25/06/2017 09:46 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា

​​​​​នាព្រឹ​កថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ នៅរដ្ឋធានី​ហាណូយ របស់វៀតណាម បានប្រព្រឹត្តទៅពិធីរំលឹក​ខួប​អនុស្សា​វរីយ៍​លើកទី​៥០ ទិវាបង្កើតទំនា​ក់ទំនង​ការទូត​វៀត​ណាម-កម្ពុជា។​


 ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ (រូបថត៖TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បើទោះ​បីជា​​ស្ថានភាព​​ក្នុង តំបន់និងលើពិភពលោកមានបម្រែបម្រួល​ជា​ច្រើនក្ដី ប៉ុន្តែ ប្រទេសទាំងពីរ ប្រជាជាតិ​ទាំង​​​ពីរវៀតណាម និងកម្ពុជានឹងបន្តបង្កើនថែមទៀតនូវទំនា​ក់ទំនងមិត្តភាពប្រពៃណី និង​កិច្ច​សហប្រតិ​បតិ្ត​ការ​​លើ​គ្រប់វិស័យ តាមនោះ ពូនជ្រុំឲ្យទំនាក់ ទំនងកាន់​តែអភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផល​ប្រយោជន៍​​របស់ប្រជាជន កម្ពុជានិងវៀតណាម។
 
“​ធម្មជាតិ​អំណោយផល បានធ្វើឲ្យ​ទឹកទន្លេមេគ្គហូរឆ្លង​កាត់ប្រទេ​ស​ទាំងពីរ។ ទន្លេនេះក៏ជា​កសិណសាក្សី​ទំនាក់​ទំនង​​ដ៏ស្និទ្ធ​ស្នាល​ រវាងប្រជាជាតិ​ទាំងពីរ​ដែរ។ ក្នុងឱកាស​​នេះ ខ្ញុំជូនពរឲ្យចំណងមិត្តភាព​ប្រពៃណីនិង​កិច្ចសហប្រ​តិ​បតិ្តការលើ គ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា​ ដូចទឹកទន្លេមេគង្គដែលមិនរីងស្ងួតជារៀង រហូតហើយ​ជានិច្ច​កាល ជាប្រភពនៃខឿនសេដ្ឋកិច្ចនិងភាពសម្បូររុងរឿងរបស់ ប្រជាជាតិយើងទាំងពីរ”។

 

 
  ទិដ្ឋភាពនៃពិធីរំលឹកខួប

​រីឯខ្លួនវិញ ប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន បានអះអាងថាការ រៀបចំពិធីរំលឹកខួប​អនុស្សាវរីយ៍​ថ្ងៃនេះ ​ជាព្រឹត្តិការ​ណ៍ប្រវត្តិសាស្ត្រដ៏ម​ហិមារ ដែលសរ​ឲ្យឃើញនូ​វទំ​នាក់ទំនង​សាមគ្គីភាព​មិត្តភាព​ប្រពៃណី និងកិច្ចស​ហប្រតិ បតិ្តការដ៏ល្អប្រសើ​រ រវាងប្រទេសទាំងពីរតាំងពីមុនមក។ ​           ជា​ថ្មីម្ដងទៀត តាងនាម​​ប្រជា​ជន​​កម្ពុជា ​សម្ដេច ហេង សំរិន បាន​ថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះ​ការគាំទ្រ​ដ៏ថ្លៃថ្លូដែល​ថ្នាក់ដឹក​នាំ​បក្ស រដ្ឋនិ​ងប្រជាជន វៀតណាមបាន​លៃទុកសំរាប់ប្រជាជនកម្ពុជា ក្នុងការស្ដា​រ​និងកសាង​​ប្រទេស​ជាតិ​ ដើ​ម្បីមាន​ការអភិវឌ្ឍន៍​ដូចនាប​ច្ចុប្បន្ន៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ