16/06/2015 11:10 GMT+7 Email Print Like 0

ព្យុងយ៉ាងបាញ់កាំជ្រួចចំនួន ៣ គ្រាប់តម្រង់ទៅលើតំបន់សមុទ្រភាគខាងកើត


ព្យុងយ៉ាងបាញ់កាំជ្រួចចំនួន ៣ គ្រាប់តម្រង់ទៅលើតំបន់សមុទ្រភាគខាងកើត (Image: tuoitre.vn/AFP)

ក្រុមប្រឹក្សារប្រធាន​សេនាធិការកង​ទ័ពចម្រុះ​កូរ៉េខាង​ត្បូង (JCS)​បានឲ្យដឹង​ថា៖ នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១៥​សាធារណៈ​រដ្ឋប្រជាធិបតេយ្យ​ប្រជាមា​និត​កូរ៉េបាន​បាញ់កាំជ្រួច​ចំនួន ៣ គ្រាប់​ទៅលើតំបន់​សមុទ្រ​ខាង​កើត។ ការ​បាញ់​កាំជ្រួច​នេះត្រូវ​បានដំណើរ​ការនៅ​ទីរួម​ស្រុក Wonsan នៅតំបន់​ខ្សែព្រំដែន​ប៉ែក​ខាងកើត​រវាងកូរ៉េ​ទាំង ២ ភាគ។ ក្នុង​សេចក្តី​ថ្លែងការ​មួយ  JCS បានលើក​ច្បាស់​ថា៖ កងទ័ពកូរ៉េ​ខាងត្បូងកំពុង​តាមដាន​យ៉ាងម៉ត់​ចត់​រាល់​ទង្វើ​របស់ ស.ប.ប.ក. និងត្រៀម​ខ្លួនជា​ស្រេច​ប្រយុទ្ធ។ ភាគីព្យុងយ៉ាងមិន​ទាន់បញ្ចេញ​ការអត​ត្តាធិប្បាយ​ណាមួយ​ឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ