09/10/2014 15:06 GMT+7 Email Print Like 0

ពិធីអាពាហ៍ពិពាហ៍របស់ប្រជាជនខ្មែរណាមបូ

ចំពោះប្រជាជនខ្មែរណាមបូ ពិធីអាពាហ៍ពិពាហ៍ គឺជាពីធិមួយ
តភ្ជាប់រវាងវង្សត្រកូល និងទំនៀមទំលាប់របស់សហគមន៍ខ្មែរ
ណាមបូ។ នេះក៏ជាមួយក្នុងបណ្តាស្នាមពិសេស ដែលបង្ហាញ
អំពីអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ។

ពិធីអាពាហ៍ពិពាហ៍រវាងកូនកម្លោះយ៉ាញ់ចិន្តា និងកូនក្រមុំផាន
ធីយៀមទ្រីញ(ស្រុកមីសៀន ខេត្តសុកត្រាំង) បានរៀបចំ
ឡើង នាពេលថ្មីៗនេះ តាមទំនៀមទំលាប់ជាប្រពៃណីរបស់
ជនជាតិខ្មែរណាមបូ។

 
«
         ប្រជាជនខ្មែរណាមបូមានចំនួន
ជាងមួយលាននាក់ ដែលរស់នៅ
ខេត្តសុកត្រាំង ខេត្តវិញឡុង ខេត្តត្រា
វិញ ខេត្តកឹនធើ ខេត្តគៀនយ៉ាង ខេត្តអានយ៉ាង។ នេះគឺជាពូជសាសន៍
មួយ ដែលមានប្រជាជនច្រើនបំផុត
ក្នុងក្រុម មន-ខ្មែរស្ថិតក្នុងប្រព័ន្ធភាសា
អាស៊ីខាងត្បូង។

                                        »

មុនពេលរៀបចំពិធីអាពាហ៍ពិពាហ៍ កួ្រសារកូនកម្លោះយ៉ាញ់ចិន្តា និង
កូនក្រមុំផានធីយៀមទ្រីញ បានរៀបចំពិធីចូលចែចូវ និងពិធីចូល
ស្ដីដណ្តឹង។

ក្នុងពិធីចូលចែចូវ ខាងប្រុសជ្រើសរើសអ្នកមានកិត្យានុភាពដ៏ខ្ពង់ខ្ពស់
ក្នុងភូមិ ឬស្រុក (គេធ្លាប់ហៅអាចារ្យកាន់ពេលា) ទៅផ្ទះខាងស្រី ដើម្បី
ភ្ជាប់ពាក្យ និងស្វែងយល់ថ្ងៃរៀបចំពិធីអាពាហ៍ពិពាហ៍។


បន្ទាប់មកគឺពិធីស្ដីដណ្តឹង គ្រួសារទាំងសងខាង ជូនដំណឹងដល់
សាច់ញាតិ និងអ្នក
ជិតខាងដឹងថា៖ ពួកគេបានក្លាយជាដន្លងនិងគ្នា
ហើយ។

.
ពិធីអាពាហ៍ពិពាហ៍អូសបន្លាយរយៈ ៣ថ្ងៃ នៅគេហដ្ឋានខាងស្រី។ ក្នុងពិធីនេះកូនក្រមុំនិងកូនកម្លោះសុទ្ធ
តែពាក់ខោអាវប្រពៃណីតែប៉ុណ្ណោះ​។ 
កូនក្រមុំស្លៀកសំពត់ហូពណ៌ស្វាយចាស់ ឬពណ៌ផ្កាឈូក ពាក់អាវ
បំពង់ពណ៌
ក្រហមជាំ ពានាស្បៃ​ ហើយពាក់កុដ។ ចំណែកកូនកម្លោះស្លៀកសារុង និងពាក់អាវខ្លីពណ៌
ក្រហម
ត្រង់ឆែកពីខាងមុខ បិទលេវជាដើម។

ថ្ងៃទី១ កូនកម្លោះពឹងពាក់ពួកម៉ាករបស់គាត់មកផ្ទះកូនក្រមុំ ដើម្បីធ្វើរោងការ និង​រៀបចំ​គេហដ្ឋានកូនក្រមុំ
អោយមានសណ្តាប់ធ្នាប់និងអនាម័យ។ ដោយឡែកឱពុកនិងម្តាយរបស់កូនកម្លោះពឹង​ពាក់​យុវជនពីរនាក់ ដែលនៅលីវ
ទៅបេះផ្កាស្លា (ប្រជាជនខ្មែរធ្លាប់ហៅផ្កាមាស ផ្កាប្រាក់) ហើយ​បែងចែក​ផ្កាស្លា​នេះជាបីបាច់។
បាច់ទី១
មានអត្ថន័យសងគុណឱពុក បាច់ទី២សងគុណម្តាយ បាច់ទី៣សងគុណ​បងប្រុសបងស្រី។


ខាងប្រុសនាំយកគ្រឿងបណ្តាការទៅផ្ទះខាងស្រី ដើម្បីរៀបចំពិធីមង្គលការ។

គ្រឿងសំណែនជីដូនជីតាក្នុងពិធីបណ្យអាពាហ៍ពិពាហ៍។

ពិធីការផ្គុំដៃទ្រដាវ​ (ក្នុងរូបថតគឺពិធីការផ្តុំដែទ្រកាំបិទក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនកម្លោះយ៉ាញ់ចិន្តា)ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ ក្នុងគោលបំណងជានិមិត្តរូបការពារគ្រួសាររបស់គូស្វាមីភរិយាថ្មី។
 

កូនកម្លោះយ៉ាញ់ចិន្តានិងកូនក្រមុំផានធីយៀមទ្រីញ កំពុងបានអាចារ្យកាន់ពេលា(អ្នកមានកិត្យានុភាព
ក្នុងតំបន់)ណែនាំពិធីការ
ផ្សេងៗ
ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្លួន។

ឱពុកម្តាយរបស់កូនក្រមុំទទួលគ្រឿងបណ្តាការ ដែលខាងកម្លោះនាំមក នាថ្ងៃទី២នៃពិធីអាពាហ៍ពិពាហ៍។

អាចារ្យកាន់ពេលាកំពុងរៀបចំពិធីកាត់ផ្កាស្លា។

ផ្កាស្លាត្រូវបានចងជា៣បាច់៖ បាច់ទី១មានអត្ថន័យសងគុណឱពុក បាច់ទី២ដើម្បីសងគុណ

ម្តាយ បាច់ទី៣ដើម្បីសងគុណបងប្រុសបងស្រី។

អាចារ្យកាន់ពេលាបាចផ្កាស្លាលើកូនកម្លោះនិងកូនក្រមុំ ដើម្បីជូនពរឲ្យគូស្វាមីភរិយា។

ក្នុងពិធីចងដៃ៖ សាច់ញាតិខាងកូនកម្លោះចងដៃស្ដាំអោយកូនក្រមុំ ហើយសាច់ញាតិខាងកូនក្រមុំចងដៃឆ្វេងអោយ
កូនកម្លោះនេះជាពិធីមួយក្នុងបណ្តាទំនៀមទំលាប់ប្រពៃណី របស់ជនជាតិខ្មែរក្នុងពិធីរៀបអាពាហ៍ពិពាហ៍។

កូនកម្លោះរៀបចំគ្រឿងបណ្តាការ ដើម្បីនាំយក​ទៅផ្ទះកូនក្រមុំ។ ពិធីកាត់ផ្កាស្លាត្រូវបានគេចាត់ទុកថាជាពិធី
ដ៏សំខាន់ជាពិធីស្នូល ដែល
អនុញាត្តិអោយគូស្នេហ៍ក្លាយជាគូស្វាមីភរិយា។ ពិធីនេះត្រូវបានជនជាតិខ្មែរ
ហៅថា៖ “​ពិធីកាត់ខាន់​ស្លា។ក្នុងពិធីកាត់ផ្កាស្លា អាចារ្យកាន់
ពេលាប្រគល់ បាច់ទី១ទៅកូនកម្លោះឲ្យកូន
ក្រមុំ បាច់ទី២ជូនដល់ម្តាយរបស់កូនក្រមុំ ដើម្បីថ្លែងគុណចំពោះការបង្កើត
និងចិញ្ចឹមបីបាច់ថែរក្សាកូនក្រមុំ 
បាច់ទី៣ ជូនដល់ប្អូនរបស់កូនក្រមុំ
 ដើម្បីអរគុណប្អូនបានជួយភរីយារបស់ខ្លួន។

នៅថ្ងៃទី២លោកអាចារ្យកាន់ពេលាប្រាប់ឱពុកម្តាយ និងសាច់ញាតិខាងក្រោយពីទាំងសងខាងបាននិយាយ
ជាមួយគ្នារួចហើយ ទើបធ្វើពិធី​សែន​​ក្នុងសំឡេងភ្លេងក្រុង​ពាលីប្រពៃណី​។

ថ្ងៃទី៣ ពិធីសែនព្រះអាទិត្យបានរៀបចំឡើងនៅពេលព្រឹក បន្ទាប់មកគឺ ពិធីចងដៃ។ គេប្រើអំបោះពណ៌ផ្កា
ឈូកចងដៃកូនកម្លោះនិងកូនក្រមុំ ជានិមិត្តរូបតំណាងអោយក្ដីស្រលាញ់របស់គូស្វាមីភរិយា បានស្ថិរស្ថេរ
ជាអមតៈ។ ក្រោយពិធីចងដៃ កូនកម្លោះនិងកូនក្រមុំចូលបន្ទប់ផ្សំដំណេក។

បច្ចុប្បន្ននេះ ដោយសារការផ្លាស់ប្តូរវប្បធម៌ និងការងារពលកម្មបង្កបង្កើនផលម្ល៉ោះហើយបណ្តាពិធីការនា
នា ក្នុង​ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិខ្មែរ
 ក៏មានការប្រែប្រួលផងដែរ ប៉ុន្តែលើមូលដ្ឋាន ពិធីនេះ នៅតែ
រក្សាបានវប្បធម៌​ប្រពៃណី។ នេះគឺជាមួយក្នុងបណ្តាតំលៃបេតិកភណ្ឌវប្បធម៌អរូបី ដូច្នេះត្រូវមានវិធានការ
​អភិរក្ស និងពង្រីកប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកក្នុងការកសាងខឿន​វប្បធម៌វៀតណាមមួយ
កាន់តែជឿនលឿន ពោរពេញដោយអត្តសញ្ញាណរបស់ជនជាតិ៕

                                                                                
អត្ថបទ៖ង្វៀនអាញ់ រូបថត៖យុយខឿង



 


 


បណ្តាអត្ថបទបានផ្សាយ