30/04/2015 11:36 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅខេត្ត Hau Giang, Can Tho

នាព្រឹកថ្ងៃទី២៩ ​ខែមេសា ឆ្នាំ ២០១៥ នៅខេត្ត Hau Giang (ភាគខាងត្បូង​វៀតណាម) នាយករដ្ឋម​ន្ត្រី​វៀត​ណាម​លោក​ Nguyen Tan Dung បាន​អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ​ឯកភាព​ប្រទេសជាតិ និងប្រគល់កិត្តិនាម៖ វីរអ្នកម្ដាយវៀតណាម។ថ្លែងមតិនៅ​ទីនេះ នាយករដ្ឋមន្ត្រីវៀត ណាម​ លោក Nguyen Tan Dung បានលើកច្បាស់ថា៖ 

“ យើងចង់ចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរជនដែល​បាន​ពលីជីវិតដើម្បី​ឯករាជ្យ​ សេរីភាព​អោយ​មាតុប្រទេស។ មោទនភាពអំពីយុទ្ធ​ជ័យ ថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ យើងត្រូវចង់​ចាំ ​ដឹងគុណនិង​លើក​កំពស់​ការ​ទទួលខុសត្រូវ របស់ខ្លួន ចំពោះពលីកម្មដ៏ធំធេងរបស់ប្រជាពលរដ្ឋ។”

 នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានលើកច្បាស់ថា៖ ក្រោយរយៈ​ពេល ៤០ ឆ្នាំ ឯកភាពប្រទេសជាតិ ៣០ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្តូរថ្មី និងពិសេសគឺក្រោយ១០ឆ្នាំ បង្កើតខេត្តមក Hau Giang បានមានជំហានអភិវឌ្ឍន៍​លើគ្រប់វិស័យ ជាពិសេសគឹក្នុងវិស័យសេដ្ឋកិច្ច ដោយមានកំណើនគិតជាមធ្យមគឺ១២,៥% …លៗ         ក៏ក្នុង​ឱកាស​​នេះដែរ នាយប់ថ្ងៃទី២៨ មេសា នាយករដ្ឋមន្ត្រីវៀតណាម​លោក Nguyen Tan Dung ​បានអញ្ជើញ​ចូល​រួម​​ពិធីរំលឹកខួប​អនុស្សាវរីយ៍​លើកទី៤០​នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិនៅទីក្រុង Can Tho (ភាគ​ខាងត្បូង) ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លង​វៀតណាម
 
បណ្តាអត្ថបទបានផ្សាយ