28/04/2015 14:27 GMT+7 Email Print Like 0

ពិធីរំលឹកទិវាបុណ្យ៣០ខែមេសានៅប្រទេសអាល់ហ្សេរី


ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថតៈ Thanh Bình/Vietnam+)

ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអាល់ហ្សេរី នាថ្ងៃទី២៦ខែមេសាឆ្នាំ​២០១៥  បាន​រៀប​ចំ​សន្និសីទ​កាសែត​​រំលឹកខួប​លើកទី​៤០ ​នៃទិវារំដោះភាគ​ខាងត្បូង ឯក​ភាពប្រទេសជាតិ (ថ្ងៃទី៣០ខែមេសាឆ្នាំ​១៩៧៥​-​ថ្ងៃ​ទី៣០ខែមេសាឆ្នាំ​២០១៥)។ ឆ្លើត​សម្ភាស​ន៍ របស់​អ្នកកា​សែត​អាល់​ហេ្សរី ឯក​អគ្គ​រដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅ​អាល​ហ្សេរី លោក Vu The Hiep បាន​ឲ្យដឹង​ថា ជ័យ​ជំនះទី៣០ខែមេសាឆ្នាំ​១០៧៥ ជាព្រឹត្តិ​ការណ៍ សម្រេច​កំណត់​នៃការតស៊ូប្រយុទ្ធ​ប្រឆាំងចក្រព័ត្តិ​អាមេរិក សង្គ្រោះ​ប្រទេស​ជាតិ​ដែល អូស​បន្លាយ​រយៈ​ពេល​២១​ឆ្នាំ របស់ប្រជាជនវៀតណាម។ ក្រោយរយៈ​ពេល​៤០​ឆ្នាំ ក្រោម​ការដឹក​នាំរបស់​បក្ស ពីប្រ​ទេស​អន​ខ្សោយ​រងការ​បំផ្លាញ់​ដោយ​សង្គ្រាម  វៀតណាមបាន​ក្លាយទៅជាប្រទេស​សន្តិភាព ស្ថិរភាព ហើយកំពុង​ជម្រុញ ឧស្សាហ​ភាវូបនីយកម្ម​ និងទំនើប​ភាវូបនីយ​កម្ម មាន​តួនាទីនិង​កិត្យានុ​ភាពកាន់ តែ​កើន​ឡើង​ក្នុង​តំបន់​និង​អន្តរ​ជាតិ។ លោកឯកអគ្គរដ្ឋទូត​បានអះអាងថា ទទួល​បានលទ្ធផលពោលខាង​លើ គឺដោយ​សារ​ការ​គាំទ្រ សាមគ្គី​ភាព និងការ​ជួយ​ឧប​ត្ថម្ភពីមិត្តភក្តិ ប្រជាជន បណ្តាកម្លាំងស្រឡាញ់សន្តិភាព ក្នុងនោះមានប្រជាជន អាលហ្សេរីចំពោះបុព្វបទបដិវត្តន៍ របស់ប្រជាជនវៀតណាម៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ