាត់ខុសតែម្តងគត់ ក្នុងចំនួនទឹកប្រាក់ ១ ពាន់ដុង ។  បើសិនជា​ហាង​គ្មាន​អ្នក​បំរើ​អាច​ធ្វើ​អាជីវកម្ម​យ៉ាង​ល្អប្រសើរ​ដូចនេះ ខ្ញុំ​នឹង​បើក​ហាង​​មួយ​ទៀត​ធំជាង។​ នាបច្ចុប្បន្ននេះ គ្រួសារ​ខ្ញុំ​ពិតជា​ចាប់ចិត្ត​ចំពោះ​របៀប​លក់ដូរ​នេះ​និង​​បាន​សម្រេចចិត្ត​នូវការ​បើក​បណ្តា​ហាង​​មាន​របៀប​លក់​ដូរ​​ដូច្នោះ​នៅរដ្ឋធានី​ហាណូយ​ (Ha Noi) ” ./. 

 អត្ថបទនិង​រូបភាព៖ វៀតគឿង


បណ្តាអត្ថបទបានផ្សាយ