12/08/2017 12:18 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននៅឡាវនិងកម្ពុជា


 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតអាស៊ាននៅឡាវនិងកម្ពុជា

នាព្រឹកថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅរាជធានី ភ្នំ​ពេញ ព្រះរាជាណាចក្រ កម្ពុជា ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា បានរៀបចំពិធី​ បង្ហូតទង់ជាតិសាមគម​ បណ្ដាប្រ​ជាជាតិ​អាស៊ាន ក្នុង​ឱកាស​រំលឹកខួប​អនុស្សាវរីយ៍​លើ​ក​ទី​៥០ ទិវាប​ង្កើតអង្គការនេះ (ថ្ងៃទី៨ ខែសីហា)។ ​អញ្ជើញចូល​រួមពិធីមាន ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ លោក Thach Du រួមជាមួយ​ឯកអគ្គរដ្ឋទូត​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងៗ​ទៀត តំណាង​បណ្ដា​ស្ថាប័នការទូតប្រចាំ​នៅកម្ពុជា ផងដែរ​។ នាព្រឹកថ្ងៃដ​ដែល នៅរ​ដ្ឋ​ធានី​ រៀ​ងច័ន្ទ ឡាវ បានប្រារព្ធឡើងពិធីរំលឹ​កខួបអនុស្សា​វរីយ៍លើកទី ៥០ ទិវាបង្កើត​អាស៊ាន និងលើក​ទី ២០ ទិវាឡាវ​ចូល​រួមជាផ្លូវ​ការ​ក្នុងអាស៊ាន (ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩៩៧​ - ថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ ២០១៧)។ ថ្លែង​មតិ​នៅពិធីទាំង​នេះ រដ្ឋ​មន្ត្រីការ​បរទេសឡាវ លោក Komm​asith រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​​អន្តរជាតិ​ លោក ប្រាក់ សុខុ​ន បានសង្កត់ធ្ងន់ថា៖ ​ក្នុងអំឡុង​ ៥០​ ឆ្នាំ កន្លងទៅ ទោះបីជាឆ្លងកាត់​ការ​លំបាក​សាក​ល្បង​ជាច្រើន​ក្តី ប៉ុន្តែ អា​ស៊ាននៅ អភិវឌ្ឍន៍រឹង​មាំជាជំ​ហានៗ ហើយ​ទទួល​បាន​ស្នាដៃលេច​ធ្លោ ក្លាយ​​ទៅជាអង្គការ ផ្សាភ្ជាប់​រវាង​ប្រទេសនានា ក្នុងតំបន់​និង​សហគមន៍​អន្តរជាតិ​ទទួល​ស្គាល់​៕ 
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ