03/01/2017 10:01 GMT+7 Email Print Like 0

ពិភពលោកទទួលស្វាគមន៍ឆ្នាំសកល២០១៧ក្នុងក្ដីសង្ឃឹមអំពីសន្តិភាព


ពិធីបាញ់កាំជ្រួចផ្ការចម្រុះពណ៌នៅទីក្រុង Sydney (រូបថត៖Getty)

ឆ្នាំសកល ២០១៧ បានមកដល់លើទូទាំងពិភពលោកក្នុងបរិយាកាសអ៊ូអរសប្បាយនៃពិធីជប់លៀងពោរពេញទៅដោយបទភ្លេងនិងពន្លឺ ព្រមទាំងពិធីបាញ់កាំជ្រួចផ្ការដ៏ត្រចះត្រចង់។មនុស្សចំនួន២លាននាក់បានរាប់ថយ
ក្រោយហើយទស្សនារូបភាពរបស់គ្រាប់បាល់គ្រីស្តាល់ធំសម្បើមត្រូវបានទម្លាក់នៅទីលាន Times នៅទី​ក្រុង​ញូវ​យ៉ក​ ប្រទេសអាមេរិក នាវេលាម៉ោង០តាមម៉ោងតំបន់។ ប៉ូលីសចំនួន៧ពាន់នាក់និងរថយន្តដឹកខ្សាច់រាប់សិបគ្រឿងត្រូវបានដាក់ពង្រាយសំដៅធានាសន្តិសុខសំរាប់ពិធីទទួលស្វាគមន៍ឆ្នាំសកលនៅទីលាន Times ផងដែរ។ 

ប្រទេសអាស៊ីនានាដូចជាសឹង្ហបុរី ចិន ហ្វីលីពីន ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ជាដើមបានរៀបចំពិធីបាញ់កាំជ្រួចផ្កាគួរឲ្យចាប់អារម្មណ៍ក្នុងរាត្រីចូលឆ្នាំសកល។ ជាទីក្រុងមួយក្នុងចំណោមទីក្រុមធំៗលើពិភពលោកដែលទទួលឆ្នាំ​សកល​ជាដំបូងនោះ គិតតាំងពីច្រើនឆ្នាំកន្លងមក ពិធីបាញ់កាំជ្រួចផ្កាចម្រុះពណ៌និងពោរពេញទៅដោយលក្ខណៈសិល្បៈនៅតំនប់កំពង់ផែនិងល្ខោនអូប៉េរ៉ាក្រុង Sydney ប្រទេសអូស្ត្រាលីបានក្លាយទៅជាមុខម្ហូបអាហារខាងស្មារតីដែលមិនអាចខ្វះបានចំពោះប្រជាជនទីក្រុងនិងភ្ញៀវទេសចរអន្តរជាតិ។ពិធីបាញ់កាំជ្រួចផ្កាឆ្នាំនេះនៅ​ទីក្រុង​ Sydney ត្រូវបានវាយតំលៃថា ជាពិធីស្អាតអស្ចារ្យបំផុតតាំងពីមុនមក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ