06/03/2017 10:38 GMT+7 Email Print Like 0

ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុវាយតំលៃខ្ពស់ការទទួលដ៏កក់ក្តៅនិងការគោរពរាបអាន


ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុវាយតំលៃខ្ពស់ការទទួលដ៏កក់ក្តៅ
និងការគោរពរាបអានដ៏ខ្ពង់ខ្ពសពីប្រជាជន Hue

នាយប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៧ រាជវង្សានុវង្សជប៉ុនបានរៀបចំសន្និសីទការសែតជូន​ដំណឹងអំពីដំណើរទស្សនកិច្ចរបស់ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​និងអគ្គ ​មហេសី មីឈីកុ នៅ Hue (ភាគកណ្ដាលវៀតណាម)។ នៅទីនេះ លោក Hatsuhisa Takashima លេខាធិការសារព័ត៌មាន និងជាអ្នកនាំពាក្យរបស់ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​​ បានជូនដំណឹងអំពីដំណើរទស្សនកិច្ចដ៏ល្អប្រសើររបស់ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​និងអគ្គ ​មហេសីនៅ Hue។

តាមលោក Hatsuhisa Takashima ថា៖ ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​និងអគ្គ ​មហេសី មី​ឈីកុ ពេញហឬទ័យយ៉ាងខ្លាំងចំពោះបណ្ដាសកម្មភាពនៅ​ទីក្រុង Hue។ ប្រការមួយដែលបានព្រះ​ចៅ​អធិរាជ​ជប៉ុន អាគី​ហ៊ី​តុ​និងអគ្គមហេសីចាប់អារម្មណ៍បំផុតគឺការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងគោរពរាប់​អានរបស់រដ្ឋអំណាចនិងប្រជាជន​ ខេត្ត Thua Thien – Hue ចំពោះ​គណៈប្រតិភូ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ