13/02/2016 13:12 GMT+7 Email Print Like 0

ព្យុងយ៉ាងបញ្ជាកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកូរ៉េខាងត្បូង


ព្យុងយ៉ាងបញ្ជាកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកូរ៉េខាងត្បូង

បន្ទាប់ពីការបញ្ជាឲ្យពលរដ្ឋរបស់កូរ៉េខាងត្បូងចាកចេញពី មណ្ឌល​ឧស្សាហកម្ម Kaesong ទាំងអស់ នាថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៦ ព្យុងយ៉ាង​ក៏បាន ប្រកាសកាត់​ផ្តាច់ទំនាក់​ទំនងយោធា ជាមួយកូរ៉េខាងត្បូង រួមទាំង​កាណាល់​ទំនាក់​ទំន​ង​រវាង​កូរ៉េទាំងពីរនៅ ភូមិឈប់បាញ់ប៉ានមុនហ្សេមផងដែរ។ កាយវិការ​របស់សាធារណ​រដ្ឋប្រ​ជាធិបតេយ្យ​ប្រជាមា​និត​កូរ៉េ ត្រូវបាននាំចេញមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង​ប្រកាស​បញ្ឈប់​ទាំង​ស្រុង​សកម្មភាព​នៅ មណ្ឌល​ឧស្សាហកម្ម Kaesong ជាទីកន្លែង ត្រូវ​បាន​ចាត់​ទុក​ជានិមិត្ត​រូប​ចុង​ក្រោយ ​នៃ​ដំណើរ​ការ​សម្រប​សម្រួល​អន្ត​រកូរ៉េ

​ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត កងទ័ពកូរ៉េខាងត្បូង​ ទទួលបាន​បញ្ជា​ថាត្រៀម​ការប្រយុទ្ធ​ជាស្រេច​ និងឃ្លាំ​មើលរាល់​បំរ៉ែបំ​រួល​ របស់កងទ័ព​សាធារណរដ្ឋ​​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ សំដៅការពារនិង​តបតវិញ សកម្មភាព​បង្ក​រឿង​ហេតុ​របស់ព្យុង​យ៉ាង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ