28/02/2017 11:15 GMT+7 Email Print Like 0

ភាពល្វត់ល្វន់នៃរបាំស្គរបោង

​ភូមិ​ទ្រី​វខុក​ (Trieu Khuc) នៅស្រុក​​ថាញ​​ទ្រី​ (Thanh Tri) ក្រុង​ហាណូយ មិនត្រឹម​តែ​ល្បី​ឈ្មោះ​​ជា​តំបន់​ដី​ទេវតាទេ​​ នៅទាំ​ង​ជា​​ទីកន្លែង​​រក្សា​​ប្រភេទ​សិល្បៈ​​ប្រពៃណី​ពិសេស ​គឺ​របាំស្គរ​​បោង​ (​ឬ​នៅ​ហៅថា ​”ត្លុក​ស្គរ​បោង​​”។ រាល់​​ឱកាស​ដើម​ឆ្នាំថ្មី​ កំលោះ​នៅ​​​ភូមិ​ទ្រីវ​ខុក​ (Trieu Khuc) បែរជាតែង​​និមិត្ត​​​ខ្លូន​ជា​ “​ស្រី​បេស្យា​” នាំ​ជូន​​អ្នក​​ទស្សនា​​នូវ​របាំស្គរ​​បោងល្វត់ល្វន់​ ​និង​ទាក់​ទាញអារម្មណ៍​​។​

តាម​អ្នក​ដែល​មានវ័យ​ចំណាស់​​ នៅ​ក្នុង​ភូមិ​​ទ្រី​វខុក (Trieu Khuc) ​ របាំ​ស្គរ​បោង​ ឬ​នៅ​ហៅ​ថា​ “ត្លុក​ស្គរ​បោង​​” ទោះ​បី​​​កំណត់​មិន​បាន​ជាក់​ច្បាស់​ នូវ​អាយុ​កាល ប៉ុន្តែ​ផ្សារភ្ជាប់​ជាមួយ​រឿងតំ​ណាល បោ​កាយ​ដាយ​វឿង​​​ភុង​ហឹង​ (Bo Cai Dai Vuong Phung Hung) ធ្វើ​សង្គ្រាម​ឈ្នះ​កង​ទ័ព​ថាង​ (Tang) ​នៅរាជ​​​​វាំង​​តុង​ប៊ិញ (Tong Binh) ​​(ភូមិ​ទ្រីវ​ខុក - Trieu Khuc ​សព្វថ្ងៃ​)​។​
 
បាន​​ចាត់ទុក​ជា​របាំមួយ​​ក្នុង​ចំណោម​របាំ​បូរាណ​បំផុត​​នៃ​រដ្ឋធានី​ របាំ​ ”ត្លុក​​ស្គរ​បោង​​” (នៅ​ហៅ​ថា​របាំបោង​) ជា​ឈុត​​​សម្តែង​សិល្បៈ​​ប្រជាប្រិយ​។​ មិនដូច​ប្រភេទ​​សិល្បៈ​ប្រពៃណីផ្សេង​ នេះ​ជា​​របាំសម្រាប់​​បម្រើ​​កិច្ច​​ពិធីសែន​​បូជា​អា​ទិទេព​ភូមិ​​ (បូជា​បោ​កាយ​​ដាយ​​វឿង​​ភុង​ហឹង​ - Bo Cai Dai Vuong Phung Hung​) រៀង​រាល់​ឆ្នាំ​ ប្រព្រឹត្ត​ទៅ​ពីរលើក​​​នៅ​ខែ​១ និង​ខែ​៨ ចន្ទ​គតិ។​
 
ដោយ​ផ្សារភ្ជាប់​នឹង​​កិច្ច​ការនៃ​​ពិធី​សំណែន​នៅទីសក្ការបូជា​ភូមិ​ ដែលជា​ទីកន្លែង​សាក​សិទ្ធ​ ដូច​នេះ​ក្រុម​​របាំ​ ក៏បាន​​ជ្រើសរើស​​យ៉ាង​ពិសេស​ គឺ​មានតែ​បុរស​ចូលរួម​សម្តែងតែប៉ុណ្ណោះ​​។ ក្នុង​សមាគម​ភូមិ​ទ្រី​វខុក​ (Trieu Khuc) ពិធីដង្ហែ​គ្រែ​ស្នែង​ តែង​មានបុរស​​៨​ដល់​១២​នាក់​ ដើ​រតួ​ជា​ស្រ្តីភេទ​​ ពាក់រ៉ូប​ អាវ​​ទ្រនាប់​ តុប​តែង​​ខ្លូន​​ដោយ​​ពាក់កន្សែង​​មាត់​ក្អែក​ ហើយ​​ខាង​មុខ​ពោះ​នៃ​បុរស​ម្នាក់​ៗ​ មាន​សម្ពាយ​ស្គរ​វែង​មួយគ្រឿង​ ហៅ​ថា​ស្គរ​បោ​ង​។ នេះ​​ក៏ជា​ប្រភេទ​ស្គរ​​​ផ្សារភ្ជាប់​ជា​មួយ​តម្លៃ​​ពិសេស​របស់​ជនជាតិ​​ចម្បា​​បូរាណ​។ ពេល​សម្តែង​ បុរស​ប្រើ​ដៃ​ទាំងពី​រ​ទះ​​មុខ​ស្គរ​ទាំងពីរ​​សង​ខាង​ និង​​​រាំឡក់​​កញ្ឆែង​ ម្ញិកម្ញក់​ កាយ​វិការ​មនុស្ស​ខ្ទើ​យ​ ដើម្បី​បង្កើត​ភាព​សំណើច​​ស្រស់​ស្រាយ​ និង​ចំណាប់​អារម្មណ៍លើ​​អ្នក​ទស្សនា​។ ហេតុ​នេះ​ហើយ​​ ទើប​មាន​ឃ្លា​ប្រជា​ប្រិយថា​៖ “ញ៉ិក​ញ៉ក់ដូច​​ត្លុក​ស្គរ​បោង​​" ដែល​សព្វថ្ងៃ​អ្នកក្រុង​​ហាណូយ​តែង​ពោល​​ជា​រឿយៗ។​


យុវជនពាក់រ៉ូប ពាក់អាវទ្រនាប់ តុបតែងពាក់កន្សែងមាត់ក្អែកត្រៀមបម្រុងសម្តែង។
រូបថត៖ កុងដាត


មិនដូចជាប្រភេទសិល្បៈប្រពៃណីផ្សេង របាំបោង សម្រាប់សម្តែងតែក្នុងពិធីសំណែនអាទិទេពភូមិ
ទ្រីខុក
​(Trieu Khuc)​ រៀងរាល់ឆ្នាំ ពីរលើក នៅខែ១និងខែ៨ចន្ទគតិ។
រូបថត៖ កុងដាត


បុរសទាំងអស់ដែលចូលរួមក្រុមរបាំសុទ្ធតែពាក់រ៉ុប អាវទ្រនាប់ តែងមុខ ពាក់កន្សែងមាត់ក្អែក។
រូបថត៖ កុងដាត


បុរសម្នាក់ៗ ដែលចូលរួមសម្តែងមានពាក់ដាក់ស្គរខាងមុខពោះ។
រូបថត៖ កុងដាត


សម្រស់ស្រីស្អាតនៃបុរសក្លែងខ្លួន ចូលរួមក្រុមរបាំបោង។
រូបថត៖ កុងដាត

​​តាម​សិប្បករ​ភូមិ​ទ្រី​ខុក​ (Trieu Khuc)  របាំ​ត្រូវ​ប្រគំ​ដូច​ម្តេច​ឲ្យ​ស្ទាត់​ជំនាញ​ស៊ីចង្វាក់​រវាង​សូរ​ស្គរ​បញ្ជា​និង​ពិធី​សំណែ​ន​។ ពេល​ខាង​ក្នុង​លើកស្រា​​ជូន​​ ខាងក្រៅ​រាំរបាំ​បោង​ លើក​​ស្រា​សំណែន​បី​ដង​ គឺ​រាំ​បី​លើក​។ មក​ដល់​សព្វ​ថ្ងៃ​ ភូមិ​ទ្រី​ខុក (Trieu Khuc) ​​ជា​មូលដ្ឋាន​មួយ​ក្នុង​ចំណោម​មូលដ្ឋាន​ចំនួន​តិច ដែល​​នៅ​រក្សា​បាន​សភាព​ដើម​​​ប្រភេទ​សិល្បៈ​របាំ​បោ​ង​ពិសេសនេះ​។​

របាំ​ស្គរ​បោង​ពិសេស​ ចាត់ទុកជា​របាំ​លេច​ធ្លោ​បំផុត​ ក្នុង​ពិធី​បុណ្យ​ទ្រី​ខុក (Trieu Khuc) ​ សព្វថ្ងៃ​បាន​សមាគម​សិល្បៈ​​របាំ​វៀតណាម​ និង​សមាគម​សិល្បៈ​របាំ​ហាណូយ​​ចង​ក្រង​ រៀបចំ​សម្តែង​សាឡើង​វិញ​តាម​រយៈ​គម្រោង​ការ​ “​របាំ​បូរាណ​ថាំង​ឡុង​ - ហាណូយ​”។​


តាម​លោក​ទ្រី​ឌិញ​ហុង​ (Trieu Dinh Hong) (អាយុ​៦៥ឆ្នាំ​) សិប្បករ​​នៅ​ភូមិ​ទ្រី​ខុក (Trieu Khuc) ​មាន​ប្រភេទ​សិល្បៈប្រពៃណីជាច្រើន​ សន្សឹម​សាប​​រលាប​ទៅ​ ឬ​ត្រូវ​​កំឡាយ​ទៅ​ហើយ​ ប៉ុន្តែ​​​របាំ “ត្លុក​​ស្គរ​បោ​ង” នៅ​តែរក្សា​​បាន​លក្ខណៈ​សភាព​ដើម​​​ដែល​ធ្លាប់​មាន​មក​។

​របាំ​ “ត្លុក​ស្គរ​បោង​” ពិតជា​ម្ហូប​មួយ​ “​ពិសេស​ប្រចាំ​តំបន់​” ជានិច្ច​ជា​តម្លៃ​សិល្បៈ​ស្មាតី​គ្មាន​តម្លៃ​ប្រៀប​ ដែលមាន​លក្ខណៈ​ពិសេស​ មិនត្រឹម​តែ​សម្រាប់​​​ថាំង​ឡុង​ -​ ហាណូយ​ពាន់​ឆ្នាំ នៅ​ជា​សម្បត្តិ​របស់​ទូទាំង​ប្រទេស​៕​


ក្រុមរបាំបោងសម្តែង ក្នុងពិធីបុណ្យភូមិទ្រីវខុក (Trieu Khuc) បានរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែ១
ចន្ទគតិរៀងរាល់ឆ្នាំ។ រូបថត៖ កុងដាត


ពេលសម្តែង សិល្បករប្រើដៃវាយស្គរនិងរាំម្ញិកម៉្ញក់ ដើម្បីបង្កើតសំណើចសើចស្រស់ស្រាយ បង្កចំណាប់​អារម្មណ៍​
លើទស្សនិកជន។ រូបថត៖ កុងដាត


ដោយហេតុនោះ ទើបមានពាក្យស្លោកថា៖ “ម៉្ញិកម៉្ញក់ដូចវាយស្គរបោង” ដែលសព្វថ្ងៃអ្នក​ក្រុងហាណូយ​
ធ្លាប់ពោល​ជារឿយៗ។ រូបថត៖ កុងដាត


របាំបោងប្រគំផ្សំស្ទាត់ជំនាញរស៊ីចង្វាក់វាងស្គរបញ្ជានិងពិធីសំណែន។ រូបថត៖ កុងដាត

ក្នុងពិធីសំណែននៅបូជនិយដ្ឋានភូមិ ពេលក្នុងបូជនិយដ្ឋានលើកស្រាសែន ខាងក្រៅរាំរបាំ លើក​ស្រាសែន​បីដង​
គឺរាំបីលើក។ រូបថត៖ កុងដាត


ក្រុមរបាំបោង ភូមិទ្រីវខុក (Trieu Khuc)   សម្តែងនៅតាមផ្លូវទាក់ទាញអ្នករដ្ឋធានី និងភ្ញៀវទេសចរណ៍​មក​
ទស្សនាយ៉ាងកុះករ។ រូបថត៖ ត្រឹនថាញយ៉ាង


បាំបោងបង្កភាពងឿងឆ្ងល់សម្រាប់អ្នកទស្សនា។ ជាមួយកាយវិការត្រាប់តាមជីវភាពរស់នៅប្រកបរបរកសិកម្ម ​
របស់ប្រជាជនសម័យដើម នេះជារបាំបូរាណមានជីវភាពពិតប្រាកដនៅក្នុងប្រជាប្រិយ ​
មានមុខងាជាពិធីសែនផង ជាល្បែងកម្សាន្តផង។ រូបថត៖ ថុងធៀន


លក្ខណៈពិសេសនៃរបាំនេះ គឺប្រុសៗក្លែងជាស្រ្តីភេទ ដោយមុខលាបម្សៅ កាយវិការល្វត់ល្វន់ ម៉្ញិកម៉្ញក់​ក្នុង​សម្លៀក​
បំពាក់សព្វកាយ ពាក់រ៉ុប ពាក់ក្រវិល ពាក់កន្សែងមាត់ក្អែក ហើយបុរសម្នាក់ៗសម្ពាយស្គរតូចមួយ
លាបពណ៌ក្រហមនៅពីមុខ។ រូបថត៖ កុងដាត


មកដល់សព្វថ្ងៃ ភូមិទ្រីវខុក (Trieu Khuc) ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋាន នៅរក្សាបានសភាពដើម នៃ​
ប្រភេទសិល្បៈរបាំបោងពិសេសនេះ។ តាមលោកតា ទ្រីវឌិញហ៊ង (Trieu Dinh Hong) (អាយុ៦៥ឆ្នាំ) សិប្បករ​នៅ​
ភូមិទ្រីខុក (Trieu Khuc) មានប្រភេទសិល្បៈប្រពៃណី សន្សឹមៗសាបរលាបទៅ ឬត្រូវកំឡាយ ប៉ុន្តែរបាំ
“ត្លុកវាយស្គរបោង” តែនៅរក្សាបានសភាពដើមដដែល។ រូបថត៖ រូបថត៖ យ៉ាងហ្វិ


របាំ “ត្លុកវាយស្គរបោង” ពិតជាម្ហូប “ពិសេសប្រចាំតំបន់” ជានិច្ចជាតម្លៃសិល្បៈស្មារតីមិនអាចកាត់ថ្លៃ
មាន​លក្ខណៈ​ជ​​នជាតិមិនត្រឹមសម្រាប់ថាំងឡុង-ហាណូយពាន់ឆ្នាំ នៅជាទូទាំងប្រទេសទៀតផង។
រូបថត៖ យ៉ាងហ្វី


ភូមិទ្រីខុក (Trieu Khuc) ជាភូមិមួយក្នុងចំណោមតិចភូមិ ដែលនៅរក្សាបានរបាំបូរាណនេះ។ សមាជិក
​ក្រុមរបាំ​ឲ្យដឹងថា មិនអៀនខ្មាសពេលលាបម្សៅ ពាក់សម្លៀកបំពាក់ក្លែងខ្លួនជាស្រ្តីភេទសម្តែង
“របាំម៉្ញិកម៉្ញក់” ពីព្រោះនេះជាការងាររួមរបស់ភូមិ។ អ្នកមានមុខស្រស់ថ្លា សិក្សាពូកែ ចរិយាល្អ... ទើប​
បានលោកតានៅក្នុងភូមិជ្រើសឲ្យចូលក្រុមរបាំ។ រូបថត៖ កុងដាត

 អត្ថបទ៖ កុង​ដាត  រូបថត៖ កុង​ដាត​ ថុង​ធៀន​ យ៉ាង​ហ្វី​
 


បណ្តាអត្ថបទបានផ្សាយ