19/11/2014 14:30 GMT+7 Email Print Like 0

ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលី


ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាងវៀតណាមនិងម៉ុងហ្គោលី (Image: VNA)

តាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលម៉ុងហ្គោលីអនុរដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក​ Dang Minh Khoi បានទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី​និង​ចូលរួម​ពិធី​រំលឹក​ខួប​អនុស្សារវរីយ៍​លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាង វៀតណាមនិងម៉ុងហ្គោលី​ (ថ្ងៃទី ១៧ ខែវិច្ឆិកា)។ ក្នុងពិធីទទួលជួបសន្ទនាជាមួយ អនុរដ្ឋមន្ត្រីការបរទេស Dang Minh Khoi ឧ​បនាយករដ្ឋមន្ត្រីម៉ុងហ្គោលី​ លោក Terbishdagva បានអះអាងថា៖ រដ្ឋាភិបាល ​និង​ប្រជា​ជន​​​​ម៉ុង​ហ្គោលីជាកិច្ចកាលគោរព និងមានគោលបំណងជំរុញទំនាក់ទំនហវៀតណាម-ម៉ុ​ង​ហ្គោ​លី​​អភិវឌ្ឍន៍​លើគ្រប់វិស័យ ឲ្យនាមខ្លាំងក្លាថែមទៀត។ នាយប់ថ្ងៃដ៏ដែល នៅពិធី​រំលឹកខួប​អនុស្សារវរីយ៍​លើកទី ៦០ នៃទិវាបង្កើតទំនាក់ទនងការទូតរវាងវៀតណាម​និង​ម៉ុងហ្គោលី​អនុរដ្ឋមន្ត្រី​ការបរទេស Dang Minh Khoi បានប្រគល់គ្រឿងឥស្សរិយយស​មិត្តភាព​របស់​រដ្ឋ​វៀត​ណាម​សំរាប់​ជនម៉ុងហ្គោលីគំរូដែលមានការរួមវិភាគទាន​សកម្មក្នុងការ​បង្កើន​និង​អភិវឌ្ឍន៍​ទំ​នាក់​​ទំនងមិត្តភាពសហប្រតិបត្តិការររាងប្រទេសទាំង ២ ក្នុងរយៈពេល ៦០ ឆ្នាំ កន្លងមក។

ឆ្លើយសម្ភាសវិទ្យុសម្លេងវៀតណាមក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណដាប្រចាំនៅ ម៉ុង​ហ្គោ​លី​​លោក Phan Dang Duong បានលើកច្បាស់ថា៖​“យើងត្រូវបង្កលក្ខណៈងាយស្រួលសំរាប់​ក្រសួង​ផ្នែកអនុវត្តការចុះហត្ថលេខាលើ បណ្ដាកិច្ចព្រមព្រៀង​សំដៅ​បង្កើត​មូលដ្ឋាន​គត្តិយុត្ត​សំរាប់​កិច្ចសហប្រត្តិបត្តិការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ ប្រទេសទាំង ២ ត្រូវ​រក្សាកិច្ច​ប្រជុំ​នៃ​​គណៈកម្មការអន្តរ រដ្ឋាភិបាលស្តីអំពីកិច្ចស​ហប្រតិបត្តិការ​សេដ្ឋកិច្ចពាណិជ្ជកម្ម​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ដើម្បីពិនិត្យមើលត្រួតពិនិត្យវិស័យសហប្រតិបត្តិការទាំងអស់។”

ឯកអគ្គរដ្ឋទូត Phan Dang Duong ក៏បានចាត់ទុកដែរថា៖ ភាគីទាំង ២ ត្រូវជំរុញកិច្ចសហ​ប្រតិបត្តិ​​ការ​រវាងស្ថាប័នសារព័ត៌មានរវាងប្រទេសទាំង ២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ