21/10/2015 09:40 GMT+7 Email Print Like 0

ព្រះ​មហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី​៖ វៀតណាម​ជាមិត្ត​ធំ អ្នក​ជិត​ខាង​ស្និទ្ធ​ស្នាល​របស់​ប្រ​ជា​ជន​កម្ពុជា​


ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី និងប្រធានរដ្ឋវៀតណាមលោក Truong Tan Sang
(រូបថត៖VGP)

តាមសេចក្ដី​អញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោកNguyen Phu Trong និងប្រធាន​រដ្ឋ​វៀត​ណាម លោក Truong Tan Sang ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​មក បំពេញ​ទស្សន​កិច្ច​នៅ​វៀត​ណាម ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែតុលាឆ្នាំ២០១៥។ នារសៀល​ថ្ងៃទី១៩ខែតុលាឆ្នាំ​២០១៥ នៅ​ទី​ក្រុង​Hue ភាគ​កណ្ដាល​វៀត​ណាម ប្រធាន​រដ្ឋវៀតណាម លោក Truong Tan Sang បាន​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហ​មុនី។ នៅទីនេះ លោក Truong Tan Sang បាន​អះអាង​ថា បក្ស​រដ្ឋ​និង​ប្រជាជន វៀត​ណាម​ជានិច្ច​កាល​គោរព និងផ្ដល់អាទិភាពដ៏ខ្ពស់បំផុត​ សំរាប់​ការពង្រឹង​និង ពង្រី​ក​ទំនាក់​ទំនង​មិត្តភាព​ជាប្រ​ពៃណី​និងកិច្ច​សហ​ប្រតិបតិ្ត​ការ​ដ៏ល្អ​ប្រសើរ​ ជា​មួយព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផលប្រយោជន៍​របស់​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិង​វឌ្ឍន​ភាព​ នៅតំបន់​និង​លើ ពិភពលោក​។​ព្រះមហាក្សត្រ នរោត្តម សីហមុនី​បាន​មាន​ព្រះបន្ទូល​ថា វៀតណាម​ជា​មិត្ត​ធំ ជាអ្នក​ជិត​ខាង​ដ៏ស្និទ្ធ​ស្នាល​របស់​ប្រជា​ជន​កម្ពុជា ហើយ​ប្រជាជន កម្ពុជា​វាយតំលៃខ្ពស់​ ចំពោះការគាំទ្រ​ជួយឧបត្ថម្ភដ៏ធំធេង​ និង​ថ្លៃថ្លាដែល​បក្ស រដ្ឋ និង​ប្រជាជនវៀតណាម បានលៃទុកសំរាប់ប្រជាជនកម្ពុជា​ក្នុងដំណាក់​កាល​អភិ​វឌ្ឍន៍​នានា។ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានអះអាងថា នឹង​បន្តពូនជ្រុំឲ្យ ចំណង​សាមគ្គីភាព ទំនាក់ទំនងមិត្តភាពស្មោះសរ​ កិច្ចសហ​ប្រតិបតិ្ត​ការដ៏ល្អ ប្រសើរ និងស្ថិតស្ថិរជាអមតៈរវាងប្រជាជាតិទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ