30/04/2015 11:36 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Long An

នាព្រឹកថ្ងៃទី២៩ ​ខែមេសា ឆ្នាំ ២០១៥ នៅខេត្ត Long An(ភាគខាងត្បូង​វៀតណាម)​ បាន​ប្រព្រឹត្ត​ទៅពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៤០នៃទិវារំដោះភាគ​ខាង​ត្បូង ​ឯកភាព​​ប្រទេស​ជាតិ។ ថ្លែងមតិ​នៅទី​នេះ​ ប្រធាន​រដ្ឋ​វៀត​ណាម​​ លោក ​Truong Tan Sang បាន​ថ្លែង​ថា៖

 “ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗត្រូវធ្វើតាមគំរូរបស់ប្រជាពលរដ្ឋ ​សមមិត្ត​យុទ្ធ​ជនដែលបានពលីជីវិត​ដើម្បី​ឯករាជ្យ​ សេរីភាពអោយមាតុប្រទេស។ ជនវៀត​ណាមម្នាក់ៗ​ នៅក្នុងនិងក្រៅប្រទេសត្រូវ​សាមគ្គីភាព​រួមកម្លាំង​កាយ​​ចិត្ត កសាង​ប្រទេសវៀតណាម​១​ប្រកបដោយសម្បូររុងរឿង ប្រជាធិប្បតេយ្យ សមភាព អរិយធម៌ ​បូរណភាព​ដែនដី។”

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ក៏បានស្នើអោយខេត្ត Long Anត្រូវបន្តប្រពៃណី​របស់​ជីដូន​ជីតា​ខំ​ប្រឹងប្រែងកែលំអរបរិយាកាស​វិនិយោគ​អាជីវកម្ម បង្កលក្ខណះងាយស្រួលអោយសមាសភាព​សេដ្ឋកិច្ច​នានា​ពង្រីក​ឧត្តមភាពរបស់ខេត្ត។ ទន្ទឹមនឹងនោះ ខេត្ត Long An ក៏ត្រូវយកចិត្តទុកដាក់ដល់​ការអភិវឌ្ឍន៍វប្បធម៌​ ​សង្គម​ ការពារបរិស្ថាន​ទៀតផង៕ 

 
តាម VOV5 - វិទ្យុសម្លង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ