02/10/2015 10:09 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការទូតវៀតណាម-អាមេរិក

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុង Rach Gia ខេត្ត Kien Giang បាន​ប្រព្រឹត្ត​ទៅជំនួបប្រាស្រ័យ រំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើតប្រក្រតីភាពទំនាក់ទំនងការ​ទូតវៀតណាម-អាមេរិក ( ១៩៩៥-២០១៥) ។ លោកស្រី Rena Biiter អគ្គកុង​ស៊ុល​អាមេរិកប្រចាំនៅទីក្រុងហូជីមិញ បានអោយដឹងថា៖ ​ទំនាក់ទំនងរវាង​
ប្រទេស​ទាំងពីរ វៀតណាមនិងអាមេរិកបានពង្រឹងនិងពង្រីកជានិច្ច។ អាមេរិក​យកចិត្តទុកដាក់ជាច្រើនលើ​ការ​អភិវឌ្ឍន៍របស់វៀតណាម និងមោទនយ៉ាងខ្លាំងក្លា​ ដែលជា​​មិត្ត​ដៃគូរបស់វៀតណាម។ ដោយសមិទ្ធិផល​នា​នា ក្នុងរយៈពេល២០ឆ្នាំ​កន្លង​ទៅលោកស្រី Rena Biiter សង្ឃឹមថា៖ វៀតណាមនិងអាមេរិកទទួល​បាន​សមិទ្ធិផលល្អប្រសើរច្រើនថែមទៀតនាពេលខាងមុខនេះ។ រីឯ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kien Giang លោក Le Van Thi បានសង្កត់ធ្ងន់ថា៖ ​ខេត្ត​នឹង​បង្កលក្ខណះងាយស្រួលសំរាប់បណ្ដាវិនិយោគិន ​ក្នុងនោះមាន​វិនិយោគិន​អាមេរិក មកដល់ខេត្តវិនិយោគ សហប្រតិបត្តិការ អភិវឌ្ឍន៍។ លោក​បានជឿជាក់​ថា៖​ ទំនាក់ទំនងរវាង វៀតណាម- អាមេរិកនិយាយរួម និងរវាងខេត្ត Kien Giang ជា​មួយអង្គភាពអាជីវកម្ម រដ្ឋរបស់​អាមេរិកនិយាយដោយឡែក នឹងបន្តអភិវឌ្ឍន៍​ខ្លាំងក្លាថែមទៀត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ