30/06/2017 14:43 GMT+7 Email Print Like 0

ភាពអស្ចារ្យនៃមុខរបរចម្លាក់ថ្មបាយក្រៀមនៅភូមិដ័យ (Doai)

មិនបញ្ឈប់​​ត្រឹម​​ការ​ទាញ​យក​ថ្ម​បាយ​ក្រៀម​ធ្វើ​ជា​សម្ភារៈ​សាង​សង់​​ ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ អ្នកភូមិ​​ដ័យ (Doai) ​នៅ​ឃុំ​ប៊ិញ​អៀន​ (Binh Yen) ស្រុក​ថាច់​ថឹត (Thach That) (ហាណូយ​)​​ នៅ​ប្រើ​ប្រាស់​ថ្ម​បាយ​ក្រៀម​​ច្នៃ​ជា​ស្នាដៃ​សិល្បៈ​ ដែល​នាំ​មក​កម្រៃ​ខ្ពស់​។​

ពេល​​បោះ​ជំហានឈាន​មក​ដល់​​ស្រុក​ថាច់​ថឹត (Thach That) សួររក​ផ្លូវ​ទៅ​កាន់​ឃុំ​ប៊ិញ​អៀន​ (Binh Yen) អ្នក​បង្ហាញ​ផ្លូវ​យើង​ខ្ញុំ​បាន​និយាយ​ថា “​បងៗធ្វើ​ដំណើរទៅ​ត្រង់​ ពេល​ណា​ឃើញ​នៅ​តាម​ដង​ផ្លូវ​ មាន​​ថ្ម​បាយ​ក្រៀម​​ដេក​គរ​លើកគ្នា​ក្បែរផ្លូវ​​ថ្នល់​ គឺ​មក​ដល់​ឃុំ​ប៊ិញ​អៀន (Binh Yen) នៅទីនេះ​មាន​គ្រួសារ​ប្រកប​មុខ​របរ​ច្នៃ​ថ្មបាយ​ក្រៀម​ច្រើន​ណាស់​”។
 
 ពិត​ប្រាកដ​មែន​ ពេល​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ឃុំ​ រួច​ធ្វើ​ដំណើរ​បណ្តោយ​ផ្លូវ​រហូតទៅ​ដល់​ចុង​ឃុំ​ យើង​ខ្ញុំ​បាន​ជួប​ប្រទះ​​នូវ​ផ្លាក​ដាក់​ឈ្មោះ​​មូលដ្ឋាន​​ច្នៃ​អំពីថ្មបាយ​ក្រៀម​ ផ្ទាំង​​ថ្ម​បាយ​ដាក់ត្រួតពី​លើ​គ្នា​ នៅ​ក្បែរ​​ផ្លូវ​ថ្នល់​ រួម​ជាមួយ​ស្នាដៃ​ថ្មីៗ​មាន​​រូបភាពរាប់​ពាន់ ​ដែល​បាន​សាង​​ឡើង​​ពី​​វត្ថុធាតុ​នេះ។​
 
ងឿង​ឆ្ងល់អំពីរូប​សត្វ ដែល​បាន​ចម្លាក់យ៉ាង​ប្រណិត​ មាន​ទំហំខ្នាត​ធំ​ ដាក់​នៅ​ក្បែរផ្លូវ​​​ថ្នល់​ យើង​ខ្ញុំ​ជ្រើស​មូលដ្ឋាន​ទាញយក​និង​ច្នៃ​ថ្មបាយ​ក្រៀម​ យុងដា (Dung Da) ដើម្បី​សាក​សួរ​អំពី​ការ​ផលិត​ និង​ច្នៃ​ថ្មបាយ​ក្រៀម​របស់​អ្នក​ស្រុក​​ថាច់​ថឹត​ (Thach That)​។ ដោយ​​ភាព​រាក់ទាក់​រាប់អាន​ភ្ញៀវ ​របស់​អ្នកភូមិ​ដ័យ​ (Doai) បង​តាំង​ហូវ​យុង​ (Tang Huu​ Dung) ម្ចាស់​មូលដ្ឋាន​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ថ្ងៃមុន​ ប្រជាជន​ស្ទើរទាំង​អស់​ដែល​នៅ​ទីនេះ​ ប្រកបតែ​មុខ​របរ​ជីក​ថ្ម​ឲ្យ​សហករណ៍​ តែ​ពេល​សហករណ៍​បែក​ខ្ញែក​ មនុស្សយ៉ាង​ច្រើន​ដោយស្រឡាញ់មុខរបរ ​ទើប​សាកសាង​រូបសត្វ​មួយ​ចំនួន​អំពី​ថ្មបាយ​ក្រៀម​។ ហើយ​ឃើញ​មាន​អតិថិជន​សួរ​ទិញ​ ក៏​​បន្ត​ធ្វើទៅ​​ យ៉ាង​នេះ​ចេះតែ​មាន​បន្ត​មក​ដល់​សព្វថ្ងៃៗ​ មាន​ក្រុម​គ្រួសារ​ជាច្រើន​បាន​ទាញ​យក​ប្រភព​ថ្មបាយ​ក្រៀម ​ដែល​មាន​ស្រាប់​របស់មូលដ្ឋាន​ និង​បង្កើត​មូលដ្ឋាន​ផលិត​​ច្នៃ​ពិពិធ​ពី​ប្រភេទផលិតផល។​

 

 ថ្ម​បាយ​ក្រៀម​មាន​រចនា​សម្ពន្ធ​ទន់​ ស្រួយ​ ប្រហោង​រដិប​រដុប​ដូច​សម្បុក​ស្រាំង​ ​នៅក្រោម​ដី​ ហើយ​បាន​ចាត់​ទុក​ជា​ប្រភព​វត្ថុធាតុ​ពិសេស​មួយ​
របស់​អ្នក​​​ឃុំ​ប៊ិញ​អៀន​ (Binh Yen)។​


 ផ្ទាំង​ថ្ម​បាយ​ក្រៀម​ក្រោយ​ពីពេល​បាន​ជីក​គាស់​ឡើង​មក នឹង​បាន​ច្នៃទៅ​តាម​គោល​គំនិត​ប្រើប្រាស់​ណាមួយ​។​

 ផ្ទាំង​ថ្មបាយ​ក្រៀម​នឹង​បាន​ជាង​ជីក​ ទៅ​តាម​ខ្នាតគំរូ ដើម្បី​ជៀសវៀង​ស្ថានភាព​ទាញ​យក​ខ្ជះខ្ជាយ​ឥតប្រយោជន៍។​

 
ផ្ទាំង​ថ្មបាយ​ក្រៀម​ក្រោយពី​ពេល​បាន​ជីក​ឡើង​មក នឹងបាន​ជាង​ច្នៃ​ជា​ផែន​ថ្មសម្រាប់​សង់​​ផ្ទះ​ ច្នៃ​ជា​រូប​​សត្វ​​​ទាំងពួង​ ផើង​ផ្កា...។ល។​

 ដំណាក់កាល​ដាប់​ចិត​ថ្ម​បាយ​ក្រៀម​។​

 
ដំណាក់កាល​ច្នៃ​អណ្តូង​ទឹក​ ពី​ថ្មបាយ​ក្រៀម​របស់​​មូលដ្ឋាន​ថ្មបាយ​ក្រៀម​យុង​ដា (Dung Da) នៅ​ឃុំ​ប៊ិញ​អៀន​ (Binh Yen)។​


 ឧបករណ៍សម្រាប់​ច្នៃ​ថ្មបាយ​ក្រៀម​នៃ​អ្នក​ឃុំ​ប៊ិញ​អៀន​ (Binh Yen)។​

យើងបាន​ដឹងថា​ ថ្ម​បាយ​ក្រៀម​ជា​ថ្ម​មាន​សារជាតិ​ទន់​ ស្រួយ​ ប្រហោង​រដិប​រដុប​ដូច​សម្បុក​ស្រាំង​។​ ដោយ​សារ​​​រចនា​សម្ពន្ធ​​ថ្ម​មានតែ​ជាតិ​អុកស៊ីដដែក និង​អាលុយ​មីញ៉ូម​ ដូចនេះពេល​នៅដេក​ក្រោម​ដី​ វា​មាន​សភាព​ទន់​បង្គួរ​ តែ​ពេល​ជីក​យក​ឡើងមក​លើ ​ជួប​ប្រទះ​ខ្យល់​អាកាស​ ទុក​កាន់តែយូរ​ កាន់តែមានភាព​រឹងមាំ​​ទៅ​វិញ​។ បច្ចុប្បន្ន ក្រុម​គ្រួសារ​ផលិត​ច្នៃទាំងអស់​ សុទ្ធតែ​ធ្វើ​ដោយហត្ថកម្ម​ មិន​ប្រើប្រាស់​ដល់គ្រឿង​​ម៉ាស៊ីន​ ដើម្បី​អាច​រក្សាបាន “​ព្រលឹង​“ របស់​ថ្ម ហើយ​​ផលិតផល​​ដែល​បាន​បង្កើត​ចេញ​ នឹង​មាន​លក្ខណៈ​ពិសេស ​ក៏ដូចជា​ការ​ធានា​អាយុ​កាល​ប្រើប្រាស់​ក្នុង​វេលា​ដ៏​យូរ​អង្វែង​។​
 
ការ​ងារ​ទាញ​យក​ថ្មបាយ​ក្រៀមមក​​ប្រើប្រាស់​ ពលករ​មួយ​ចំនួន​ ដែល​មាន​កម្លាំង​មាំមួន​ ទទួល​បាន​ប្រាក់​​កម្រៃ​៤០.០០០ដុង​ (ប្រហែល​២ដូល្លអាមេរិក​)​​​លើ​​ថ្ម​មួយ​​ផ្ទាំង​ ក្រោយ​មក​នឹង​បាន​​បញ្ជូន​​ទៅ​​​ដុសខាត់ឲ្យ​ស្មើ​។ តាម​សំណូមពរ​​កក់ទំនិញ​របស់​អតិថិជន​ប្រើប្រាស់​ ឬតាម​គោល​គំនិត​​របស់​ជាង​ នឹង​ដំណើរ​ការ​ច្នៃ​ផ្ទាំង​ថ្មទាំង​អស់​  ទៅ​ជា​ស្នាដៃ​សិល្បៈ​។

 តាម​ស្ថិតិ​នៃ​គណៈកម្មការ​ប្រជាជន​ ឃុំ​ប៊ិញ​អៀន (Binh Yen)​ នៅ​​លើ​ភូមិសាស្រ្ត​​ឃុំ​សព្វថ្ងៃ មានជាង​២០​គ្រួសារ​ផលិត​និង​ច្នៃ​ថ្មបាយ​ក្រៀម។ ទាញ​យក​ការ​ច្នៃ​ថ្មបាយ​ក្រៀម​ ជា​មុខរបរ​បង្កើត​​ជា​ជំហាន​បង្វែរ​ខ្លួន​យ៉ាង​ខ្លាំង​ ពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​មូលដ្ឋាន​។​


ក្នុង​ផលិតផល​ថ្មបាយ​ក្រៀម​ ការងារច្នៃជា​រូប​សត្វ​ បាន​ចាត់ទុក​ជា​ការ​ងារ​​លំបាកបំផុត។ លោកតា ត្រឹន​វ៉ាន់​ង៉េម (Tran Van Nghiem) ជា​​ជា​ង​ម្នាក់​ក្នុង​ចំណោម​ជាង​ច្នៃ​ថ្ម​យូ​រឆ្នាំ ​នៅ​ឃុំ​ប៊ិញ​អៀន (Binh Yen) បាន​​​សងប្រាក់​ពលកម្ម​៦០០.០០០ដុង ​(​ប្រហែល​៣០​ដូល្លាអាមេរិក)​ ក្នុង​​​មួយ​ថ្ងៃ​ឲ្យ​ដឹង​ថា ដើម្បី​ធ្វើ​បាន​រូបសត្វ​មួយ​ក្បាល​ ត្រូវ​មាន​ការ​គិត​គូរ​​​អំ​ពី​រចនា​យ៉ាង​ហ្មត់​ចត់​។ ទន្ទឹម​នោះ​ ការ​ផ្ចិត​ផ្ចង់​ ភាព​ប៉ិន​ប្រសប់​​លើ​​​រាល់​ស្លាក់ស្នាម​ ក៏​ជា​កក្តា​សំខាន់​ដើម្បី​បង្កើ​ត​បាន​”ព្រលឹង”​ របស់​​សត្វ​។ យោង​ទៅ​តាម​ទំហំ​ខ្នាត​នៃ​សត្វ​ កាល​​វេលា​ធ្វើ​សម្រេច​និងមាន​​តម្លៃ​ផ្សេង​ពី​គ្នា សត្វមាឌ​តូច​មាន​តម្លៃ​​ប្រហែល​៥លាន​ដុង​ (ប្រហែល​ 220ដូល្លាអាមេរិក)​ ក្នុង​មួយ​គូ គឺត្រូវ​ធ្វើ​ប្រហែល​២ទៅ​ដល់​៣ថ្ងៃ​ទើប​​សម្រេចបាន​​ រី​​​​​​​​​​​​​​​​​​​​​​​ឯ​សត្វ​ដែល​មាន​មាឌធំ​ មាន​តម្លៃ​​៤០​លាន (ប្រហែល​២០០០ដូល្លាអាមេរិក)​ ​ក្នុង​មួយ​គូ​ ជាង​ត្រូវ​ធ្វើ​​​ក្នុង​អំឡុង​ពេល​កន្លះខែ​។
 
បច្ចុប្បន្ន​ ទន្ទឹម​នឹង​ការ​ច្នៃ​នូវ​រូបសត្វ​សិល្បៈ​បម្រើ​ នៅ​ក្នុង​ទីសក្ការបូជា​ ម្ចាស់​ផលិត​កម្ម​​និង​ច្នៃ​ថ្ម​បាយ​ក្រៀម​ នៅស្រុក​ថាច់​ថឹត​ (Thach That) នៅ​ឆ្លើយ​តប​បាន​តម្រូវ​ការ​នៃ​អ្នក​ប្រើប្រាស់​ ក្នុង​ការ​ងារ​សាង​សង់ផ្ទះ​សម្បែង​​ក្នុ​ងអំឡុង​ជាង​៥​ឆ្នាំមក​នេះ​។ និយាយ​អំពី​បច្ចេកទេស​​សាង​សង់​​​ផ្ទះដោយ​ថ្មបាយ​ក្រៀម​ បងទ្រឿង​ហូណុង​ (Truong Ho Nong)​ ឲ្យ​ដឹង​ថា ​ការ​សាង​សង់ផ្ទះ​ទាមទារ​ជាង​ត្រូវ​មាន​ការ​គិតគូរ​​​​ដោយ​កែវ​ភ្នែក​ហ្មត់ចត់​ ក្រោយ​មក​​​ត្រូវ​មាន​ប្លង់​គំនូរ​លម្អិត​​ ពីព្រោះមាន​មាត់​សំយាប​ ឬ​ទ្វារបង្អួច​​ក្នុង​ផ្ទះ​ ត្រូវ​ដាប់​ត្រូវខ្នាត​​ជ្រុង​ ក្បាច់​រចនា​ប្រហាក់​ប្រហែល​ ជាមួយ​ទីកន្លែង​នៅ​លើ​ប្លង់គំនូរ​ រួច​ទើបផ្គុំឲ្យ​សុក្រិត​បាន​។ ជាមួយ​​តម្លៃ​ទី​ផ្សារ​​ពី​១.៥០០.០០០ (ប្រហែល​៦៦ដូល្លាអាមេរិក)​ ក្នុងមួយ​ម៉ែត្រ​ការេ​ ជញ្ជាំង​ផ្ទះធ្វើអំពី​ថ្មបាយ​ក្រៀម​ បង្កើតបាន​​អារម្មណ៍​សុខដុម​រមនា​ ជំនះ​សំឡេង​បាន​ល្អ និង​តម្លៃ​ទីផ្សារថោក​ជាង​បើប្រៀប​ជា​មួយ​សង់​ផ្ទះ​ដោយ​ថ្ម​ក្រួស​៕​



 ថ្ម​បាយ​ក្រៀម​ប្រើប្រាស់​សម្រាប់​តុប​តែង​ជញ្ជាំង​ផ្ទះ​។

 ផ្ទះ​មួ​យ​ខ្នងនៅ​ឃុំ​ប៊ិញអៀន​ (Binh Yen) បាន​សាងសង់​ដោយ​ថ្មបាយ​ក្រៀម​ បង្កើត​បាន​ភាព​ពិសេស​ក្នុង​ស្ថាបត្យកម្ម​ផ្ទះ​ចម្ការ។​

 
ថ្ម​បាយ​ក្រៀម​ជា​វត្ថុធាតុ​មាន​កម្រិត​ស្វិត​យ៉ាង​សមស្រប់​ សម្រាប់​​បម្រើ​ការសាង​សង់​ផ្ទះនៅ​។​

 
ស្ថាបត្យកម្ម​​ទី​សក្ការបូជា​ ឌិញ​ថៃ​ប៊ិញ​ (Dinh Thai Binh) កាន់តែ​មាន​ភាព​​អស្ចារ្យ​​ ដោយ​សារ​ប្រើ​ប្រាស់​ផែន​ថ្ម​បាយ​ក្រៀម​។​

 មក​ដល់​ឃុំ​ប៊ិញ​អៀន​ (Binh Yen) យើង​ខ្ញុំ​ងាយ​ជួប​ប្រទះ​របង​ដែល​បាន​សាង​ដោយ​ថ្ម​បាយ​ក្រៀម​។​

 
ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ អ្នក​ឃុំ​ប៊ិញអៀន​ (Binh Yen) នៅ​ច្នៃបន្លែម​រូបសត្វ​ពី​ថ្មបាយ​ក្រៀម​ ដើម្បី​បង្កើ​តភាព​សម្បូរ​បែប​ទៅ​លើ​ផលិតផល​ធ្វើអំពី​ថ្ម​។

 
ផលិតផល​សត្វរាជសី​ហ៍​ បាន​ចម្លាក់​ពី​ថ្ម​បាយ​ក្រៀម​ របស់​អ្នក​ឃុំ​ប៊ិញ​អៀន​ (Binh Yen) ។​

 ផ្ទះ​របស់​បង​តាំង​ហូវ​យុង (Tang Huu Dung) នៅ​ឃុំ​ប៊ិញ​អៀន​ (Binh Yen) បាន​សាង​ដោយ​ថ្មបាយ​ក្រៀម​។

 ថ្មបាយ​ក្រៀម​ជា​វត្ថុធាតុ​ ដែលមាន​កម្រិត​ស្វិត​​សម​ស្រប់​ សម្រាប់​បម្រើ​ការ​កសាង​ផ្ទះ​នៅ​។​

 
ថ្ម​បាយ​ក្រៀម​ជា​វត្ថុធាតុ​អាច​ផ្គុំ​ស៊ី​គ្នា​ ជាមួយ​វត្ថុធាតុ​ផ្សេង​ៗ ក្នុង​ការសាងសាង់​ផ្ទះ​នៅ​

 
រូបសំណាកដំរី​មួយ​គូ​បាន​សាងពី​ថ្មបាយ​ក្រៀម​ នៅ​ទីសក្ការបូជា​​ឌិញ​ថៃ​ប៊ិញ​ (Dinh Thai Binh) ដូច​ដំឡើង​បន្លែម​ភាព​អង់អាច ស្ញប់​ស្ញែង​។
    

អត្ថបទ៖ ង៉ឹន​ហា   រូបថត៖ តឹតសើន​
 


បណ្តាអត្ថបទបានផ្សាយ