29/04/2016 10:00 GMT+7 Email Print Like 0

ព្រឹទ្ធសភារុស្ស៊ីអនុម័តលើ FTA រវាង EAEC ជាមួយវៀតណាម


ព្រឹទ្ធសភារុស្ស៊ីអនុម័តលើ FTA រវាង EAEC ជាមួយវៀតណាម

នាថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៦ ព្រឹទ្ធសភារុស្ស៊ីបានអនុម័តលើកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរី (FTA) រវាង សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប ( EAEC) ជាមួយវៀតណាម។ មុន​នោះ ឌុយ​ម៉ា​ជាតិ​រុស្ស៊ី ក៏បាន​អនុម័ត​ទៅលើកិ​ច្ច​ព្រម​ព្រៀង​នេះ​ហើយ​។ ដូច្នេះ​កិច្ចព្រមព្រៀងនេះ នៅរង់ចាំប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចុះហត្ថលេខា​ដើម្បី​ចូល​ជា​ធរមាន​តែប៉ុណ្ណោះ។

​នេះគឺជាលើកដំបូង ចាប់ពីពេលបង្កើតមក EAEC (រួមមាន៖រុស្ស៊ី បែឡារូសកាហ្សាក់​ស្តង់  អាមេនី គីហ្សីស្តាន ) បាន​ចុះហត្ថ​លេខា​ FTA ជាមួយដៃគូសេដ្ឋកិច្ច​កិច្ចបរ​ទេស។ មុននោះ តាមប្រធានគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លោក Viktor Khristenko ថា៖  FTA ជាមួយវៀតណាមបានលើកលែងពន្ធចំពោះ៨៨% មុខ​ទំនិញ​ពាណិជ្ជកម្ម នា​បច្ចុប្បន្ន​រវាង EAEC និង​វៀត​ណាម។ នាបច្ចុប្បន្ន ទំហំពាណិជ្ជ​កម្ម​រវាងបណ្ដាប្រទេស​ជាសមាជិក EAEC ជាមួយ​វៀត​ណាម កំពុងស្ថិតនៅកំរិតទាប ប្រហែល ៤ពាន់លានដុល្លារអាមេរិក​តែប៉ុណ្ណោះ។ ដូច្នេះ ការចុះហត្ថលេខា FTAអាច​​ជំរុញតំលៃ​ប្រាក់ពាណិជ្ជកម្ម​ឡើង​កំរិត ១០ពាន់​លាន​ដុល្លារ​អាមេរិក​/ឆ្នាំ នាឆ្នាំ ២០២០៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ