08/06/2016 09:30 GMT+7 Email Print Like 0

ភាពរស់រវើកនៃពិធីបុណ្យវិថីហ្វេ

ក្នុងក្របខណ្ឌ Festival ហ្វេ ២០១៦ ក្នុង​ពីរថ្ងៃ គឺ​ថ្ងៃ១ខែ​ឧសភា និងថ្ងៃទី៣ ខែឧ​សភា នៅ​​តាម​វិថី​​សំខាន់​​របស់​ទីក្រុង​​ហ្វេ បាន​​ប្រព្រឹត្ត​ទៅ​ពិធីបុណ្យ​​​វិថី​ ក្រោម​ប្រធាន​​បទ “កេរ​​ដំណែល​​និង​សម្រស់​​វប្បធម៌” ដោយ​​មាន​ការចូល​រួម​​នៃក្រុម​សិល្បៈក្នុង និង​ក្រៅ​ប្រទេស​ដូច​​ជា​​៖ ក្រុម​​ម៉ោង​ស្រាយ​​​ថៃងី​​ហ្វេ ក្រុម​សៀក​វៀត​ណាម  ក្រុមតន្រ្តី​ប្រ​ពៃណី Chango Colombia ក្រុម​របាំ​រាជ​វាំង​​​កូរេ​ខាង​​​ត្បូង និង​ក្រុម Yosakoi ប្រពៃណី​ជប៉ុន​។ល។​

ក្នុងរដូវ Festival ឆ្នាំ​នេះ ចំនួនក្រុមអន្តរជាតិ​​ដែលមក​ចូលរួម​តិ​ច​​ជាង បើប្រៀប​ជាមួយ​​រដូវ Festival ឆ្នាំ​មុន​។ ភាព​​អវិជ្ជមាន​ ​នៃក្រុមសិល្បៈដែលល្បីឈ្មោះដូច​ជា៖ ក្រុមដើរជើងទោម​ប្រទេស​ប៊ែលហ្សិក ក្រុម​ជនជាតិ​ដើម​កំណើត​អូស្រ្តាលី​។ល។ បានធ្វើឲ្យបរិយាកាសនៃ​ពិធីបុណ្យមានការ​ធ្លាក់ចុះ​មួយ​កម្រិត​។ ប៉ុន្តែ បំពេញ​ចូល​បន្ថែម គឺមាន​វត្តមាន​ក្រុមសិល្បៈថ្មី​ដូចជា៖ ក្រុមរបាំ​រាជវាំងកូរ៉េខាងត្បូង និងក្រុមសិល្បៈ​ប្រពៃណីម៉ូងហ្គូ និង​ក្រុម​សិល្បៈក្វាង​ទុង(ចិន)។ល។បាននាំមកនូវ​លក្ខណៈថ្មី​សម្រាប់​វិធីបុណ្យវិថី​ឆ្នាំនេះ​។

តាមវិថី សិល្បករបានធ្វើរំជួយបរិយា​កាស នៃពិធីបុណ្យ ដោយ​បណ្តា​ឈុត​សម្តែង​សិល្បៈ​ប្រពៃណី​របស់​ជាតិ​ខ្លួន ធ្វើ​ឲ្យបរិយាកាស​ធ្លាប់តែ​ស្ងប់ស្ងាត់ របស់រាជ​ធានីហ្វេ ក្លាយជាមានភាពអ៊ូអរ​សប្បាយ​រីករាយ។ សម្រប​ជាមួយ​សូរតន្រ្តី​និង​ក្បាច់រាំ​រស់រវើក របស់ក្រុមសិល្បៈទាំងឡាយ រាប់រយភ្ញៀវទេសចរណ៍​ និងអ្នកក្រុង​ហ្វេ រំភើប​គាំ​ទ្រដើរតាម​វិថីរួម​ប្រាស្រ័យ​ ជាមួយសិល្បករ បង្កើតបានជាព្រឹត្តការណ៍​សម្រាប់​រដូវ Festival ហ្វេ 2016។


ភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់និងអ្នកក្រុងហ្វេសម្របខ្លួន ជាមួយបរិយាកាសនៃ ពិធីបុណ្យវិថី
នៅមណ្ឌលផ្លូវបែកជាបួនក្បាល​ស្ពានត្រាងតៀន។ រូបថត៖ ថាញយ៉ាង/កាសែតរូបភាពវៀតណាម


សិល្បករប្រពៃណីជប៉ុនសម្តែងតាមវិថីហ្វេ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

ក្រុមសិល្បករម៉ូងហ្គូ រួមក្តីសប្បាយតាមវិថី។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

លោកយាយម្នាក់នៅទីក្រុងហ្វេរំភើបរួមប្រាស្រ័យជាមួយក្រុមតន្រ្តីវិថី។
រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម


អ្នករបាំនៃក្រុមសិល្បៈក្វាងដុង(ចិន)ជាលើកដំបូងមានវត្តមានក្នុងពិធីបុណ្យវិថីនៅ Festival ហ្វេ។
រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម


អ្នកចម្រៀង Colombia បីនាក់ ជាមួយបទចម្រៀងពោរពេញដោយលក្ខណៈអាមេរិកឡាទីន។
រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម


សិល្បការិនីវៀតណាមបញ្ចេញសម្រស់ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីហ្វេ។
រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម


ក្រុមនារីវាយស្គរកូរ៉េខាងត្បូង។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

អ្នករបាំ Belly Dance ស្រស់ស្អាត់និងសិចស៊ី។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

ពិធីបុណ្យវិថីសំឡឹងពីលើចុះ។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

ឈុតសម្តែងពិសេសរបស់សិល្បករសហគមសៀកវៀតណាម។ រូបថត៖ថាញយ៉ាង/កាសែតរូបភាពវៀតណាម

សម្រស់ស្រស់ស្អាត់របស់សិល្បការិនីកូរ៉េខាងត្បូង។ រូបថត៖ថាញយ៉ាង/កាសែតរូបភាពវៀតណាម

ឈុតប្រគុំស្គររបស់ក្រុមម៉ោងសាយថៃងី។ រូបថត៖ថាញយ៉ាង/កាសែតរូបភាពវៀតណាម

កូនក្រមុំនិងកូនកំលោះហ្វេ ចៃដន្យបានសិល្បករជប៉ុនសម្តែងឈុតសាទរសុភមង្គលនៅលើវិថី។
រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម


ភ្ញៀវទេសចរណ៍និងអ្នកស្រុកហ្វេរីករាយធ្វើដំណើរតាមផ្លូវ ទទួលស្វាគមន៍ពិធីបុណ្យវិថី។ រូបថត៖ តឹតសើន/កាសែតរូបភាពវៀតណាម

 

អនុវត្ត៖ តឹតសើន ថាញយ៉ាង

បណ្តាអត្ថបទបានផ្សាយ