29/06/2017 12:23 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា


 ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧​ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានី ភ្នំ ពេញ គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) កាន់អំណាចបានរៀបចំដ៏មហោឡារឹក ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃកំណើត​គណបក្ស (ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២៩៥១- ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០១៧​) ដោយមាន​ការចូលរួម​របស់រួម​និងសមាជិក​សមាជិកា​ប្រមាណ​ ២ ​ម៉ឺននាក់។ នៅក្នុងពិធីនេះ ប្រធាន គណបក្សប្រជាជ​នកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងសុន្ទរ​កថា ដែល​បានលើកច្បាស់ថា៖ ក្នុងអំ​ឡុង ៦៦ ឆ្នាំកន្លងទៅ ប្រទេស​កម្ពុជាបាន​ឆ្លង​កាត់​ដំណាក់​កាលប្រវត្តិសាស្ត្រ ដែលធ្លាប់មានភាពត្រចះត្រចង់ផង​និង​ការលំបាកគ្រោះថ្នាក់ផង​។ ទោះបីជាក្នុង​ស្ថានភាព​​ណាក៏ដោយ CPP នៅរក្សា​រគោលដៅនិ​ងឧត្តមគតិ​របស់ខ្លួន​គឺរួមដំណើរ​ជាមួយ​ប្រជាជន​ខំប្រឹងប្រែង​អស់​ពី កំលាំងកាយចិត្តដើម្បីជំនះពុះពារលើ​ឧបសគ្គនិង ពលីកម្មដើម្បីប្រទេសកម្ពុ​ជាឯករាជ្យ​សន្តិភាពសេរី ភាពប្រ​ជាធិបតេយ្យ​អព្យាក្រឹតនិងអភិវឌ្ឍន៍សង្គមមួ​យ។ តាមប្រធានគណប​ក្ស CPP សម្តេចតេជោ​ ហ៊ុន សែន ថា៖ ការ​បោះឆ្នោ​តក្រុមប្រឹក្សាឃុំសង្កាត់អាណិត្តទី ៤ កន្លងទៅបាន​ប្រព្រឹត្តទៅក្នុង​បរិយាកាស​នយោបាយ​អព្យាក្រឹត​សេរីភាព និងសុវត្ថិភាពដែលបានសរឲ្យឃើញថា៖ ប្រជាជន​កម្ពុជាត្រូវការតួនាទី​ដឹកនាំរប​ស់ CPP ដើម្បីការ​ពារសន្តិភាពស្ថិរភាពនយោបា​យ និងអភិវឌ្ឍន៍ប្រទេសជាតិ។  សម្តេចតេជោ​ ហ៊ុន សែន បានអំពាវ​នាវ​ឲ្យស​មាជិកសមាជិកា​គណបក្សនិងប្រជាពលរដ្ឋ​គ្រប់ជាន់ថ្នាក់​បន្តរួម​រស់សម្រប​សម្រួល​ក្រោមដំបូល​រដ្ឋធម្មនុញ្ញ​ ដើម្បីបន្តការពារនិងពង្រីករាល់ស្នាដៃរបស់​សង្គមទាំងមូល៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ