14/10/2016 10:08 GMT+7 Email Print Like 0

ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គត


មហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត

នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា នឹងមានការកាន់ទុករយៈពេល ១ ឆ្នាំពេញនៅទូទាំងប្រទេស បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គតនៅរសៀលថ្ងៃនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ ចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០១៦។ យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបាន ពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយនៅម៉ោង ៣៖៥២នាទីរសៀលថ្ងៃ​នេះ នៅឯមន្ទីរពេទ្យសិរីរាជ្យនៃទីក្រុងបាងកក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ