17/11/2015 08:48 GMT+7 Email Print Like 0

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥បាន​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុង​ហាណូយ​


ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៥នៅទីក្រុងហាណូយ

នាយប់ថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ​២០១៥ នៅទីក្រុងហាណូយ គណៈកម្មាធិការសុវត្ថិភាព​ចរាចរណ៍ជាតិវៀតណាម បាន​រៀប​ចំ​ពិធី​រំលឹក​វិញ្ញាណក័្ខន្ធ ជនរង​គ្រោះដោយគ្រោះ​ថ្នាក់ចរាចរណ៍ឆ្នាំ២០១៥ ដោយមានខ្លឹមសារ៖ “រំលឹកវិញ្ញាណក័្ខន្ធ ជន​បាត់​បង់​ជីវិត​ -ដើម្បីអ្នកនៅរស់”។ ថ្លែងមតិនៅក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ប្រធាន​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍ជាតិ បានមានប្រសាសន៍​ថា៖ “សូមសម្តែង​នូវទឹក​ចិត្ដ​អាណិត​អាសូរ​និង​សោក​ស្តាយ​ចំ ពោះជនរងគ្រោះដោយគ្រោះ​ថ្នាក់​ចរាចរណ៍​តាមរយៈ​សកម្មភាព​ជាក់​ស្តែង​និង​ម្ចាស់​ការគោរព​រាល់​ការ​កំណត់​របស់​ច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍។ រួមគ្នាអនុវត្តល្អសកម្មភាពនេះ គឺសម្តែងមនោ សញ្ចេតនា ការ​សោក​ស្តាយ​ ចំពោះជនអភ័ព្វ ដើម្បីកសាងបរិយាកាសចរាចរណ៍ សុវត្ថិភាព​នៅវៀតណាម ការពារជីវិត​របស់ខ្លួន របស់​គ្រួសារ មិត្ត​ភក្តិ សាច់ញាត្តិនិងជនរួមជាតិ​របស់ខ្លួន។ ដើម្បីសុភមង្គលរបស់មនុស្សគ្រប់​រូប និង​ដើម្បី​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​និរន្តភាព”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ