29/05/2017 03:09 GMT+7 Email Print Like 0

ភូមិចិញ្ចឹមត្រីក្នុងទ្រុងនៅចូវដុក (Chau Doc)

ភូមិ​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​នៅចូ​វ​ដុក (Chau Doc)​ (​អាន​យ៉ាង - An Giang)​ ជា​ទីកន្លែង​​ប្រមូល​ផ្តុំ​ទ្រុង​ចិញ្ចឹម​​ត្រី​​ច្រើ​ន​បំផុត ​នៅ​​តំបន់​​វាល​ទំនាប​ទន្លេ​​គឺវឡុង​។ ក្រៅ​ពី​ការ​អភិវឌ្ឍ​​របរ​ចិញ្ចឹម​ត្រី​ប្រពៃណី​ ភូមិ​ចិញ្ជឹម​ត្រី​ក្នុង​ទ្រុង​នៅ​បាន​​​​ដឹង​​ដល់​ដូចជា​ទីកន្លែង​ទេសចរណ៍​​ពិសេស​មួយ​ ទាក់​ទាញ​​​ភ្ញៀវ​ទេសចរណ៍​​​មក​ទស្សនា​។​

ឈរ​នៅ​លើ​ស្ពាន​កោន​តៀន (Con Tien) ​សំឡឹង​ចុះ​ ភូមិ​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​នៅ​កៀក​គ្នា​ ពត់​ពេន​បណ្តោយ​តាម​ច្រាំង​​​ទន្លេ​ចូវ​ដុក (Chau Doc)​។ យូរៗ​មាន​សំឡេង​ទូក​ ទូក​ម៉ាស៊ីន​​តាក់ៗ​​រត់​កណ្តាល​ទន្លេ​ ឆ្លង​កាត់​ដុំ​ត្រកៀត​អណ្តែត​​សន្សឹម​ៗ។​



 ភូមិ​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​ចូវ​ដុក (Chau Doc)​ ស្ថិត​នៅ​​ក្បែរ​​ច្រាំង​​ទន្លេ​ចូវ​ដុក (Chau Doc)​។​

 
ទាញ​យក​ផ្ទៃ​ទឹក​ទន្លេ​ចូវ​ដុក (Chau Doc)​ អ្នក​ស្រុក​បាន​អភិវឌ្ឍន៍​ចិញ្ចឹម​ត្រី​ជិត​៣០០​ទ្រុង​ ដើម្បី​ចិញ្ចឹម​​​ត្រី​គ្រប់​ប្រភេទ​ដូចជា៖ ត្រី​ប្រា ត្រីពោ
ត្រី​ឆ្តោ​ ត្រី​កាហែ ត្រី​កាម៉ែ (អំបូរត្រី​ឆ្ពិនតែ​ឆ្អឹង​ច្រើន)​ ត្រី Grouper ត្រី​កន្ជន​ជៃ​ (pomfret)​។


 អាហារគ្រាប់សម្រាប់​ត្រីតូច​គ្រប់​ប្រភេទ​។​​

 
ភូមិ​ចិញ្ចឹម​ត្រី​ក្នុ​ងទ្រុង​ចូវដុក (Chau Doc) ​​ផ្ទះ​ចិញ្ចឹម​តិច ក៏​​មានមួយ​ឬពីរ​​ទ្រុង​ត្រី​ ​ផ្ទះចិញ្ចឹម​​ច្រើន មាន​​រហូតដល់​​ជិត​​រាប់​សិប​​ទ្រុង​ត្រីឯណោះ​​​។​

 
ក្រៅ​​ពី​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​ ក្រុម​គ្រួសារ​ដែល​រស់​នៅ​លើ​ព្រែក​ចូវ​ដុក (Chau Doc) ​នៅ​ធ្វើត្រី​​ងៀតរកបន្ថែម​​ប្រភព​ប្រាក់ចំណូល​យ៉ាង​ខ្ពស់​។​


 បន្ទះសាច់​ត្រី​ស្រស់​ឆ្ងាញ់ ​ធ្វើ​ជាត្រី​ងៀត​។​

 
ធ្វើ​ត្រី​ងៀត​បង្កើត​ប្រភពចំណូល​លំនឹង​សម្រាប់​ភូមិ​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​​ចូវ​ដុក (Chau Doc)។

 
ទ្រុង​ចិញ្ចឹម​ត្រីឆ្តោ​មួយ​។ តាម​អ្នក​ស្រុក​ចិញ្ចឹម​ត្រីក្នុង​ទ្រុង​ចូវ​ដុក (Chau Doc)​ ឲ្យ​ដឹង​ថា ត្រី​ឆ្តោ​​ដែល​លក់ចេញ​តែង​មាន​ទម្ងន់
​ពី​១,៥ ដល់​៥គីឡូ​ក្រាម​ ត្រី​កាន់តែ​ធំ​​តម្លៃ​កាន់តែ​ខ្ពស់​។​


 ឈ្មួញ​ប្រមូល​ទិញ​ត្រី​នៅ​នឹង​ទ្រុងត្រី​​។​

 ពេល​ត្រី​ចិញ្ចឹម​ធំធាត់​​ ភូមិ​ចិញ្ចឹម​ត្រីក្នុង​ទ្រុង​​កុះករ​ឈ្មួញ​គ្រប់​តំបន់​មក​ប្រមូល​ទិញ​និងដឹក​ជញ្ជូន​ទៅ​ប្រើ​ប្រាស់​គ្រប់​ទី​កន្លែង ​នៅ​វាល​ទំនាប​ទន្លេ​គឺវ​ឡុង​។​

សព្វថ្ងៃ​ ភូមិ​មាន​ទ្រុង​ចិញ្ចឹម​ត្រី​ប្រហែល​៣០០ទ្រុង​។ ផ្ទះចិញ្ចឹម​តិច​ ក៏​មាន​មួយ​ឬពីរ​ទ្រុង ផ្ទះ​ចិញ្ចឹម​ច្រើន​ ក៏មាន​រហូត​ដល់​​ជិ​ត​រាប់​សិប​ទ្រុង​ត្រី​ឯណោះ​។ ទ្រុង​ត្រី​នីមួយៗ មាន​ទទឹង​៤ ម៉ែត្រ​ បណ្តោយ​ពី​៧ដល់​៨​ម៉ែត្រ​ ដោយមា​ន​ផ្ទៃ​មុខ​ទឹក​ពី​៦០​ដល់​១០០​​ម៉ែត្រ​ការេ​។ ខាងក្រោម​បាន​ក្រប​ដោយ​សំណាញ់ដែក​ ឬ​ឈរ​បោះ​ល្បោះ​គ្នា​។ ខាង​​លើ​អ្នក​ស្រុក​សង់​ផ្ទះ​ពី​លើ​​សម្រាប់​ជ្រកកោន​ ខាងក្រោម​គឺ​ទ្រុង​ចិញ្ចឹម​​ត្រី។ ជីវិត​នៅ​លើ​ភូមិ​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​ បាន​ឆ្លង​កាត់​ជា​ច្រើន​ជំនាន់​ ឪពុក​បន្តស្នង​ឲ្យ​កូន​។​
 
ឥឡូវ​ ពេល​ត្រី​ពោ​ ត្រី​ប្រា​ ទីផ្សារ​មិន​សូវ​ពេញ​និយម​ អ្នក​ស្រុក​បង្វែ​ទៅ​ចិញ្ចឹម​ប្រភេទត្រី​​យក​សាច់​ដូចជា៖ ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ​ ត្រី​កាហែ ត្រី​កាម៉ែ (អំបូរត្រី​ឆ្ពិនតែ​ឆ្អឹង​ច្រើន)​ ត្រី Grouper ត្រី​កន្ជន​ជៃ​ (pomfret)​។...។ល។​ សម្រាប់​ផ្គត់​ផ្គង់​ឲ្យទី​ផ្សារ​វាល​ទំនាប​ទន្លេគឺឡុង​ និង​ទីក្រុង​ហូជីមិញ​។ លោក​តាហ្វិញ​វ៉ាន់​ហើន (Huynh Van Hon) អ្នក​​ចិញ្ចឹម​ត្រី​កាហែម្នាក់​នៃ​ភូមិចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​ ឆ្នាំ​នេះ​​​អាយុ​៦២​ឆ្នាំ ​ចែក​រំលែក​ថា៖ “ពី​ជំនាន់​ឪពុក​ខ្ញុំ​ បាន​រស់​នៅ​ទី​នេះ​ហើយ​​។ ឥឡូវ​ដល់​វេន​ខ្ញុំ​និង​ចៅ​បន្តស្នង​របរ​នេះ​”។​
 
ដោយ​​តម្លៃ​ប្រភេទ​ត្រីយក​សាច់​​ពី​មួយថ្ងៃទៅ​មួយថ្ងៃ​កាន់តែ​កើន​ឡើង​ ទើប​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ទ្រុង​​នៅ​ចូវ​ដុក (Chau Doc)​ ​​ធ្វើមាន​សុខដុម​ នាំ​មក​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​ ជួយ​គ្រួសារ​​មាន​ជីវភាពល្អប្រសើរ​​។ ជាមួយ​​ទ្រុង​ត្រី​កាហែ​ទាំង​ពី​រ​ សង​​ប្រាក់ចំណាយ​ គ្រួសារ​​លោក​ហើន (Hon) ​ឆ្នាំ​២០១៦ មាន​ចំណូល​ជាង​១២០​លាន​ដុង​ (ប្រហែល​៦ពាន់​ដូល្លាអាមេរិក​)​។ រីឯគ្រួសារ​លោកតា​​ ឌិញវ៉ាន់​ម៉ាយ​ (Dinh Van Mai) ចិញ្ចឹម​ត្រី​បុង​ឡាវ​ឆ្នាំនេះ ក៏មាន​​ចំណេញ​ជាង​១១០លានដុង​ (ប្រហែល​​ជាង​៥ពាន់​ដូល្លាអាមេរិក) ​ពេល​ប្រមូល​ផលបាន​​២០​តោន​​ត្រី​បុង​ឡាវ​។ ទៅតាម​បរិមាណ​ទ្រុង​ត្រី​ គ្រួសារ​មាន​ទ្រុង​ត្រីច្រើន​នឹ​ងមាន​ប្រភពចំណូល​ច្រើនជាង​​​។​
 
មិន​​សាមញ្ញ​ជា​ភូមិ​របរ​ ភូមិ​ចិញ្ចឹម​ត្រីទ្រុង​​នៅ​ចូវដុក (Chau Doc)​ នៅ​នាំ​មក​លក្ខណៈ​ពិសេស​​ក្នុង​សកម្មភាព​វប្បធម៌​​ប្រចាំ​ថ្ងៃ​ របស់​អ្នកស្រុក​​ណាម​បូ​ ក្លាយជា​ទីកន្លែង​ទៅ​ទស្សនា​មិនអាច​ដើរ​​រំលង​បាន​ ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​​ក្នុង​និង​បរទេស​ រាល់ឱកាស​មក​ទស្សនា​​តំបន់​ដី​អាន​យ៉ាង (An Giang)​៕​
 

 

អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖​ ថុង​ហាយ

 

បណ្តាអត្ថបទបានផ្សាយ