15/06/2015 09:56 GMT+7 Email Print Like 0

ពិធីលើកដំកើងចៅស្លូតរបស់លោកអ៊ុំហូទូទាំងប្រទេសលើកទី៨


ឈូតសំដែងសិល្បៈចាប់ផ្ដើមពិធីលើកដម្កើង
នាយប់ថ្ងៃ១៣  ខែមិថុនា ឆ្នាំ២០១៥ ពិធីលើកដម្កើងចៅស្លូតរបស់លោកអ៊ុំហូទូទាំង ប្រទេសលើកទី៨​ឆ្នាំ​២០១៥​ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូរបស់វៀតណាមដោយមានការចូលរួមរបស់តំណាង២៨២នាក់ដែលជាគំរូក្នុងចំណោមចៅស្លូតរបស់លោកអ៊ុំហូរាប់លាននាក់នៅទូទាំងប្រទេស។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា កុមារគឺជាម្ចាស់អនាគតរបស់ប្រទេសជាតិ ហើយមានគោលបំណងថា តំណាងកុមារនានាដែលមានកិត្តិយសទទួលបានប្រសិទ្ធនាមចៅស្លូតរបស់លោកអ៊ុំហូ បន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហាត់ពត់លត់ដំ អនុវត្តឲ្យបានល្អជាងទៀតនូវពាក្យ ទូន្មាន៥ប្រការរបស់លោកអ៊ុំហូ រួមជាមួយកុមានៅទូទាំងប្រទេសទទួលបន្តនិង ពង្រីកប្រពៃណីបដិវត្តន៍របស់ជំនាន់មុនៗ កសាងប្រទេសជាតិកាន់តែខ្លាំងមាំមួន ពី១ថ្ងៃទៅ១ថ្ងៃ។ លោកប្រធានរដ្ឋបានឲ្យថែមទៀតថា៖


“ខ្ញុំស្នើរឲ្យគណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បណ្ដាស្ថាប័ន ផ្នែកឪពុកម្ដាយ លោកគ្រូអ្នកគ្រូ យកចិត្តទុកដាក់ជាច្រើនថែមទៀតដល់ការងារការពារ ថែទាំនិងអប់រំកុមារ បង្កើតបរិយាកាស បង្កលក្ខណៈសំ​រាប់​ចៅ​ៗសិក្សារៀនសូត្រ លេងកំសាន្ត ហាត់ពត់លត់ដំនិងសកម្មចូលរួមសកម្មភាពសង្គមនានាព្រមទាំងអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌និងរបៀបរស់នៅសំរាប់ជំនាន់យុវវ័យ ទប់ស្កាត់ រុញថយក្រោយភាពអសកម្មក្នុង​យុវ​ជននិងកុមារជំទង់​ផងដែរ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ