15/01/2017 06:46 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦៧ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន


ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទិ៦៧ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

នាយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ សមាគមមិត្តភាពវៀតណាម-ចិន ទីក្រុង​ហូជីមិញ​ (សម្ព័ន្ធសមាគមអង្គការមិត្តភាពទីក្រុងហូជីមិញ) បានរៀបចំពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម​និងចិន (ថ្ងៃទី១៨មករាឆ្នាំ១៩៥០-ថ្ងៃទី១៨មករាឆ្នាំ២០១៧)។ ថ្លែងមតិ​នៅទីនេះ ​លោក Duong Quan Ha ប្រធានសមាគមមិត្តភាពវៀតណាម-ចិន ទីក្រុង​ហូជីមិញ​បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងចិនជាប្រទេសជិតខាង មានទំនាក់​ទំនងមិត្តភាពប្រពៃណីយូរអង្វែង។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរបានថ្នាក់ដឹកនាំច្រើនជំនាន់នៃប្រទេសសទាំងពីរពូនជ្រុំជានិច្ច។ ទំនាក់ទំនងសហប្រតិ​បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរត្រូវបានជំរុញខ្លាំង ដែលក្នុងនោះមាន​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី។ បណ្ដាវិស័យដូចជា៖អប់រំ ​បណ្ដុះបណ្ដាល ទេសចរណ៍ ទទួលបានសមិទ្ធិផលសកម្មជាច្រើន។ ​កិច្ចសហប្រតិបត្តិការរវាងទី​ក្រុង​ហូជី​មិញ និងតំបន់ផ្សេងៗរបស់ចិន អភិវឌ្ឍន៍​យ៉ាងផុះផុល។ ​នាពេលខាងមុខនេះ សម្ព័ន្ធសមាគមមិត្តភាពទី​ក្រុង​ហូជីមិញ ​សមាគមមិត្តភាពវៀតណាម-ចិនទីក្រុងហូជីមិញនឹងបន្តរួមសហការ​ជិតស្និទ្ធិ​ជាមួយអគ្គកុង​ស៊ូល​ សម្ព័ន្ធសមគមសហគ្រាសចិននៅទីក្រុង ដើម្បីអនុវត្ត​សកម្មភាពមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ​បំពេញបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ