28/03/2017 15:01 GMT+7 Email Print Like 0

ភាពរឹងមាំក្នុងទំនាក់ទំនងវៀតណាម – សឹង្ហបុរី

ក្នុងដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ តាំងពីថ្ងៃ២១ ដល់​ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី​សាធារណរដ្ឋសឹង្ហបុរី Lee Hsien Loong និង​ថ្នាក់ដឹក​នាំ​​វៀតណាម​បាន​ឯកភាព​​​ជំរុញ​ថែមទៀត​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ ក្នុងនោះ​​​ចាត់ទុក​​ការអភិវឌ្ឍន៍​​យ៉ាង​ខ្លាំង​ក្លា​​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ​និង​សេដ្ឋកិច្ច​គឺ​សរសរ​​រឹង​មាំ​ក្នុង​ទំនាក់ទំនង​ពិសេស​នេះ។

វៀតណាម​និង​សឹង្ហបុរី​គឺ​ប្រទេសទាំងពីរ​ស្ថិត​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​​និង​មាន​ទំនាក់ទំនង​យុទ្ធសាស្ត្រ។​​ នាសព្វថ្ងៃនេះ ប្រទេសសឹង្ហបុរី​គឺ​ប្រទេសមួយ​ដែល​មាន​​ដើមទុន​វិនិយោគ​ឈរ​លំដាប់​លេខ​បី​នៅប្រទេសវៀតណាម។ ទន្ទឹម​នឹង​នេះ ទំនាក់ទំនង​​​ក្នុងវិស័យ​នយោបាយ សន្តិភាព ការពារ​ជាតិ ទំនាក់ទំនង​ប្រជាជន​ទាំងពីរ...  ក៏​បាន​រីកចំរើន​យ៉ាង​ល្អប្រសើរ។

​ដោយបណ្តា​មូលដ្ឋាន​ខាង​លើ ក្នុងដំណើរទស្សនកិច្ច​លើកនេះ លោក​នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ Lee Hsien Loong និង​លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​ចាត់ទុក​ថា៖ ភាគីទាំងពីរ​​ត្រូវ​បង្កើន​ការ​កសាង​ក្តីជឿងជាក់​​យុទ្ធសាស្ត្រ ជំរុញ​សមារណហកម្ម​និងធ្វើ​ស៊ីជម្រៅថែមទៀត​នូវ​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​វៀតណាម - សឹង្ហបុរី។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ពិធីបដិសណ្ឋាកិច្ចលោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី Lee Hsien Loong និងភរិយា បានរៀបចំយ៉ាងមហោឡារិក
នៅវិមានប្រធានរដ្ឋ។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong មុនពេលចូលរួមក្នុងកិច្ចពិភាក្សា។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong អញ្ជើញចូលរួមក្នុងកិច្ចប្រជុំចង្អៀត។
។ រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម



លោកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជួបពិភាក្សាការងារ ។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈស្តីពីការអភិវឌ្ឍន៍គម្រោងតំបន់
ឧស្សាហកម្មនិងសេវាកម្មនៅខេត្តក្វាងទ្រី (Quang Tri) រវាងគណៈកម្មការប្រជាជនខេត្តក្វាងនិញ ( Quang Ninh)
និងសាជីវកម្មសម្ព័ន្ធក្រុមហ៊ុន Sembcorp Development និង Becamex។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong អញ្ជើញចូលរួមក្នុងសន្និសីទកាសែត។
រូបថត៖ ថុងញ៉ឹត  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

តាម​នោះ ភាគីទាំងពីរ​បាន​ជំរុញ បង្កើន​កិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យ​ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ នយោបាយ ទំនាក់ទំនង​នៃប្រជាជនទាំងពីរ ការបណ្តុះបណ្តាល​កម្មាភិបាល សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រ អប់រំ​ បច្ចេកវិទ្យា បរិស្ថាន,...  ក្នុងនោះ​សង្កត់​ធ្ងន់ ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លានៃទំនាក់ទំនង​សហប្រតិបត្តិាករ​ពាណិជ្ជកម្ម វិនិយោគនិង​សេដ្ឋកិច្ច​នៃ ប្រទេសទាំងពីរ​គឺ​សរសរ​ទ្រុង​រឹង​មាំ​​ចំពោះ​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​និងអះអាង​ការជំរុញ​​​បរិស្ថាន​​ធ្វើ​អាជីវកម្ម​ឲ្យ​ងាយស្រួល បង្កើន​ទំនាក់ទំនង​រវាង​សហគ្រាស។
 
ជាក់ស្តែង លោកនាយករដ្ឋមន្ត្រី Lee Hsien Loong បាន​សន្យា ប្រទេសសឹង្ហបុរី​បន្ត​ជួយបណ្តុះ​បណ្តាល​​កម្មាភិបាល​របស់​ប្រទេសវៀតណាម ជួយ​បណ្តា​សហគ្រាស​វៀតណាម​​ចូលរួម​យ៉ាង​សកម្ម​​ក្នុងទីផ្សារ​និង​បណ្តាញ​ផ្គត់​ផ្គង់​លើពិភពលោក ត្រួត​ពិនិត្យ​ការកសាង​តំបន់ឧស្សាហកម្ម​ប្រើប្រាស់​ដោយ​បច្ចេកវិទ្យា​ខ្ពស់ ជួយ​ឧបត្ថម្ភ​ប្រទេសវៀតណាម​ក្នុង​ការកសាង​ទីក្រុង​ឆ្លាតវៃ បញ្ជូន​បច្ចេកវិទ្យា​​ចូលក្នុងជីវភាព បង្កើនគុណភាព​ជីវភាព​រស់​នៅ​របស់​ប្រជាជន ក៏​ដូចជា​ចែករំលែក​បទពិសោធន៍ ជួយឧបត្ថម្ភ​ការ​ចាប់ផ្តើម​ការ​ធ្វើ​អាជីវកម្ម (start-up) នៅ​ប្រទេស​វៀត​ណាម​ ជាពិសេស​ក្នុងវិស័យវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ខិតជិត​ដល់​​ដើមទុន​វិនិយោគ​ពីបណ្តាមូលនិធិវិនិយោគ​ បង្កើន​សមត្ថភាព​គ្រប់គ្រង​សហគ្រាស តភ្ជាប់​រវាង​បណ្តាទីក្រុង​ធំៗនៃ​ប្រទេស​វៀតណាមដូចជា៖ ទីក្រុង​ហូជីមិញ (Ho Chi Minh) ដាណាំង (Da Nang) ជាមួយ​បណ្តា​ទីក្រុងធំៗនៃ​ប្រទេស​សឹង្ហបុរី


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋ
សឹង្ហបុរី Lee Hsien Loong ក្នុងឳកាសលោកនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី Lee Hsien Loong អញ្ជើញមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ រូបថត៖ ទ្រីយុង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី
Lee Hsien Loong ក្នុងឳកាសលោកនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី Lee Hsien Loong អញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅប្រទេសវៀតណាម។ រូបថត៖ ញ៉ានសាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីសាធារណរដ្ឋសឹង្ហបុរី Lee Hsien Loong ក្នុងឳកាសលោកនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី Lee Hsien Loong
អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។
រូបថត៖ ញ៉ានសាង  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានគណៈកម្មាការប្រជាជនទីក្រុងហូជីមិញ ង្វៀនថាញផុង (Nguyen Thanh Phong)
បានជួបសម្តែងការគួរសម លោកនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី Lee Hsien Loong។
រូបថត៖ ថាញវូ  – ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្នុងឳកាសនេះ លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc)  និង​លោក​នាយករដ្ឋមន្ត្រី​សឹង្ហបុរី​ Lee Hsien Loong ក៏បាន​ឯកភាព​រក្សា​ការ​ពិគ្រោះ​និង​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តាប្រទេស​ដែល​ជា​សមាជិក​ ASEAN ដើម្បី​កសាង ASEAN សាមគ្គីភាព សម្របសម្រួល សកម្ម ច្នៃប្រឌិត ពង្រឹង​តួនាទី​កណ្តាល​របស់ ASEAN ក្នុង​ការដោះស្រាយ​បណ្តា​បញ្ហា​ក្នុងតំបន់ ជាពិសេស​គឺ​បញ្ហា​សមុទ្រ​ខាង​កើត។
 
ប្រទេស​វៀតណាម​និង​ប្រទេសសឹង្ហបុរី​បាន​អះអាង​ តួនាទី​សំខាន់ៗ​របស់​សន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាព​និង​សេរី​​ផ្លូវទឹក​និង​អាកាសចរណ៍នៅ​សមុទ្រ​ខាង​កើត ដោះស្រាយ​បណ្តាជម្លោះ​ដោយ​សន្តិវិធី​និង​ផ្អែក​ទៅលើ​ច្បាប់អន្តរជាតិ ក្នុងនោះ​មាន​អនុសញ្ញាសមុទ្រ (UNCLOS) ឆ្នាំ១៩២៨ គោរព​ដំណើរ​ការទូត​និ​ងច្បាប់ មិន​ប្រើប្រាស់​និង​គំរាម​កំហែង​​ប្រើប្រាស់កម្លាំងអាវុធ អនុវត្តន៍​យ៉ាង​ពេញលេញ​សេចក្តីប្រកាសពីការ​ប្រព្រឹត្តិរបស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត DOC ជំរុញ​កសាង​គម្រោង COC គុណភាព​និង​ឆាប់ទទួល​បាន​​ក្រម​សិលធម៌ប្រព្រឹត្តិ​របស់​ភាគីនានានៅ​សមុទ្រ​ខាង​កើត COC./.



ប្រទេស​សឹង្ហបរី​គឺ​ជា​ដៃគូពាណិជ្ជកម្ម​ធំ​លេខ​បី​របស់​ប្រទេសវៀតណាម​ក្នុងតំបន់ ASEAN និង​លេខ​​ ៦ លើពិភពលោក។ តំលៃពាណិជ្ជកម្មទ្វេភាគី​ឆ្នាំ២០១៦ ទទួលបាន ៧១ ពាន់​លាន​ដុល្លារអាមេរិក។ ប្រទេសសឹង្ហបុរី​គឺ​វិនិយោគិន​បរទេស​ធំ​លេខបីនៅ​ប្រទេសវៀតណាម​​រួមមាន គម្រោងចំនួន ១៨០០ ដើមទុន​វិនិយោគ​​សរុបបាន​ចុះ​បញ្ជី​​ប្រហែល ៣៩ ពាន់លាន​ដុល្លារ​អាមេរិក។ បច្ចុប្ប​ន្ននេះ នៅ​ប្រទេស​វៀតណាម​​មាន​តំបន់ឧស្សាហកម្ម​វៀតណាម សឹង្ហបុរី​ចំនួន ៧ នេះ​បាន​ចាត់​ទុក​ដូចជា​និមិត្តរូប​ខ្លាំង​ក្លា​ក្នុងទំនាក់ទំនង​សេដ្ឋកិច្ច​រវាងប្រទេស​ទាំងពីរ។

 
 

ទីភ្នាក់ងារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

បណ្តាអត្ថបទបានផ្សាយ