13/04/2017 10:08 GMT+7 Email Print Like 0

ពិព័រណ៍ “Hoang Sa Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ត”

នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅទីរួមខេត្ត Cat Tien មន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Lam Dong ប៉ែកខាងត្បូងវៀតណាមបានប្រារព្ធឡើងពិព័រណ៍ “Hoang Sa Truong Sa របស់វៀតណាម-ភស្តុតាងប្រវត្តិសាស្ត្រនិង​គតិយុត្ត​”។ នេះជាលើកដំបូងដែលប្រជាជនគ្រប់ស្រទាប់ សិស្សានុសិស្ស កម្មាភិបាលនិងយុទ្ធជននៅតំបន់នេះ​បាន​ទស្សនាឯកសារបុរាណ ផែនទីនិងភស្តុតាងប្រវត្តិសាស្ត្រដែលមិនអាចបដិសេធបានអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ ពិព័រណ៍នេះក៏បានបង្ហាញនូវស្មារតីតស៊ូ យ៉ាងដាច់ខាតដោយសន្តិវិធីរបស់វៀតណាមសំដៅអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរនេះផង​ដែរ​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ